អប់រំ អប់រំ

03/05/2017 - 16:01

លើកកម្ពស់គុណភាពអប់រំជនជាតិ

លោកវ៉ថាញ់ម៉ុង អនុប្រធានការិយាល័យមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តហូវយ៉ាង ឲ្យដឹង៖ សរុបសិស្សជនជាតិភាគតិចភាគច្រើនគឺសិស្សជនជាតិខ្មែរ ត្រូវបានកៀរគរចូលរៀនចាប់ពីកម្រិតមតេ្តយ្យដល់មធ្យមសិក្សាចំណេះទូទៅគឺ​៤.៥៨៤/១២៦.២៨៨រូប ស្រូបអត្រា៣,៦២% សម្រេចបទដ្ឋានតាមការកំណត់របស់ខេត្ត។

សាលាមធ្យមសិក្សាមូលដ្ឋានវីធ្វីសម្រេចបទដ្ឋានជាតិ។

លោក​ដុង​វុាំង​ថាញ់ អ​នុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន ខេត្ត​ហូវ​យ៉ាង រៀប​រាប់៖ ការ​អនុ​វត្តន៍​គោល​ន​យោ​បាយ​អភិ​វឌ្ឍ​ការ​អប់​រំ និង​បណ្តុះ​បណ្តាល​នៅ​តំ​បន់​ជន​ជាតិ រយៈ​ពេល​កន្លង នៅ​ខេត្ត​ហូវ​យ៉ាង មាន​ជំ​ហាន​វិវឌ្ឍន៍​យ៉ាង​សកម្ម​។ ប្រ​ភព​ធន​ធាន​កម្មា​ភិ​បាល គ្រូ​បង្រៀន ជា​ជន​រួម​ជាតិ​ភាគ​តិច​ចូល​រួម​នៅ​តាម​មូល​ដ្ឋាន​អប់​រំ​លើ​ភូមិ​សាស្រ្ត​ខេត្ត ស្រូប​អត្រា​ជិត​១៧​%​នៃ​ចំ​នួន​កម្មា​ភិ​បាល គ្រូ​បង្រៀន​រួម​ក្នុង​ទូ​ទាំង​ខេត្ត​។ ទន្ទឹម​នឹង​នោះ សិស្ស​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ទាំង​បាន​ទទួល​ផល​ពី គោល​ន​យោ​បាយ​ជម្រើស​តាំង​ម​ហា​វិ​ទ្យា​ល័យ​បម្រុង​។ល។ ផ្តើម​ពី គោល​ន​យោ​បាយ​នា​នា ដូច​ពោល​ខាង​លើ​បាន​រួម​ចំ​ណែក​លើក​កម្ពស់ តុល្យ​ភាព​ប្រ​ជា​បញ្ញា  អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​និ​យាយរួ​ម​និង​នៅ​តំ​បន់ ជន​រួម​ជាតិ​ភាគ​តិច​និ​យាយ​ដោយ​ឡែក​តាម​ទិស​ដៅ​ចីរ​ភាព​លំ​នឹង​។

ទូ​ទាំង​ខេត្ត​ហូវ​យ៉ាង បច្ចុប្បន្ន​មាន​សា​លា​ចំ​នួន​១៣ ជា​មួយ​នឹង​ថ្នាក់​រៀន​ចំ​នួន​៦៩ ដោយ​មាន​សិស្ស​ចូល​រៀន​តាម​កម្ម​វិ​ធី​ឧ​ភយ​ភា​សា​វៀត​-ខ្មែ​រ ចំ​នួន​១.១៣៤​រូប​។ ក្រៅ​ពី​គោល​ន​យោ​បាយ​ឧបត្ថម្ភ​សៀវ​ភៅ​ពុម្ព ឯក​សារ​ស្រាវ​ជ្រាវ​សៀវ​ភៅ​សរ​សេរ ប៊ិច​បម្រើ​ការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ​តាម​កំ​ណត់​ខេត្ត​នៅ​ទាំង​អនុ​វត្ត​បាន​ល្អនូវ​គោល​ន​យោ​បាយ​ឧបត្ថម្ភ ចំ​ពោះ​កម្មា​ភិ​បាល គ្រូ​បង្រៀន បុគ្គ​លិក​បំ​ពេញ​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច មាន​ដូច​៖ អនុ​វត្ត​អនុ​ក្រឹត្យ​លេខ​៦១​/២០០៦​/NĐ-CP​របស់ រដ្ឋា​ភិ​បាល​ស្តី​ពី​គោល​ន​យោ​បាយ​ចំ​ពោះ​គ្រូ​បង្រៀន កម្មា​ភិ​បាល​គ្រប់​គ្រង​ផ្នែក​អប់​រំ​បំ​ពេញ​ការ​ងារ​នៅ​សា​លា​ជំ​នាញ​នៅ​តំ​បន់​ដែល​មាន​លក្ខណៈសេដ្ឋ​កិច្ច-សង្គម​លំ​បាក ពិ​សេស​;អនុ​ក្រឹត្យ​លេខ​១១៦​/២០១០/NĐ-CP​របស់​រដ្ឋា​ភិ​បាល​ ស្តី​ពី​គោល​ន​យោ​បាយ​ចំ​ពោះ​កម្មា​ភិ​បាល បុគ្គ​លិក អ្នក​រដ្ឋ​ការ និង​អ្នក​ទទួល​បៀ​វត្ស​ក្នុង​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ដែល​បំ​ពេញ​ការ​ងារ​នៅ​តំ​បន់​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​-សង្គម លំ​បាក​ពិ​សេស; ផ្តល់​ជូន​ទស្ស​នា​វដ្តី ដោយ​​ឥត​គិត​ថ្លៃ​ដល់​សា​លា​ឋិត​នៅ​តំ​បន់​មាន​លក្ខណៈសេដ្ឋ​កិច្ច-សង្គម​លំ​បាក​ពិ​សេស បម្រើ​សិស្ស​តាម​សេចក្តី​សម្រេច​ចិត្ត​លេខ​៩៧៥/QĐ​-​TTg;​ ឧបត្ថម្ភ​អង្ករ​ដល់​សិស្ស​អឌ្ឍ​អន្តេ​វា​សិក​ជន​ជាតិ​ភាគ​តិច​តាម​សេចក្តី​សម្រេច​ចិត្ត​លេខ​៣៦​/២០១៣​/QĐ-TTg​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​។ល​។

តាម​ប្រ​សាសន៍​លោក​ឡឹម​វុាំង​ហ៊ុង ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ឡុង​ម៉ី ឲ្យ​ដឹង​៖ អា​ស្រ័យ​ខេត្ត​អនុ​វត្ត​បាន​ល្អ​នូវ​គោល​ន​យោ​បាយ​ជនជាតិ​ស្តី​ពី​ការ​អប់​រំ ម៉្លោះ​ហើយ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់នៅ​កុះ​ករ​គ្មាន​នៅ​ស្ថាន​ភាព​សិស្ស​បោះ​បង់​ការ​សិក្សា​ដោយ​គ្មាន​មូលហេតុ គុណ​ភាព​អប់​រំ​នៅ​តំ​បន់​ជន​ជាតិ​ត្រូវ​បាន​លើក​កម្ពស់​ជា​បន្ត​បន្ទាប់​ ៕

ហាថាញ់-មុនី

ចែករំលែកអត្ថបទ