អប់រំ អប់រំ

24/04/2017 - 16:06

អ្នកគ្រូជនជាតិខ្មែរបានទទួលកិត្តិនាមគ្រូបង្រៀនឆ្នើម

ជាមួយនឹងស្នាដៃដ៏ឆ្នើមក្នុងបុព្វហេតុអប់រំ អ្នកគ្រូឌោកឹមល្វៀង ជាជន ជាតិខ្មែរ បង្រៀននៅសាលាបឋមសិក្សាទីប្រជុំជនទ្រីតូង ស្រុកទ្រីតូង ខេត្តអាងយ៉ាង បានលោកប្រធានរដ្ឋប្រទានកិត្តិនាមគ្រូបង្រៀនឆ្នើម។ 

 អ្នកគ្រូល្វៀងដោះដូរបទពិសោធវិជ្ជាជីវៈជាមួយនឹងមិត្តរួម អាជីព។ 

ឌោកឹមល្វៀង ជាកូនស្រីច្បងក្នុងគ្រួសារមួយមានបងប្អូនទាំងអស់ដល់ ទៅ៧នាក់ នៅឃុំវិញថាញ់ ស្រុកចូវថាញ់ ខេត្តអាងយ៉ាង តាំងពីតូចកឹម ល្វៀងតែងតែខិតខំរៀនសូត្រ ហើយជាសិស្សម្នាក់រៀនគ្រាន់បើ និងពូកែ នៅរាល់កម្រិតសិក្សាដោយមានបំណងប្រាថ្នាធ្វើជាគ្រូបង្រៀន។ "ទោះ បីម្តាយឪពុកខ្ញុំជាកសិករ ប៉ុន្តែពួកគាត់ស្រឡាញ់របរគ្រូបង្រៀនណាស់ តែងបង្កលក្ខណៈងាយស្រួលបំផុត ដើម្បីឲ្យកូនៗបានក្លាយជាគ្រូ បង្រៀន"-អ្នកគ្រូឌោកឹមល្វៀង ឲ្យដឹងដូច្នេះ។ ឆ្នាំ១៩៩១ ក្រោយពីប្រ ឡងបញ្ចប់មធ្យមសិក្សាគរុកោសល្យអាងយ៉ាង អ្នកគ្រូល្វៀងបានចាត់ មកបង្រៀនកម្រិតបឋមសិក្សានៅទីប្រជុំជនទ្រីតូងរហូតដល់សព្វថ្ងៃ ។ ផ្តើមពីនោះ ជាមួយនឹងទឹកចិត្តស្រឡាញ់របរនិងភាពមោះមុតរបស់យុវ វ័យ បូកជាមួយនឹងការស៊ូទ្រាំចំពោះការលំបាករបស់សិស្សតំបន់ភ្នំ ពិ សេសគឺសិស្សានុសិស្សជាជនជាតិខ្មែរ ហាក់ដូចបានផ្តល់នូវកម្លាំងស្មារ តីបន្ថែម ជូនអ្នកគ្រូល្វៀង ជួយឲ្យអ្នកគ្រូអនុវត្តបានល្អនូវភារកិច្ចរបស់ខ្លួនជានិច្ច ហើយតែងបានសិស្សស្រឡាញ់រាប់អានមិត្តរួមអាជីពជឿទុក ចិត្ត។ "ឆ្លងកាត់ជាង២៥ឆ្នាំបង្ហាត់បង្រៀននៅតំបន់លំបាករបស់ស្រុកតំ បន់ភ្នំ មានពេលខ្លះ ស្មានថាមិនអាចឆ្លងកាត់នូវការលំបាកក្នុងជីវភាព បាន ប៉ុន្តែខ្ញុំមិនដែលគិតថាឈប់បង្រៀនឡើយ។ ពីព្រោះប្អូនៗសិស្សា នុសិស្សតែងត្រូវការបង្ហាត់បង្រៀនតាំងពីកម្រិតសិក្សាដំបូង" អ្នកគ្រូ ល្វៀង ឲ្យដឹងដូច្នេះ។ លោកគ្រូង្វៀនង៉ុកមិញ នាយកសាលាបឋម សិក្សាទីប្រជុំជនទ្រីតូង បញ្ជាក់ឲ្យដឹង៖ "អ្នកគ្រូល្វៀង ជាអ្នកស្រឡាញ់ របរដោយអស់ពីចិត្ត។ អ្នកគ្រូមានគំនិតច្នៃប្រតិដ្ឋ និងមានបធានបទ ស្រាវជ្រាវវិទ្យាសាស្រ្តជាច្រើនត្រូវបានទទួលរង្វាន់ និងបានយកមកអនុ វត្តទូលំទូលាយក្នុងក្រុមប្លុក និងទូទាំងផ្នែក។ ការដែលបានប្រទានកិត្តិ នាមគ្រូបង្រៀនឆ្នើមដល់អ្នកគ្រូល្វៀង ពិតជាស័ក្តិសមណាស់។ នេះមិនត្រឹមតែជាកិត្តិយសរបស់អ្នកគ្រូល្វៀងប៉ុណ្ណោះទេ ថែមទាំងជាក្តី មោទនៈរបស់សមូហភាពនៃសាលាទៀតផង"

អ្នកគ្រូឌោកឹមល្វៀង ផ្សារភ្ជាប់ជាមួយនឹងសិស្សថ្នាក់ទី១ជាច្រើនឆ្នាំ  មានគំនិតច្នៃប្រតិដ្ឋល្អៗជាច្រើន ហើយបានយកមកអនុវត្តក្នុងការ បង្ហាត់បង្រៀន។ ក្នុងចំណោមនៃការសិក្សាស្រាវជ្រាវរបស់ខ្លួន អ្នកគ្រូចូលចិត្តបំផុតគឺបធានបទ "លត់ដំទេពកោសល្យសរសេរត្រូវ សរសេរ ល្អសម្រាប់សិស្សថ្នាក់ទី១" និង"ដំណោះស្រាយមួយចំនួនជួយឲ្យសិស្ស ថ្នាក់ទី១រៀនបានល្អក្នុងការប្រកបអក្សរ"។ អ្នកគ្រូល្វៀងឲ្យដឹង៖"សម្ភារៈ សម្រាប់បង្ហាត់បង្រៀនរាល់ថ្ងៃនៅក្នុងសាលា និងពាក្យសំដីធ្លាប់ស្តាប់ បូកជាមួយនឹងការពន្យល់មេរៀនងាយយល់របស់គ្រូបង្រៀន បានជួយ ឲ្យសិស្សថ្នាក់ទី១ រៀនបានល្អក្នុងការប្រកបអក្សរ។ ពីព្រោះវិញ្ញាសារប្រ កបអក្សរ គឺជាគ្រឹះធារជួយឲ្យសិស្សរៀនបានល្អនូវវិញ្ញាសាផ្សេងទៀត  "។  បធានបទជាច្រើនរបស់អ្នកគ្រូបានមន្ទីរអប់រំ និងបណ្តុះបណ្តាល ខេត្តអាងយ៉ាងពិនិត្យប្រគល់ជូនរង្វាន់។ ពិសេស៤ឆ្នាំបន្តបន្ទាប់ ចាប់ពី ឆ្នាំ២០១១-២០១៤ អ្នកគ្រូទទួលបានរង្វាន់គំនិតច្នៃប្រតិដ្ឋបទពិសោធន៍ ថ្នាក់ខេត្តចំនួន៤។  អ្នកគ្រូបានទទួលស្គាល់ជាគ្រូបង្រៀនពូកែថ្នាក់សា លា ថ្នាក់ស្រុកនិងថ្នាក់ខេត្តជាច្រើនឆ្នាំបន្តបន្ទាប់។ អ្នកគ្រូឌោកឹមល្វៀង ទទួលបានកិត្តិនាមយុទ្ធជនប្រឡងប្រណាំងថ្នាក់មូលដ្ឋាន និងថ្នាក់ខេត្ត ៨ឆ្នាំបន្តបន្ទាប់ នឹងទទួលបានប័ណ្ណសរសើររបស់គណៈកម្មាធិការប្រ ជាជនខេត្ត ក្រសួងអប់រំនិងបណ្តុះបណ្តាលនិងប័ណ្ណសរសើររបស់នា យករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ព្រមទាំងរង្វាន់ជាច្រើនទៀតក្នុងពិធីប្រឡង គ្រូបង្រៀនពូកែថ្នាក់ខេត្ត។
តាមប្រសាសន៍របស់មិត្តរួមអាជីព អ្នកគ្រូល្វៀងជាអ្នកមានផ្នត់រស់នៅ ស្មោះត្រង់ សាមញ្ញនិងជាគំរូ។ តែងមានស្មារតីលើកកម្ពស់គុណភាព មុខវិជ្ជាជីវៈផ្ទាល់ខ្លូននិងមិត្តរួមអាជីព។ អាស្រ័យលើកកម្ពស់គុណភាព រៀនសូត្ររបស់សិស្ស និងបណ្តុះបណ្តាលមានប្រសិទ្ធភាព បានជាក្នុង ប៉ុន្មានឆ្នាំមកនេះ អត្រាសិស្សប្រឡងជាប់ថ្នាក់នៅកន្លែងអ្នកគ្រូល្វៀង បង្រៀនសម្រេច១០០%។ ថ្វីត្បិតដូច្នោះក្តី អ្នកគ្រូល្វៀងក៏បានទទួល ស្គាល់ថា គ្រួសារគឺជាប្រភពលើកទឹកចិត្តជួយឲ្យអ្នកគ្រូមានឱកាសខ្ជាប់ ខ្ជួនជាមួយនឹងការងារ។ នោះគឺជាការចែករំលែករបស់បងចៅស៊ីវឌ្ឍន៍ កម្មាភិបាលការិយាល័យអប់រំ និងបណ្តុះបណ្តាលស្រុកទ្រីតូង-ជាប្តី របស់អ្នកគ្រូល្វៀង និងការខិតខំរៀន ចេះស្តាប់បង្គាប់របស់កូនប្រុស ឥឡូវជានិស្សិតមហាវិទ្យាល័យ ពហុវិជ្ជាក្រុងហូជីមិញ។

នាឱកាសជិតដល់បុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៧ បរិយាកាសអំណរឆ្នាំថ្មីកំ ពុងពុះពោរនៅតំបន់បៃណូយ។ និយាយពីការបម្រុងឲ្យឆ្នាំថ្មី អ្នកគ្រូ ល្វៀងឲ្យដឹងដោយក្តីរីករាយ៖ "ជាគ្រូបង្រៀនមួយរូប ក្តីរីករាយនិងសុភ មង្គលបំផុត គឺឃើញសិស្សរបស់ខ្លួនស្លូតបូត ចេះស្តាប់បង្គាប់ រៀនពូ កែ។ ខ្ញុំត្រូវតែធ្វើដោយសុទ្ធចិត្តនិងការខិតខំរបស់ខ្លួនផ្ទាល់ ហើយថែម ទាំងផ្សារភ្ជាប់ជាមួយនឹងស្មារតី ទទួលបន្ទុកផ្តើមមកពីទង្វើក្នុងការរស់ នៅ។ ខ្ញុំចាប់ចិត្តបំផុត និងជានិច្ចកាល តែងប្រតិបត្តិតាមពាក្យប្រៀនប្រ ដៅរបស់អ៊ំហូ គឺក្នុងការងារត្រូវតែ "ហ៊ានគិតហ៊ានធ្វើ" "និយាយដើរ ទន្ទឹមនឹងអនុវត្ត" អាស្រ័យហេតុនោះ ខ្ញុំតែងសម្រេចបានល្អនូវការងារ និងភារកិច្ចដែលថ្នាក់លើប្រគល់ជូន៕

ថាញ់ផុង-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
អ្នកគ្រូល្វៀង