អប់រំ អប់រំ

11/04/2017 - 08:03

សកម្មត្រៀមបម្រុង សម្រាប់ការប្រឡងមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិ

លោក​ប៊ូយវ៉ាំងហ្គា អនុរដ្ឋមន្រ្តី ក្រសួង​អប់​រំ​និង​បណ្តុះ​បណ្តាល​ឲ្យដឹង៖ យោង​តាម​បញ្ជី​ចុះ​ឈ្មោះ​របស់​មន្ទីរ​អប់​រំនិងបណ្តុះ​បណ្តាល​ ទូ​ទាំង​ប្រ​​ទេស​ឆ្នាំ​២០១៧ មាន​បេក្ខ​សិស្ស​ចូល​រួម​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​​ទៅ​ថ្នា​ក់​ជាតិ​រាប់​ទាំង​បេក្ខ​សិស្ស​ស័្វយ​រិន ​សរុប​ ៩៥៥.០០០​ នាក់​។​ គិត​មក​ទល់​នឹង​បច្ចុប្បន្ន​រាល់​ការ​ងារ​ត្រៀម​បម្រុង​សម្រាប់​ការ​ប្រឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៧ ពិនិត្យ​ជម្រើស​ចូល​រៀន​មហា​វិទ្យា​ល័យ​អនុ​មហា​វិទ្យា​ល័យ​កំ​ពុង​ប្រ​ព្រឹត្ត​ទៅ​ស្រប​តាម​ល្បឿន​ដំណើរ​ការ​ដាក់​ចេញ​ ក្នុង​នោះ​រួម​មាន​ការ​ត្រៀម​កន្លែង​រក្សា​ទុក​វិញ្ញាសា​ប្រឡង​ហ្វឹកហាត់​ ជូន​កម្មា​ភិបាល​ត្រៀម​ផ្នែក​ទន់​ជម្រើស​សិស្ស។ល។

 សិស្សសាលាចំណេះទូទៅជនជាតិអន្តេវាសិក ខេត្តត្រាវិញ កំពុងរំ
លឹកមេរៀនត្រៀមបម្រុងឲ្យការប្រឡង។

ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧  បេក្ខសិស្សចាប់ផ្តើមធ្វើសំណុំបែប បទចុះឈ្មោះប្រឡង និងចុះឈ្មោះជម្រើសចូលរៀនមហាវិទ្យាល័យ អនុមហាវិទ្យាល័យ។ បច្ចុប្បន្នទំព័រពត៌មានអេឡិចត្រូនិករបស់ក្រសួង អប់រំនិងបណ្តុះបណ្តាល បានលើកយកផ្នែកទន់ ចុះឈ្មោះប្រឡងដើម្បី មន្ទីរអប់រំទាំងឡាយហ្វឹកហាត់ជូនកម្មាភិបាលអនុវត្តសាកល្បង ផ្នែក ទន់នេះ ប៉ុន្មានថ្ងៃកន្លង ផ្នែកទន់ដំណើរការមានភាពលំនឹង ពុំទាន់មាន បញ្ហាអ្វីកើតឡើង។ ទោះបីមិននៅប្រចាំការដោយផ្ទាល់តាមមណ្ឌលប្រ ឡងណាមួយដូចឆ្នាំមុនៗក៏ដោយ ប៉ុន្តែតួនាទីរបស់សកលវិទ្យាល័យ នីមួយៗនៅតែបង្ហាញច្បាស់នៅក្នុងពិធីប្រឡង ឆ្លងតាមរយៈនៃការចាត់ បញ្ជូនកម្មាភិបាលគ្រូបង្រៀន ចូលរួមធ្វើអនុរក្សដោយផ្ទាល់នៅភូមិភាគ តាមអត្រា១-១(ភូមិភាគ១ សកលវិទ្យាល័យ១)។ សរុបកម្មាភិបាលចុះ ឈ្មោះចូលរួមការងារចាត់តាំងពិធីប្រឡង ជម្រើសសិស្សឆ្នាំ២០១៧ រួម មាន៤២.០០០នាក់ បើប្រៀបធៀបជាមួយនឹងឆ្នាំកន្លង កាត់បន្ថយប្រ មាណ១៨.០០០នាក់។ នៅតាមសកលវិទ្យាល័យ អនុមហាវិទ្យាល័យ ចូលរួមអនុវត្តការងារចាត់តាំងពិធីប្រឡង នឹងធ្វើឲ្យពិធីប្រឡងប្រព្រឹត្ត ទៅមានភាពល្អប្រសើរ សុវត្ថិភាពនិងលទ្ធផលត្រូវបានធានាជាង។ ការ ចាត់បញ្ជូនកម្មាភិបាល គ្រូបង្រៀនទៅភូមិភាគចូលរួមការងារចាត់តាំង ការប្រឡងនឹងធានាធនធានមនុស្ស គ្រប់គ្រាន់ ប្រិតសំចៃថវិកា...។
ឆ្នាំ២០១៧ ជាមួយនឹងវិញ្ញាសាប្រឡងរួមមាន៥/៦វិញ្ញាសា នឹងប្រឡង តាមរូបភាព ធ្វើតេស្តនិងឲ្យពិន្ទុតាមរយៈម៉ាស៊ីនកំព្យួរទ័រ ប្រព័ន្ធបច្ចេក វិជ្ជាព័ត៌មាន បម្រើការប្រឡងបាននឹងកំពុងត្រៀមបម្រុងតាមទិសដៅ រលូន សុវត្ថិភាពនិងជាក់ច្បាស់។ ក្រសួងអប់រំនិងបណ្តុះបណ្តាលបាន ប្រកាសវិញ្ញាសាប្រឡងជាឧទាហរណ៍ វិញ្ញាសាប្រឡងសាកល្បង២ លើក ដើម្បីសិស្ស គ្រូបង្រៀន នៅមូលដ្ឋានរំលឹកមេរៀន ត្រៀមបម្រុង យ៉ាងហ្មត់ចត់ឲ្យការប្រឡង។ ក្រសួងអប់រំ និងបណ្តុះបណ្តាល កំពុង បន្តការយ៉ាងមមាញឹកនូវការអនុវត្តន៍បំពេញបន្ថែម ធ្វើឲ្យសុក្រឹតនូវធនា គារសំនួរតេស្តត្រូវតាមល្បឿនដំណើរការ ឆ្លើយតបទៅនឹងតម្រូវការបរិ មាណនិងគុណភាព។ ដើម្បីធានាអត្ថប្រយោជន៍ឲ្យបេក្ខសិស្ស ឆ្នាំ២០ ១៧ ក្រសួងអប់រំនិងបណ្តុះបណ្តាលនៅតែអនុញ្ញាតឲ្យបេក្ខសិស្សចុះ ឈ្មោះគោលបំណងសិក្សាច្រើន។ គ្រោងការចាត់តាំងពិធីប្រឡងឆ្នាំ ២០១៧ នឹងបន្តការអនុវត្តនៅឆ្នាំសិក្សា២០១៨-២០១៩ ជាមួយនឹងការ កែសម្រួល សមស្របលើមូលដ្ឋានដកពិសោធន៍តាម រយៈការរៀបចំប្រ ឡងនឹងជម្រើសសិស្សនៅឆ្នាំនីមួយៗ ព្រមៗគ្នានិងដំណាក់ការផ្លាស់ប្តូរ កម្មវិធីបង្រៀននិងរៀន ពិនិត្យឲ្យតម្លៃការបង្រៀននិងរៀននៅតាមសា លាចំណេះទូទៅ ដើម្បីចាប់ពីឆ្នាំ២០២០ឡើង ទៅត្រូវរៀបចំឲ្យមានភាព លំនឹងធានាសមស្របនឹងការកំណត់ទិសដៅផ្លាស់ថ្មី កម្មវិធីអប់រំចំណេះ ទូទៅដែលបានផ្តល់សច្ចាប័ន...៕

ថាញ់ផុង-មុនី 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកប៊ូយវុាំងហ្គា