អប់រំ អប់រំ

16/05/2017 - 15:16

បង្រៀនអក្សរខ្មែរនៅតាមសាលាចំណេះទូទៅ

រយៈពេលកន្លង នៅ​តាម​សាលា​ជន​ជាតិ​អន្តេ​វា​សិក​និង​សាលា​ចំ​ណេះ​ទូ​ទៅ​នៅ​ខេត្ត​ត្រា​វិញ រៀប​ចំ​បាន​ល្អ​នូវ​ការ​បង្រៀន​និង​រៀន​អក្សរ​ខ្មែរ។ 

 អ្នកគ្រូកំពុងណែនាំសិស្សអានអក្សរខ្មែរ។

អនុវត្តកិច្ចចង្អុលការរបស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញ មន្ទីរអប់រំ និងបណ្តុបណ្តាលចង្អុលការដល់អង្គភាព ឋិតក្រោមឱវាទ ផ្សព្វផ្សាយកម្មវិធីបង្រៀនអក្សរខ្មែរតាមសារាចរលេខ ២៤/២០១៤/TT- BGD ĐT របស់ក្រសួងអប់រំ និងបណ្តុះបណ្តាលប្រកាសឲ្យប្រើកម្មវិធីបង្រៀន អក្សរខ្មែរកម្រិតបឋមសិក្សានិងកម្រិតមធ្យមសិក្សាមូលដ្ឋាន។ យោងតាមសារាចរនេះ វិញ្ញាសអក្សរខ្មែរគឺជាវិញ្ញាសាដែលសិស្សជ្រើសដោយខ្លួនឯង រួមមានសៀវភៅ៧ភាគចាប់ពីកម្រិតបឋមសិក្សាដល់មធ្យមសិក្សាមូលដ្ឋាន។ ទិសដៅរួមនៃការបង្រៀននិងរៀនអក្សរខ្មែរនៅតាមសាលាចំណេះទូទៅ សំដៅជួយសិស្សបង្កើនចំណេះដឹង និងពង្រីក បំណិនប្រើភាសាខ្មែរ ពង្រីកការយល់ដឹងអំពីវប្បធម៌របស់ជនជាតិខ្មែរណាមបូ បំប៉ន់ស្មារតីសាមគ្គីជនជាតិនិងស្មារតីពលរដ្ឋវៀតណាម រួមចំណែកអភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌របស់ជនជាតិខ្មែរណាមបូ ។

តាមប្រសាសន៍របស់លោកគ្រូថាច់ថ្លៃ នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តត្រាវិញ ឆ្នាំសិក្សា២០១៦-២០១៧ រួមជាមួយនឹងសាលាជនជាតិអន្តេវាសិកចំនួន៨សាលា ខេត្តត្រាវិញនៅមានសាលាចំណេះទូទៅចំនួន១៣៤សាលា បើកថ្នាក់បង្រៀននិងរៀនអក្សរខ្មែរចាប់ពីកម្រិតបឋមសិក្សាដល់កម្រិតមធ្យមសិក្សាមូលដ្ឋាន ដោយមានសិស្សចុះឈ្មោះរៀន១៩.០០០នាក់(កើនជាង២.០០០នាក់)។ នៅលើភូមិសាស្រ្តដែលមានសិស្សជនជាតិខ្មែរកុះករ ផ្នែកអប់រំបានម្ចាស់ការរៀបចំបុគ្គលិក ដើម្បីសាលាទាំងនេះធានាការផ្សព្វផ្សាយការបង្រៀនអក្សរខ្មែរដល់សិស្សានុសិស្ស  លោកគ្រូគីមខាញ់ញ៉ឹង នាយករងសាលាមធ្យមសិក្សាមូលដ្ឋានហាមយ៉ាង ស្រុកថ្កូវ ឲ្យដឹង៖"បច្ចុប្បន្ន សាលាមានសិស្សជនជាតិខ្មែរកំពុងរៀន៩១% ម៉្លោះហើយការបង្រៀននិងរៀន​ អក្សរខ្មែរមានភាពងាយស្រួល។ អាស្រ័យបានផ្នែកអប់រំ ផ្តោតការយកចិត្តទុកដាក់ចាត់គ្រូបង្រៀនអក្សរខ្មែរ មានកម្រិតវិជ្ជាមុខជំនាញគរុកោសល្យខាងភាសាខ្មែរធានាបង្រៀន១៤០ម៉ោង/ឆ្នាំ សិក្សាទៅតាមក្របខណ្ឌកម្មវិធីដែលក្រសួងអប់រំនិងបណ្តុះបណ្តាលបានកំណត់"។

លោកគ្រូថាច់ថ្លៃ ឲ្យដឹងបន្ថែម៖ "ការបង្រៀននិងរៀនអក្សរខ្មែរនៅតាមមូលដ្ឋានអប់រំចំណេះទូទៅត្រូវបានកែលម្អ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ មានភាពជឿនលឿន។ នៅពេលចេះអាន ចេះសរសេរអក្សរខ្មែរ​​ ប្អូនៗអាចយល់បន្ថែមពីលក្ខណៈវប្បធម៌ និងទំនៀមទម្លាប់របស់ជនជាតិខ្មែរ ។ នៅពេលខាងមុខ មន្ទីរអប់រំនិងបណ្តុះបណ្តាលនឹងបន្តការបង្កលក្ខណៈ ដើម្បីសាលាអនុវត្តការបង្រៀននិងរៀនអក្សរខ្មែរឲ្យកាន់តែមានភាពប្រសើរ"៕

នម៉ាល័យ-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
មូលដ្ឋានអប់រំ