30/05/2017 - 09:37

ត្រៀមបម្រុងឲ្យការប្រឡងមធ្យមសិក្សាចំណេះទូទៅថ្នាក់ជាតិ

ដើម្បី​ជួយ​ឲ្យ​សិស្ស​ធ្វើ​មេ​រៀន​បាន​ល្អ សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​​ក្រុង​​កឹង​​ធើ កំ​​ពុង​​ជួយ​​ធ្វើ​​លំ​​ហាត់​​មេ​​រៀន​ដើម្បី​​ឲ្យ​​សិស្ស​ក្តាប់​​បាន​​ច្បាស់​​នូវ​​ចំ​​ណេះ​ដឹង​​ សម្រាប់​​ឈាន​​ចូល​​ការ​​ប្រ​​ឡង​​មធ្យម​​សិក្សា​​ចំ​​ណេះ​​ទូ​​ទៅ​​ថ្នាក់​​ជាតិ​​ឆ្នាំ​​២០១៧​​។

 ម៉ោងលំហាត់វិញ្ញាសា​សីល​ធម៌​ពល​រដ្​ឋនៅ​សា​លា​មធ្យមសិក្សាចំ
ណេះទូទៅជនជាតិអន្តេវាសិកកឹងធើ។

ឆ្នាំ​សិក្សា​២០១៦​-២០១៧ ជា​ឆ្នាំ​ដំ​បូង​ដែល​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​បាន​បញ្ចូល​វិញ្ញា​សា​សីល​ធម៌​ពល​រដ្ឋ ទៅ​ក្នុង​កម្ម​វិ​ធី​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​។ អា​ស្រ័យ​ហេតុ​នោះ តាំង​ពី​ដើម​ឆ្នាំ​សិក្សា ក្រៅ​ពី​ការ​បង្ហាត់​បង្រៀន​តាម​ប​ធាន​បទ​ជំ​នាញ​គ្រូ​បង្រៀន ទ​ទួល​បន្ទុក​វិញ្ញា​សា​នៅ​ទាំង​រៀប​ចំ​គម្រោង​ត្រិះ​រិះ​រាល់​មេ​រៀន​តែង​បាន​រៀប​ជា​ប្រ​ព័ន្ធ​សម្រាប់​ប្អូន​ៗ​ធ្វើ​លំ​ហាត់​មេ​រៀន និង​ដាក់​ចេញ​ជា​សំ​ណួរ ដើម្បី​ពិ​និត្យ​សមត្ថ​ភាព​តាម​រូប​ភាព​ធ្វើ​តេស្ត​។ល។ អ្នក​គ្រូ​ដាំង​ង៉ុក​ហឹង គ្រូ​បង្រៀន​វិញ្ញា​សា​សីល​ធម៌​ពល​រដ្ឋ​នៃ​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ ឲ្យ​ដឹង៖ "ចាប់​តាំង​ពី​ដើម​ឆ្នាំ​សិក្សា​គ្រូ បង្រៀន​បាន​លំ​ហាត់​មេ​រៀន​ឲ្យ​ប្អូន​ៗ​តាម​គម្រោង​ត្រិះ​រិះ ពិ​សេស​ដាក់​ ចេញ​សំ​ណួរ​ប្រ​ឡង​ធ្វើ​តេស្ត​និង​សំ​ណួរ​ពី​ភាព​ជាក់​ស្តែង​មួយ​ចំ​នួន​។ ពិ​សេស​ក្នុង​ដំ​ណាក់​ការ​លំ​ហាត់​មេ​រៀន ប្អូន​ៗ​តែង​ពិ​និត្យ​តាម​លំ​ដាប់​នៃ​មេ​រៀន​។ មក​ទល់​នឹង​បច្ចុប្បន្ន ការ​លំ​ហាត់​មេ​រៀន​តាម​ពួក ក្រុម​និង​រៀប​ចំ​បង្ហាត់​បង្រៀន បង្កើន​ចំ​ណេះ​ដឹង​ជូន​ប្អូន​ៗ ត្រូវ​បាន​សា​លា​យក​ចិត្ត​ទុក​ដាក់ បង្ក​ជា​លំ​នឹង​ចិត្ត​ដល់​ប្អូន​ៗ ពេល​ឈាន​ចូល​បន្ទប់​ប្រ​ឡង​"។ ចំ​ណែក​ប្អូន​ដាវ​ថាញ់​គ្វី ជា​សិស្ស​ពូ​កែ​៣​ឆ្នាំ​បន្ត​បន្ទាប់​របស់​សា​លា​ ប៉ុន្តែ អា​ស្រ័យ​មិនជឿ​ជាក់ លើ​ខ្លួន​ឯង​ចំ​ពោះ​វិញ្ញា​សា​វិទ្យា​សាស្រ្ត​ធម្ម​ជាតិ ម៉្លោះ​ហើយ​ឆ្លង​តាម​រយៈ​ការ​ពិ​គ្រោះ​របស់​សា​លា​គ្រួ​សារ និង​ខ្លួន​ឯង ផ្ទាល់​បាន​កំ​ណត់​ច្បាស់​នូវ​ចំ​ណុច​ពូ​កែ​ក្នុង​ការ​រៀន​សូត្រ​របស់​ខ្លួន ប្អូនក៏​សម្រេច​ចិត្ត​ជម្រើស​វិញ្ញា​សា​ប្រ​ឡង​តាម​ក្រុម​ចម្រុះ​វិ​ទ្យា​សាស្រ្ត​សង្គម​។ ថាញ់​គ្វី​ឲ្យ​ដឹ​ង៖​"​ឆ្នាំ​នេះ​ជា​ឆ្នាំ​ដំ​បូង ដែល​ក្រ​សួង​អប់​រំ​និង​បណ្តុះ​បណ្តាល​រាប់​បញ្ចូល​វិញ្ញា​សា​សីល​ធម៌​ពល​រដ្ឋ​ចូល​ទៅ​ក្នុង​កម្ម​វិ​ធី​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ ដំ​បូង​ពួក​ប្អូន​នៅ​ក្នុង​ថ្នាក់​នរ​ណា​ក៏​មាន​ការ​ស្ទាក់​ស្ទើរ ប៉ុន្តែ​ក្រោយ​មក​ដោយ​បាន​ការ​ណែ​នាំ​ពន្យល់​ពី​សំ​ណាក់ គ្រូ​បង្រៀន​ទ​ទួល​បន្ទុក​វិញ្ញា​សា ហើយ​ប្អូន​បាន​ជឿ​ជាក់​លើ​ខ្លួន​ឯង​និង​ចុះ​ឈ្មោះ​ដើម្បី​ពិ​និត្យ​ជម្រើស​ចូល​រៀន​នៅ​ស​កល​វិ​ទ្យា​ល័យ​កឹង​ធើ"​ ។ ពិធីប្រឡងឆ្នាំនេះ សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិក ក្រុង​កឹង​ធើ មាន​បេក្ខ​សិស្ស​ចូល​រួម​ប្រ​ឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ថ្នាក់​ជាតិ​ចំ​នួន​៦៨​រូប ក្នុង​នោះ បេក្ខ​សិស្ស​ចុះ​ឈ្មោះ​ប្រ​ឡង​នៅ​មណ្ឌល ១ចំ​នួន​២៣​រូប ដើម្បី​យក​វិញ្ញា​បន​បត្រ​និង​ដើម្បី​ជម្រើស​ចូល​រៀន​នៅ អនុ​មហា​វិ​ទ្យា​ល័យ​និង​ស​កល​វិ​ទ្យា​ល័យ​។

លោក​គ្រូ​ង្វៀន​វុាំង​ទ្រីវ នា​យក​សា​លា ឲ្យ​ដឹង​បន្ថែម​៖ "សា​លា​បាន​ស​ហ​ការ​ជា​មួយ​នឹង​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ក្រុង​រៀប​ចំ​ប្រ​ឡង​សាក​ល្បង​២​​លើក ដើម្បី​វាយ​តម្លៃ​ស​មត្ថ​ភាព​រៀន​សូត្រ​របស់​ប្អូន​ៗ ផ្តើម​ពី​នោះ​នឹង​មាន​ដំ​ណោះ​ស្រាយ​កែប្រែ​ក្នុង​ការ​ធ្វើ​លំ​ហាត់​មេ​រៀន​ឲ្យ​បាន​សម​ស្រប​ចំ​ពោះ​សិស្ស​ខ្សោយ។ ទន្ទឹម​នឹង​នោះ ក្រៅ​ពី​ម៉ោង​រៀន​ជា​ផ្លូវ​ការ​សាលា​នៅ​ទាំង​រៀប​ចំ​ឲ្យលោក​គ្រូ ​អ្នក​គ្រូ​ដែល​ទទួល​បន្ទុក​វិញ្ញា​សា​ជួយ​បង្រៀន​បន្ថែម​ដល់​ប្អូន​ៗ ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​ពង្រឹង​និង​លើក​កម្ពស់​ចំ​ណេះ​ដឹង​ឲ្យ​សិស្ស​"​៕

កុសល-សុផល

ចែករំលែកអត្ថបទ