អប់រំ អប់រំ

07/11/2016 - 16:58

ឱកាសរកការងារធ្វើសម្រាប់ពលករ

មជ្ឈ​មណ្ឌល​សេ​វា​ការ​ងារ​ធ្វើ​នៃ​ក្រុង​កឹង​ធើ បាន​ស​ហ​ការ​ជា​មួយ​សកល​វិ​ទ្យា​ល័យ អនុ​ម​ហា​វិ​ទ្យា​ល័យ មធ្យម​សិក្សា​នា​នា​ នៅ​លើ​ភូមិ​សាស្រ្ត រៀប​ចំ​ទិ​វា​ជួប​ជុំ​ពិ​គ្រោះ​និង​ជម្រើស​សិស្ស​​និស្សិត​ក្រុង​កឹង​ធើ​ឆ្នាំ​២០១៦។ 

 អ្នកជម្រើសពលករឆ្លើយសំនួររបស់ពលករ។

តាម​ប្រ​សាសន៍ ​លោក​ចូវ​ហុង​ថាយ នា​យក​រង​មន្ទីរ​ការ​ងារ​យុទ្ធ​ជន​ពិ​ការ និង​សង្គម​កិច្ច​ក្រុង​កឹង​ធើ ឲ្យ​ដឹង​គិត​មក​ដល់​ដំ​ណាច់​ត្រី​មាស​ទី​ក្រុង​កឹង​ធើ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​ចំ​នួន​៤៤.៨០០​នាក់ សម្រេច​៨៩, ២៤%​ផែន​ការ​ដាក់​ចេញ​។ ក្នុង​នោះ មន្ទីរ​ការ​ងារ​យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ក្រុង​កឹង​ធើ បាន​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​មុខ​សញ្ញា​ជា​សិស្ស​និស្សិត ដែល​ទើប​ចេញ​ពី​សា​លា​ដោយ​ទម្រង់​រូប​ភាព​ជា​ច្រើន​ដូច​ជា​ឧទ្ទេស​នាម​ផ្ទាល់​ឬ​ប្រ​យោល​។ល។ ក្នុង​នោះ  ស​កម្ម​ភាព​នៃ​ទិ​វា​ជួប​ជុំ​ការ​ងារ មិន​ត្រឹម​តែ​ទាក់​ទាញ​ចំ​នួន​សិស្ស​និស្សិត​ដែល​ទើប​តែ​ចេញ​ពី​សា​លា ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​លក្ខណៈ​ជូន​ប្អូន​ៗ ដែល​កំ​ពុង​នៅ​រៀន​បាន​ជួប​ប្រា​ស្រ័យ​ជា​មួយ​នឹង​អា​ជីវ​កម្ម អ្នក​ជម្រើស​ពល​ករ ដើម្បី​ស្វែង​យល់​ពី​សំ​ណូម​ពរ​របស់​ពួក​គេ តាម​ទិស​ដៅ​បំ​ពេញ​បន្ថែម​ទេព​កោ​សល្យ​ឲ្យ បាន​សម​ស្រប​ក្រៅ​ពី​ចំ​ណេះ​ដឹង​ដែល​កំ​ពុង​រៀន​នៅ​ក្នុង​សា​លា។  ដើម្បី​ត្រៀម​បម្រុង​ឲ្យ​ទិ​វា​ជួប​ជុំ​ការ​ងារ​លោក​ង្វៀន​មិញ​ទ្រី នា​យក​មជ្ឈ​មណ្ឌល​សេ​វា​ការ​ងារ​ធ្វើ​ក្រុង​កឹង​ធើ ឲ្យ​ដឹង​៖ "មជ្ឈ​មណ្ឌល​បាន​ពិ​និត្យ​ស្រាវ​ជ្រាវ​តម្រូវ​ការ​ជម្រើស​ពល​កររបស់​អា​ជីវ​កម្ម និង​ផ្តល់​ព័ត៌​មាន​ពី​ទី​តាំង​ការ​ងារ​ដែល​នៅ​ទំ​នេរ​ជូន​ដល់​សា​លា​បណ្តុះ​បណ្តាល​មូល​ដ្ឋាន​អប់​រំ​ជំ​នាញ​។ នៅ​ពេល​ជួប​ជុំ​មាន​អង្គ​ភាព​ចូល​រួម​ឧទ្ទេស​នាម​ចំ​នួន​៨៦ និង​ជម្រើស​ពល​ករ​បាន​៦.០០០​នាក់ សម​ស្រប​ជា​មួយ​នឹង​មុខ​សញ្ញាការ​ងារ ដូច​ជា៖ គ្រប់​គ្រង​បុគ្គ​លិក លក់​ទំ​និញ គណ​នេយ្យ ពិ​ធី​ការ​វិស្វ​ករ គ្រឿង​យន្ត​អេ​ឡិច​ត្រុង វិស្វ​ករ​គ្រឿង​យន្ត និង​អគ្គិ​សនី គ្រឿង​យន្ត​ដាំ​ដុះ សាង​សង់​។ល។ អ្នក​គ្រូ​ថាច់​ធី​ទ្វៀក​ញុង ទើប​តែ​បញ្ចប់​កម្ម​សិក្សា​គរុ​កោ​សល្យ​មុខ​វិជ្ជា​អង់​គ្លេស នៃ​សា​លា​អនុ​មហា​វិ​ទ្យា​ល័យ​កឹង​ធើ ឲ្យ​ដឹង​៖"​ក្នុង​វេ​លា​ដែល​រង់​ចាំ​សុំ​ចូល​បង្រៀន នាង​​ខ្ញុំ​បាន​ចូល​រួម​ទិ​វា​ជួប​ជុំ​សម្រាប់​ស្វែង​រក​ការ​ងារ​ធ្វើ​ផង និង​លត់​ដំ​បំ​ណិន​ខាង​សន្ទ​នា​ភា សា​អង់​គ្លេស​ផង​។ ប្រ​សិន​បើ​មិន​បាន​ជម្រើស​ផ្ទាល់ នាង​ខ្ញុំ​នឹង​ផ្ញើ​សំ​ណុំ​លិ​ខិត​នេះ​នៅ​មជ្ឈ​មណ្ឌល​ពេល​អង្គ​ភាព​ទាំង​នោះ​តម្រូវ​ការ​នឹង​មក​រក​យើង​។ ចូល​រួម​ទិ​វា​ជួប​ជុំ នាង​ខ្ញុំ​បាន​រៀន​សូត្រ​ពី​របៀប​ក​សាង​រូប​ភាព​របស់​ខ្លួន​និង​បាន​ណែ​នាំ​បំ​ណិន​ឆ្លើយ​សម្ភាសន៍​។ល។

តាម​ប្រ​សាសន៍​លោក​ង្វៀន​មិញ​ទ្រី ប្រ​សិន​បើ​មិន​បាន​ជម្រើស​ក្នុង​ថ្ងៃ​ជួប​ជុំ​ទេ​នោះ សិស្ស​និស្សិត​ក៏​បាន​រៀន​ចំ​ណេះ​ដឹង​ចាំ​បាច់​មួយ​ចំ​នួន ដូច​ជា​៖ របៀប​បង្កើត​សំ​ណុំ​លិ​ខិត​ត្រៀម​ជម្រើស​បំ​ណិន​ឆ្លើយ​សម្ភាសន៍​។ល។ និង​បំ​ណិន​ជាក់​ស្តែង​ផ្សេង​ៗ​ទៀត ដែល​សិស្ស​និស្សិត​មិន​ទាន់​បាន​រៀន​នៅ​សា​លា។ ពិ​សេស​គឺ​កម្ម​វិ​ធី​ទំ​នាក់​ទំ​នង​ផ្ទាល់​រវាង​ពល​ករ និង​អា​ជីវ​កម្ម ដើម្បី​អ្នក​ជម្រើស​ពល​ករ​ឆ្លើយ​នូវ​ការ​ចម្ងល់​របស់​ពល​ករ​អំ​ពី​តម្រូវ​ការ​របៀប​ជម្រើស​ពល​ករ​របស់​អា​ជីវ​កម្ម​។ ស​កម្ម​ភាព​ទិ​វា​ជួប​ជុំ ពិ​គ្រោះ​និង​ជម្រើស​ពល​ករ សិស្ស​និស្សិត​ក្រុង​កឹង​ធើ​ឆ្នាំ​២០១៦​លើក​នេះ កាន់​តែ​បញ្ជាក់​៖ មជ្ឈ​មណ្ឌល​សេ​វា​ការ​ងារ​ធ្វើ​នៃ​ក្រុង​កឹង​ធើ​ជា​និច្ច​កាល​ជា​ស្ពាន​ត​ភ្ជាប់​ដ៏​ទំ​នុក​ចិត្ត​រវាង​ពល​ករ​នឹង​អា​ជីវ​កម្ម និង​សា​លា​រៀន​នា​នា​នៅ​លើ​ភូមិ​សាស្រ្ត​៕

 

ហាថាញ់ - សុផល

ចែករំលែកអត្ថបទ