23/05/2017 - 08:55

ថ្នាលបណ្តុះបណ្តាលមុខវិជ្ជាភាសាខ្មែរកម្រិតមហាវិទ្យាល័យ

ចាប់ពីឆ្នាំ២០១១ ផ្នែកវិជ្ជាខាងភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ​(នៃសាកលវិទ្យាល័យត្រាវិញ) បានបើកវិជ្ជាឯកទេសបណ្តុះបណ្តាល​ភាសាខ្មែរចំពោះមុខសញ្ញាសំខាន់គឺកូនចៅជនរួមជាតិខ្មែរចូលរៀន។ 

 

 កូនចៅជនរួមជាតិខ្មែរបានស្រាវជ្រាវស៊ីជម្រៅភាសារបស់ជាតិខ្លួន។

បណ្ឌិតង្វៀនធីហ្វែ នាយិកាផ្នែកវិជ្ជាខាងភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរ​ណាមបូ ឲ្យដឹង៖ "ភាសាខ្មែរក៏ដូចជាភាសាដទៃទៀតមាន៖ ភាសាអង់គ្លេស បារាំង អាលឺ្លម៉ង់និងវៀតណាម។ល។ មានអក្សរសាស្រ្តប្រកបដោយក្បួនខ្នាតត្រឹមត្រូវនិងឯកភាព។ ដូច្នេះការបណ្តុះបណ្តាលមុខវិជ្ជាភាសាខ្មែរ រួមចំណែកធ្វើឲ្យមានតុល្យភាពផ្នែកខាងភាសាដូចភាសាដទៃទៀត គឺជាភាសាមួយក្នុងចំណោមភាសាជាង៥.០០០ ដែលមានលក្ខណៈសម្ព័ន្ធច្បាស់លាស់ ក្នុងអម្បូរភាសារាប់សិបពាន់លើពិភពលោក"។ បច្ចុប្បន្ន មាននិស្សិតពីរជំនាន់ដំបូងចេញពីសាលាមានចំនួនជិត៣០នាក់ ហើយមានខ្លះរកបានការងារធ្វើលំនឹងមានប្រាក់ចំណូលខ្ពស់បង្គួរ។ ក្នុងពេលនោះ ទំនាកទំនងសហប្រតិបត្តិការដោះដូរពា ណិជ្ជកម្មជាមួយនឹងប្រទេសមិត្តកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបើកទូលាយ ដូច្នេះ ត្រូវការពលករមួយចំនួនធំដែលមានកម្រិតវិជ្ជាស្ទាត់ជំនាញភាសាខ្មែរ។

ប្អូនថាច់សីហា នៅស្រុកថ្កូវ ខេត្តត្រាវិញ គឺជានិស្សិតមួយរូបក្នុងចំណោមនិស្សិតទាំងឡាយ បញ្ចប់ការសិក្សាជំនាន់ដំបូងមុខវិជ្ជាភាសា ខ្មែរឲ្យដឹង៖"កាលពីមុននេះ ប្អូនបានរៀនអក្សរខ្មែរនៅក្នុងវត្តខ្លះៗ ម្ល៉ោះហើយចេះត្រឹមតែពាក្យធម្មតា។ ក្រោយរយៈពេល៤ឆ្នាំសិក្សាស៊ីជម្រៅ នៅមហាវិទ្យាល័យ ប្អូនអាននិងសរសេរបានស្ទាត់ ហេតុនោះប្អូនបានជ្រើសចូលធ្វើការនៅក្រុមហ៊ុនកៅស៊ូរបស់វៀតណាម កំពុងវិនិយោគទុននៅប្រទេសកម្ពុជា ដោយប្រាក់បៀវត្សចាប់ ផ្តើមពី៣៥៦USD/ខែ។ ពេលធ្វើការនៅប្រទេសកម្ពុជាបាន១៤ខែ ប្អូនសុំឈប់សម្រាកដើម្បីវិល ត្រឡប់មកស្រុក ពីព្រោះគ្រួសារមានគ្នាតិច"។ តាមប្អូនសីហា បច្ចុប្បន្ន មានគម្រោងកៅស៊ូជាច្រើនរបស់ក្រុមហ៊ុនវៀតណាម កំពុងវិនិយោគទុននៅប្រទេសកម្ពុជា ម្ល៉ោះហើយត្រូវការអ្នកបកប្រែភាសានិងចងក្រងឯកសារជាភាសាខ្មែរ។ ក្រៅពីនេះ មានមិត្តរួមថ្នាក់ដទៃទៀត ក៏បានធ្វើការនៅតាមក្រុមហ៊ុនទេសចរណ៍ អាកាសយាននិងស្ថានីយទូរទស្សន៍ ។ល។

ប្អូនថាច់ធីគឹមថាវ និស្សិតឆ្នាំទី២ មុខវិជ្ជាភាសាខ្មែរ ឲ្យដឹង៖ "ដំបូងពេលចូលរៀនមុខវិជ្ជានេះ ប្អូនគ្រាន់តែចង់ស្រាវជ្រាវស៊ីជម្រៅអំពីភាសាខ្មែរប៉ុណ្ណោះ ។  ពីព្រោះរូបប្អូនជាជនជាតិខ្មែរ ប៉ុន្តែប្អូនចេះត្រឹមនិយាយភាសា ចំណែកអក្សរសាស្រ្តវិញនៅស្រពិចស្រពិលណាស់។ នៅពេលចូលរៀនមុខវិជ្ជានេះ ប្អូនមានការចូលចិត្តភាសាជាតិរបស់ខ្លួនណាស់។ ប្អូនសង្ឃឹមថា ថ្ងៃក្រោយពេលចេញពីសាលានឹងរកបានការងារធ្វើពាក់ពន្ធនឹងមុខវិជ្ជាដែលបានរៀនដូច៖ បកប្រែភា​សាខ្មែរ ឬកមគ្គុទ្ទេសទេសចរណ៍។ល។"។

អ្នកគ្រូត្រឹងធីថាញ់ង៉ីប គ្រូបង្រៀនវិញ្ញាសាភាសាខ្មែរ (ផ្នែកវិជ្ជាខាងភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ) ឲ្យដឹង៖ "នេះគឺជាមុខវិជ្ជាដាច់ ដោយឡែកមានតែសាកលវិទ្យាល័យត្រាវិញទេ ដែលបណ្តុះបណ្តាលអំពីភាសាខ្មែរ។ នៅពេលរៀនប្អូនៗ បានបំពាក់បំប៉នចំណេះដឹងខាងភាសាខ្មែរ ដើម្បីអាចនឹងធ្វើជាអ្នកបកប្រែឬក៏ធ្វើការនៅស្ថានីយវិទ្យុទូរទស្សន៍ដែលប្រើភាសាខ្មែរ។ល។"៕

ហ្វាងទ្រុង-លីសៀ

 

ចែករំលែកអត្ថបទ