អប់រំ អប់រំ

06/06/2017 - 14:27

លើកកម្ពស់គុណភាពបង្រៀននិងរៀន

រយៈ​ពេល​កន្លង គុណ​ភាព​អប់​រំ​របស់​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ ជន​ជាតិ​អន្តេវា​សិក​ខេត្ត​ត្រា​វិញ តែង​បាន​ថ្នាក់​ដឹក​នាំ​ផ្នែក​អប់​រំ​ខេត្ត​វាយ តម្លៃ​ខ្ពស់​។​ 

 ជូនទោចក្រយាន ចំពោះសិស្សក្រីក្ររបស់សាលាដែល សង្វាតរៀនសូត្រ។

ឆ្នាំ​សិក្សា​កន្លង​ហើយ សា​លា​មាន​សិស្ស​ចំ​នួន​៥​រូប​សម្រេច​កិត្តិ​នាម​ជា​សិស្ស​រៀន​ពូ​កែ​ថ្នាក់​ខេត្ត និង​សិស្ស​ចំ​នួន​៤​រូប​ទៀត​ទទួល​ជ័យ​លា​ភី​ជា​សិស្ស​ពូ​កែ​ខាង​ឆ្លើយ​វិញ្ញា​សា​គណិត​លើ​ម៉ា​ស៊ីន​កុំ​ព្យួ​ទ័រ សិស្ស​ប្រ​ឡង​ជាប់​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​សម្រេច​អត្រា​៩៨,៣៥​%​។ល។ ជា​មួយ​នឹង​ស្នា​ដៃ​ដែល​សម្រេច​បាន​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិអន្តេ​វា​សិក​ខេត្ត​​ត្រា​​វិញ បាន​សម្រេច​កិត្តិ​នាម​ជា​ស​មូហ​ភាព​ពល​កម្មឆ្នើម​។ ​ដោយ​មាន​លក្ខណៈ​ពិ​សេស​ជា​សា​លា​ចិញ្ចឹម​សិស្ស​ផង បង្រៀន​សិស្ស​ផង​ដូច្នេះ​ការ​ចិញ្ចឹម​ថែ​ទាំ​តែង​បាន​ថ្នាក់​ដឹក​នាំ​របស់​សា​លា​កំ​ណត់​ជា​កត្តា​សំ​ខាន់​ដើរ​ទន្ទឹម​នឹង​ការ​បង្ហាត់​បង្រៀន​។ សា​​លា​​តែង​​បាន​ថ្នាក់​ដឹក​នាំ​ខេត្ត​វិ​និ​យោគ​បង្កើន​កម្រិត​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​នូវ​មូល​ដ្ឋាន សម្ភារៈ ឆ្លើយ​តប​តម្រូវ​ការ​រៀន​សូត្រ​របស់​សិស្ស​។ ថ្មី​ៗ​នេះ សា​លា​បាន​វិ​និ​យោគ​ទឹក​ប្រាក់​១,៧​ពាន់​លាន​ដុង ដើម្បី​បង្កើន​កម្រិត​អន្តេវា​សិក​ដ្ឋាន។ រៀង​រាល់​ឆ្នាំ សា​លា​នៅ​ទាំង​រៀប​ចំ​វគ្គ​ហ្វឹក​ហាត់​ ប្រ​ឡង​បង្រៀន​ប្រ​ជុំ​ជីវ​ភាព តាម​ប​ធាន​បទ បង្ក​លក្ខណៈ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ចូល​រួម​ក្នុង​ការ​ហ្វឹក​ហាត់​ក្នុង​ការ​ប្រ​ឡង​និង​​ស​កម្ម​ភាព​ផ្សេង​ៗ អា​ស្រ័យ​ផ្នែក​អប់​រំ​រៀប​ចំ​ឡើង​។ លោក​គ្រូ​គឹម​វុាំង សែន​នា​យក​រង​នៃ​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​ត្រា​វិញ​ឲ្យ​ដឹង​៖ "កម្មា​ភិ​បាល លោក​គ្រូ ​អ្នក​​គ្រូ បុគ្គ​លិក​របស់​សា​លា​តែង​មាន​មោទ​នៈ​ភាព ពី​ព្រោះ​បាន​គ្រប់​ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោគ​បង្កើន​កម្រិត​មូល​ដ្ឋាន សម្ភារៈ ដើម្បី​ធា​នា​ការ​ងារ​បង្ហាត់​បង្រៀន​ក៏​ដូច​ជា​ការ​ងារ​ថែ​ទាំ​សុខ​ភាព​សិស្ស។ សា​លា​តែង​អនុ​វត្ត​បាន​ល្អ​នូ​វ​ការ​ងារ​ផ្សព្វ​ផ្សាយ និង​ការ​ចល​នា​ប្រ​ឡង​ប្រ​ណាំង​របស់​ផ្នែក​។  ពិ​សេស គឺ​ការ​គាំ​ទ្រ​ចលនា "រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​សីល​ធម៌​ហូ​ជី​មិញ​"ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​រៀន​សូត្រ​លត់​ដំ​សតិ​អារម្មណ៍ ន​យោ​បាយ​សីល​ធម៌​របៀប​រស់​នៅ​របស់​កម្មា​ភិ​បាល លោក​គ្រូ​ អ្នក​គ្រូ បុគ្គ​លិក និង​សិស្ស​ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​លោក​គ្រូ​ អ្នកគ្រូ​ពង្រីក​ថែម​ទៀត​នូវ​មុខ​ជំ​នាញ​ពូ​កែ ជម្នះ​ផ្នែក​ណា​ដែល​នៅ​អន់​ខ្សោយ បំ​ពាក់​បំ​ប៉ន​លើក​កម្ពស់​សមត្ថ​ភាព​ឲ្យ​កង​ជួរ​កម្មា​ភិ​បាល​គ្រប់​គ្រង គ្រូ​ប​ង្រៀន បុគ្គ​លិក ឆ្លើយ​តប​នឹង​តម្រូវ​ការ​ផ្លាស់​ថ្មី​លើ​វិ​ស័យ​អប់​រំ​ទាំង​មូល​"។

ជា​មួយ​នឹង​មូល​ដ្ឋាន​សម្ភារៈ​ដែល​បាន​វិ​និ​យោគ​កសាង​សម​រម្យ ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​សិស្ស​មាន​កនែ្លង​ហូប​ចុក រៀន​សូត្រ​ត្រឹម​ត្រូវ​ព្រម​ទាំង​ដាក់​ចេញ​ផែន​ការ​កែ​ប្រែ​គុណ​ភាព​ប្រ​សើរ​ឡើង ម៉្លោះ​ហើយ​គុណ​ភាព​អប់​រំ​របស់​សា​លា​តែង​មាន​ភាព​ជឿន​លឿន​បន្ត​រាល់​ឆ្នាំ​សិក្សា​។ រៀង​រាល់​ឆ្នាំ​សា​លា​មាន​សិស្ស​ចំ​នួន​៧០​រូប ប្រ​ឡង​ជាប់​ចូល​រៀន​ម​ហា​វិទ្យា​ល័យ អ​នុ​ម​ហា​វិ​ទ្យា​ល័យ​ក្នុង​និង​ក្រៅ​ខេត្ត​៕

សើុងម៉ាល័យ-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ម៉ាស៊ីនកុំព្យួទ័រ