សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

18/10/2016 - 08:33

ចាកផុតពីភាពក្រីក្រ អាស្រ័យដាំដំណាំរួមផ្សំ

ការ​អនុ​វត្តន៍​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង មាន​ផ្ទៃ​ដី​ផលិត​ស្រូវ​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​ជា​ច្រើន នៅ​ឃុំ​ប៊ិ​ញភូ (ស្រុក​កាង​ឡុង ខេត្ត​ត្រា​វិញ) ត្រូវ​បាន​កសិ​ករ​ប្តូរ​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​ហើយ​បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។ ឈាន​មុខ​ក្នុង​ចលនា​​នេះ  មាន​គ្រួ​សារ​បង​ស្រី​ថាច់​ធី​ម៉ាញ នៅ​ភូមិ​ង្វៀត​ឡាង​B ឃុំ​ប៊ិញ​ភូ​។

 បងស្រីថាច់ធីម៉ាញកំពុងថែទាំដំណាំននោងប្រហើរ។

ក្នុង​រដូវ​ដាំ​ដំ​ណាំ​ឆ្នាំ​២០១៥​-២០១៦ បង​ស្រី​ថាច់​ធី​ម៉ាញ គ្មាន​អល់​អែក​បង្វែរ​ផ្ទៃ​ដី​ផលិត​ស្រូវ​២,៥​កុង​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​ឆ្លាស់​នឹង​ដូង​ជា​មួយ គោល​លំ​នាំ "យក​ខ្លី​ចិញ្ចឹម​វែង​"។ ដំ​ណាំ​រួម​ផ្សំ​ទាំង​ឡាយ ត្រូវ​បាន​បង​ស្រី​ម៉ាញ់​ជ្រើស​ដាំ មាន​ដូច​៖ ស្ពៃ​ហាង​ស្បៃ ចង្កឹះ សា​ឡាត​សង និង​ននោង​ប្រ​ហើរ​។ បង​ស្រី​ថាច់​ធី​ម៉ាញ ឲ្យ​ដឹង​៖ "មាន​ប្រ​ភេទ​ដំ​ណាំ​ខ្លី​ថ្ងៃ​មួយ​ចំ​នួន​ដាំ​ក្នុង​រយៈ​ពេល​ពី​១​ដល់​២​ខែ ក៏​អាច​ប្រ​មូល​ផល​មាន​ន​នោង​ប្រ​ហើរ​ជា​ដើម  អាច​ផ្តល់​ផល​អូស​បន្លាយ​ជាង​២​ខែ តម្លៃ​លក់​ចាប់​ពី​៥.០​០០​ដល់​៦.០០០​ដុង​/គី​ឡូក្រាម​។ រដូវ​ដំ​ណាំ​លើក​នេះ មធ្យម​ភាគ​គ្រួ សារ​ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណូល​ជាង​១៨​លាន​ដុង ក្រោយ​ពី​គិត​គូរ​ចំ​ណូល​ចំ​ណាយ​រួច​នៅ​ចំ​ណេញ​ប្រ​ហែល​១៦​លាន​ដុង​/រដូវ​។ រៀង​រាល់​ឆ្នាំ គ្រួ​​សារ​ខ្ញុំ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ចាប់​ពី​៥ដល់​៦​រដូវ​។ ប្រ​សិន​បើ​ប្រៀប​ធៀប​នឹង​ការ​ផលិត​ស្រូវ​ដាំ​ដំ​ណាំ​ផ្ដល់​ប្រាក់​ចំ​ណូល​ខ្ពស់​លើស​២-៣ដង​។ អា​ស្រ័យ​​​ដាំ​​ដំ​ណាំ​រួម​ផ្សំ​ទើប​គ្រួ​សារ​ខ្ញុំ​ធូរ​ធារ​ជាង​មុន​"។

តាម​បទ​ពិ​សោធន៍​របស់​បង​ស្រី​ម៉ាញ មាន​ប្រ​ភេទ​ដំ​ណាំ​រួម​ផ្សំ​ខ្លី​ថ្ងៃ​នា​នា ដូច​ជា​៖ស្ពៃ​ហាង ស្ពៃ​ចង្កឹះ​ននោង​ប្រ​ហើរ​ងាយ​ស្រួល​ដាំ​យ៉ាង​ខ្លាំង​ទុន ​វិនិយោគ​ទាប សម​ស្រប​នឹង​គ្រួ​សារ​ក្រី​ក្រមាន​ដើម​ទុន​តិច​។ ថ្វី​បើ​ដូច្នោះ​ក្ដី ដើម្បី​ដំ​ណាំ​សម្រេច​បាន​ទិន្ន​ផល​ខ្ពស់​និង​លក់​បាន​ផ្លៃ កសិ​ករ​គប្បី​ស្វែង​យល់​ទី​ផ្សារ​​ជា​ពិសេស​ឆាប់​ចុះ​ពូជ​នា​រដូវ​វស្សា​ដើម្បី​ជៀស​វាង​"​ផ្សារ​ទំ​និញ​ច្រើន​ដូច​គ្នា​លក់​មិន​ដាច់​"។ ក្រៅ​ពី​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ បង​ស្រី​ថាច់​ធី​ម៉ាញ​នៅ​ទាំង​ជា​សមា​ជិ​កា​នៃ​ក្រុម​សហ​ការ​ដាំ​ដំ​ណាំ​សុ​វត្ថិ​ភាព​ដ៏​សកម្ម​ម្នាក់​ក្នុង​ចំ​ណោម​សមា​ជិ​កា​ចូល​រួម​ទាំង​១២​រូប នៅ​ភូមិ​ង្វៀត​ឡាង​។ បង​ស្រី​តែង​អស់​ពី​ចិត្ត​ពី​ថ្លើម ជួយ​ដល់​សមា​ជិ​កា​ទាំង​ឡាយ ក្នុង​ក្រុម​ជ្រើស​រើស​ពូជ​ដំ​ណាំ​ពូជ​សត្វ​ចិញ្ចឹម​និង​អនុ​វត្ត​វិទ្យា​សាស្រ្ត បច្ចេក​ទេស​ក្នុង​ការ​ផលិត​ដែល​នាំ​មក​នូវ​ទិន្ន​ផល​ខ្ពស់​។

លោក​​ថា​ច់​សា​ផាត អនុ​ប្រ​​ធាន​​គណៈក​ម្ម​ការ​ប្រ​ជា​ជន​ភូមិ​ង្វៀត​ឡាង​B ឲ្យ​ដឹង​៖ "ប​ង​ស្រីថា​​ច់​ធី​ម៉ាញ​មិន​ត្រឹម​តែ​ធ្វើ​មាន​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជួយ​បង្ហាញ​មា​មីង​ឯ​ទៀត​ក្នុង​ភូមិ​ចេះ​របៀប​រក​ស៊ី​អភិវឌ្ឍ​សេដ្ឋ​កិច្ច រួម​គ្នា​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ទៀត​ផង​"៕

សឺនម៉ាល័យ - សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​ម៉ាញ