20/03/2017 - 15:11

បង្កើនការកសាងសាលាសម្រេចបទដ្ឋាន

តាម​ប្រសាសន៍​ លោក​ស្រី​ត្រឹង​ហុង​ធឹម​ នា​យិ​កា​មន្ទីរ​អប់​រំ-បណ្តុះ​បណ្តាល​ក្រុង​កឹង​ធើ ឲ្យ​ដឹង​  រយៈ​កាល​កន្លង រាល់​កម្រិត​អប់​រំ​ចំ​ណេះ​ទូ​​ទៅ​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ  មាន​ភាព​ជឿន​លឿន គុណ​ភាព​អប់​រំ មាន​ការ​កើន​ឡើង​ជា​លំ​ដាប់​។

 វិញ្ញា​សា​អប់​រំ​របស់​សិស្ស​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​កឹង​ធើ​។

បច្ចុ​ប្បន្ន ទូ​ទាំង​ក្រុង​កឹង​ធើ​មាន​សា​លា​ចំ​ណេះ​ទូ​ទៅ​ចំ​នួន​២៧៨ ដោយ​មាន​សិស្ស​១៨៩​.៥៥៦​រូប ក្នុង​នោះ​មាន​សិស្ស​សា​លា​ឯក​ជន​ចំ​នួន​១.៤​៤៥​រូប​។ តាម​លោក​ស្រី​ធឹម ចាប់​ពី​ដើម​ឆ្នាំ​សិក្សា មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​បាន​ចង្អុល​ការ​ដល់​កា​រិ​យា​ល័យ​អប់​រំ និង​បណ្តុះ​បណ្តាល​នា​នា​ជំ​នួយ​បច្ចេក​ទេស​វិជ្ជា​ជីវៈ និង​បំ​ពាក់​គ្រឿង​សម្ភារៈ​ដើម្បី​សា​លា​ប​ឋម​សិក្សា​គ្រប់​លក្ខណៈ​អនុ​វត្ត​ទម្រង់​រូប​ភាព​បង្ហាត់​បង្រៀន​តាម​ក្រុម​។ ឆ្នាំ​សិក្សា​២០១៦​-២០១៧ ក្រុង​បាន​បើក​ទូ​លាយ​សា​លា​បឋម​សិក្សា​ចំ​នួន៤៥ ដើម្បី​អនុ​វត្ត​ការ​បង្ហាត់​បង្រៀន​តាម​ទម្រង់​រូប​ភាព​សា​លា​រៀន​ថ្មី​ VNEN ផ្អែក​លើ​ស្មា​រ​តី​ស្ម័គ្រ​ចិត្ត​ដោយ​មាន​១.១៧២​ថ្នាក់​ចូល​រួម​។ ទន្ទឹម​នឹង​នោះ មាន​សា​លា​ចំ​នួន​១០១​អនុ​វត្ត​ការ​បង្ហាត់​បង្រៀន​ភា​សា​វៀត​១-បច្ចេក​វិជ្ជា​អប់​រំ​លើ​ស្មា​រ​តី​ស្ម័គ្រ​ចិត្ត​ដោយ​មាន​៣១០​ថ្នាក់ កើន​១៨៩​ថ្នាក់​ហើយ​មាន​សិស្ស​ចំ​នួន​៤.០០៩​រូប​ចូល​រៀន​។  លោក​ស្រី​ត្រឹង​ហុង​ធឹម ឲ្យ​ដឹង​បន្ថែម​៖ "រយៈ​កាល​កន្លង ភូមិ​ភាគ​នា​នា​តែង​ជម្រុញ​ខ្លាំង​ក្លា​ការ​វិ​និ​យោគ​ទុន ក​សាង​សា​លា​សម្រេច​បទដ្ឋាន​ជាតិ ម៉្លោះ​ហើយ​មូល​ដ្ឋាន​សម្ភារៈ​សា​លា​រៀន​តែង​បាន​បង្កើន​កម្រិត ឆ្លើយ​តប​តាម​តម្រូវ​ការ​បង្រៀន​និង​រៀន​របស់​សិស្ស​។ មក​ទល់​នឹង​បច្ចុ​ប្បន្ន ទូ​ទាំង​ក្រុង​មាន​សា​លា​បឋម​សិក្សា​ចំ​នួន​១៥៤ រៀប​ចំ​បង្រៀន​២​ពេល​/ថ្ងៃ ដោយ​មាន​សិស្ស​៦២.៥៦៥​រូប សម្រេច​អត្រា​៦៤​,៩​៩​%​(កើន​១៤​សា​លា បើប្រៀប​នឹង​ឆ្នាំ​កន្លង​ហើយ​)។ ផ្នែក​សិក្សា​អប់​រំ​ក្រុង ក៏​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​វាយ​តម្លៃ​សិស្ស​តាម​សារា​ចរ​លេខ​២២​/២០១៦​/TT-BGDĐT លើ​ផ្នែក​ទន់​កម្ម​វិធី​SMA​S​"។

ចំ​ពោះ​កម្រិត​មធ្យម​សិក្សា​មូល​ដ្ឋាន និង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ រយៈ​កាល​កន្លង បញ្ហា​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ចូវ​វុាំង​លីម មាន​ភាព​ទ្រុឌ​ទ្រោម បាន​ជះ​ឥទ្ធិ​​ពល​យ៉ាង​ច្រើន​ដល់​ការ​រៀន​សូត្រ​របស់​សិស្ស​តែង​បាន​អា​ណាព្យា​បាល​សិស្ស​យក​ចិត្ត​ទុក​ដាក់​។ តាមប្រ​សាសន៍ លោក​ស្រី​ត្រឹង​ធី​លួ នា​យិកា​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ចូវ​វុាំង​លីម គ្រូ​និងសិស្ស​បាន​ជញ្ជូន​តុ​តាំង​និង​ឧប​ករណ៍​រៀន​សូត្រដើម្បី​បញ្ជូន​សិស្ស​ទៅ​រៀន អា​ស្រ័យ​នៅ​មជ្ឈ​មណ្ឌល​អប់រំ​អចិ​ន្រ្តៃយ៍- បច្ចេក​ទេសច​ម្រុះ​-វិជ្ជា ជីវៈ​កឹង​ធើ ដើម្បី​ប្រ​គល់​ដីក​សាង​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ចូវ​វុាំង​លីម​ថ្មី​។ មិន​ត្រឹម​តែ​មជ្ឈ​មណ្ឌល​នៅ​ខ័ណ្ឌ​ក្រុង​ទេ ស្រុក​នា​នា​ក្រៅ​ក្រុង​ក៏​ផ្តុំ​កម្លាំង​វិ​និ​យោគ​កសាង​មូល​ដ្ឋាន​សម្ភារៈ ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់​រំ​មធ្យម​សិក្សា​មូល​ដ្ឋាន និង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ដែរ។ លោក​ត្រឹង​ង៉ុក​ង៉ី ប្រ​ធាន​កា​រិ​យា​ល័យ​អប់​រំ​និង​បណ្តុះ​បណ្តាល​ស្រុក​កើ​-ដ ឲ្យ​ដឹង​៖​"​ ប្រ​ព័ន្ធ​សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​នៅ​លើ​ភូមិ​សាស្រ្ត​តែង​បាន​លំ​នឹង ឆ្លើយត​បតាម​សំ​ណូម​ពរ​ផ្លាស់​ថ្មី វិ​ធី​សាស្រ្ត​បង្ហាត់​បង្រៀន​របស់​លោក​គ្រូ​អ្នក​គ្រូ​"។

លោក​ស្រី​ត្រឹង​ហុង​ធឹម បាន​អះអាង​ថា រយៈ​ពេល​ខាង​មុខ ផ្នែក​សិក្សា​អប់​រំ​ក្រុង​នឹង​ផ្តុំ​កម្លាំង​កសាង​សា​លា​សម្រេច​បទដ្ឋាន​ជាតិ ដើម្បី​គ្រូ​បង្រៀន​ផ្លាស់​ថ្មី​វិ​ធី​សាស្រ្ត​បង្រៀន សំ​ដៅ​លើក​កម្ពស់​គុណ​ភាព​អប់​រំ​កាន់​តែ​ខ្ពស់​ជាង​ទៀត​៕

ហាថាញ់-សុផល

 

ចែករំលែកអត្ថបទ