អប់រំ អប់រំ

28/03/2017 - 09:28

សិស្សានុសិស្សជាង៦.៧០០នាក់បានរៀនអក្សរខ្មែរ

ឆ្នាំ​២០១៦ ស​មា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ខេត្ត​សុក​ត្រាំង បាន​រៀប​ចំ​បើក​ថ្នាក់​បង្រៀន​បា​លី​-វិ​ន័យ​ជូន​ព្រះ​សង្ឃ​សិក្សា​តាម​វត្ត​នា​នា ក្នុង​ខេត្ត​ចំ​នួន​៤៥២​អង្គ; រៀប​ចំ​ប្រ​ឡង​និង​ជូន​វិញ្ញា​បន​ប័ត្រ​ដល់​សមណ​សិស្ស​ថ្នាក់​បា​លី​រង​-ធម្ម​វិ​ន័យ​ថ្នាក់​ឯក​ចំ​នួន​៦០​អង្គ​។
 

ក្នុង​ឱ​កាស​វិស្ស​ម​កាល វត្ត​នា​នា​រៀប​ចំ​បើក​ថ្នាក់​បង្រៀន​​អក្សរ​ខ្មែរ​ជូន​កូន​ចៅ​ខ្មែរ រួម​ចំ​ណែក​រក្សា​អក្សរ​សាស្រ្ត​ជាតិ​។ 

ទន្ទឹម​នឹង​នោះ ក្នុង​ឱ​កាស​វិ​ស្សម​កាល​វត្ត​នី​មួយ​ៗ​ក្នុង​ខេត្ត ថែម​ទាំង​រៀប​ចំ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​កម្រិត​បឋម​សិក្សា​ចំ​នួន​១៧០​ថ្នាក់​ជូន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ជាង​៦.៧០០​នាក់​។ ក្រៅ​ពី​នេះ សមា​គម​ក៏​បាន​រួម​វិ​ភាគ​ទាន​ទឹក​ប្រាក់​ជាង​៤​ពាន់​លាន​ដុង ដើម្បី​ជំ​នួយ​អ្នក​ក្រ​គាំ​ពារ​មនុស្ស​ចាស់​អនា​ថា ជំ​នួយ​អា​ហា​​រូប​ករណ៍​ដល់​សិស្ស​ក្រី​ក្រ​សង្វាត​រៀន​សូត្រ ក​សាង​ស្ពាន​និង​ផ្លូវ​គមនា​គម​ន៍​ជន​បទ​។ល។

តាម​ថេរ​ដី​កា​ព្រះ​ឧបជ្ឈាយ៍ តាំង​ណោ អ​នុ​ប្រ​ធាន​ស​មា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេហា​ជាតិ​ខេត្ត​សុក​ត្រាំង ទន្ទឹម​នឹង​កា​អនុ​វត្តន៍​ល្អ​នូវ​ការ​ងារ​សាស​នា​ស​មា​គម​ក៏បាន​សហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ រៀប​ចំ​​ផ្សព្វ​ផ្សាយ ចល​នា​មា​មីង​ពុទ្ធ​បរិ​ស័ទ អនុ​វត្ត​ល្អ​គោល​ន​យោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ; រៀប​ចំ​វគ្គ​ហ្វឹក​ហាត់​ចំ​ណេះ​ដឹង​ផ្លូវ​ច្បាប់​ជូន​ព្រះ​ចៅ​អធិ​ការ​និង​គណៈ​កម្ម​ការ​វត្ត​ខ្មែរ​ទាំង​៩​២​វត្ត​៕

ចែករំលែកអត្ថបទ