05/12/2016 - 16:34

កសិករខ្មែរជម្នះលំបាក

ចូល​រួម​ក្នុង​សមា​គម​ក​សិ​ករ បង​លី​ថាញ់​តៀង នៅ​ភូមិ​ភឿក​ហ្វា ឃុំ​ភូ​តឹង ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង បាន​រដ្ឋ​ឧបត្ថម្ភ​បុល​ទុន បង​ខ្នះ​ខ្នែង​អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ក្នុង​ការ​បង្ក​បង្កើន​ផល ផ្តើម​ពី​នោះ បង​សម្រេច​បាន​កិត្តិ​នាម​កសិ​ករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ។​

 បងលីថាញ់តៀង កំពុងជម្រះស្មៅដើម្បីត្រៀមឲ្យការដាំដំ ណាំត្រសក់ស្រូវនៅរដូវបន្ទាប់។

គ្រួ​សារ​ក្រី​ក្រ ជា​រៀង​រាល់​ថ្ងៃ បង​តៀង​តែង​ទៅ​ធ្វើ​ការ​ឈ្នួល ប្រ​ពន្ធ​ធ្វើ​កម្ម​ករ​នៅ​ក្រុម​ហ៊ុន​ច្នៃ​ជល​ផល​។ ថ្វី​បើ​ដូច្នោះ ប្តី​ប្រ​ពន្ធ​បង​ឧស្សាហ៍​ពល​កម្ម ចាយ​វាយ​ប្រិត​សំ​ចៃ សន្សែ​សន្សំ​បាន​ប្រាក់​ធ្វើ​ដើម​ទុន​រក​ស៊ី លក់​ដូរ​កំ​ប៉ិក​កំ​បុក និង​ទិញ​បាន​ដី​ស្រែ​សម្រាប់​បង្ក​បង្កើន​ផល​។ ឆ្នាំ​២០១៣ បង​តៀង ទិញ​បាន​ដី​ស្រែ​៦​កុង​និង​ចូល​រួម​ក្នុង​សមា​គមក​សិ​ករ។ បន្ទាប់​ពី​នោះ សមា​គម​បង្ក​លក្ខណៈ​ឲ្យ​បង​បុល​ទុន​អនុ​គ្រោះ​និង​បាន​ស​មា​គម ចល​នា​អនុ​វត្ត​បង្វែរ​រចនា​សម្ព័ន្ធ​ពូ​ជ​ដំ​ណាំ ពូជ​សត្វ​ចិញ្ចឹម បង​មិន​រួញ​រា​ក្នុង​ការ​អនុវត្តន៍​ទម្រង់​រូប​ភាព​ដាំ​ត្រ​សក់​ស្រូវ​ជប៉ុន​នៅ​ឡើយ។ ចំ​ណែក​ប្រ​ពន្ធ​បង បើក​ហាង​លក់​ដូរ​កំ​ប៉ិក​កំ​បុក​នៅ​នឹង​ផ្ទះ​រក​បាន​ប្រាក់​ចំ​ណេញ​ប្រ​មាណ​៩៥​លាន​ដុង​/ឆ្នាំ បូក​ផ្សំ​នឹង​ចំ​ណូល​ពី​ការ​ធ្វើ​ស្រែ​ចម្ការ​ជា​រៀង​រាល់​ឆ្នាំ គ្រួ​សារ​បង​តៀង​រក​បាន​ប្រាក់​ចំ​ណូល​រាប់​រយ​លាន​ដុង​/​ឆ្នាំ។ ផ្តើម​ពី​នោះ គ្រួ​សារ​បង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ​។ ដំ​ណាំ​ត្រ​សក់​ស្រូវ​ជ​ប៉ុន​ធំ​លូត​លាស់​រយៈ​ពេល​៤៥​ថ្ងៃ អាច​ប្រ​មូល​ផល​បាន​មាន​លទ្ធ​ភាព​ធន់ នឹង​ជំ​ងឺ​ដង្កូវ​ក្រា​បាន​ល្អ​ចំ​ណាយ​ពេល​ថែ​ទាំ​តិច​នាំ​មក​ប្រ​សិទ្ធ​ភាព​ខ្ពស់​។ តាម​ការ​គិត​គូរ​របស់​បង​តៀង ជា​មួយ​នឹង​ផ្ទៃ​ដី​ដាំ​ត្រ​សក់​ស្រូវ​៤​កុង មួយ​ឆ្នាំ​ដាំ​បាន​២​រដូវ បន្ទាប់​ពី​គិត​ចំ​ណូល​ចំ​ណាយ​រួច បង​នៅ​ចំ​ណេញ​ជាង​៦០​លាន​ដុង​។ បង​តៀង​ចែក​រំ​លែក​៖ "ពេល​ចូល​រួម​ក្នុង​សមា​គម​ក​សិ​ករ បាន​បុល​ទុន​សម្រាប់​អភិ​វឌ្ឍ​ផលិត​កម្ម ម៉្លោះ​ហើយ​ទើប​ខ្ញុំ​មាន​ប្រ​ភព​ទុន​វិ​និ​យោគ​និង​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​អា​ស្រ័យ​សមា​គម​បើក​ជា​រឿយ​ៗ  ព្រម​ទាំង​បាន​បង្ខិត​ជិត​នឹង​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​។ ផ្តើម​ពី​នោះ ខ្ញុំ​យល់​ដឹង​ច្រើន​អំ​ពី​បច្ចេក​ទេស​បំ​បៅ​ពូជ​ដំ​ណាំ បច្ចេក​ទេស កែ​ប្រែ​ដាំ​និង​ថែ​ទាំ​ដំ​ណាំ​ត្រ​សក់​ស្រូវ របៀប​បង្ការ​កម្ចាត់​ជំ​ងឺ​ដង្កូវ​ក្រា បច្ចេក​ទេស ប្រ​មូល​ផល​ត្រ​សក់​ស្រូវ​។ល​។ ​ម៉្លោះ​ហើយ​ចំ​ណាយ​ដើម​ទុន​តិច​ ផ្តល់​ទិន្ន​ផល​ខ្ពស់​"​។
អា​ស្រ័យ​ដោយ​មាន​ចរិត​ឧស្សាហ៍​ពល​កម្ម​ផលិត​និង​ស្វែង​យល់​ទើប​សេដ្ឋ​កិច្ច​គ្រួ​សារ​បង​ឈាន​ឡើង​ធូរ​ធារ និង​សម្រេច​បាន​កិត្តិ​នាម​ក​សិ​ករ ផលិត​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ថ្នាក់​ស្រុក​។ ជាង​នេះ​ទៅ​ទៀត គ្រួ​សារ​បង​នៅ​ទាំង​បាន​ទទួល​ស្គាល់​កិត្តិ​នាម​ជា​"គ្រួ​សារ​វប្ប​ធម៌" ពី​ព្រោះ​គ្រួ​សារ សុភ​មង្គល ប្រៀន​ប្រ​ដៅ​កូន​លុះ​ក្នុង​ដំ​បូន្មាន រៀន​ពូ​កែ រស់​នៅ​សាមគ្គី រួម​ចំ​ណែក​យ៉ាង​ស​កម្ម​ក្នុង​ការ​ចលនា​កសាង ផ្នត់​រស់​នៅ​វប្ប​ធម៌​នៅ​ភូមិ​ភាគ​។ ពិ​សេស បង​នៅ​ទាំង​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ដែល​មាន​ជីវ​ភាព លំ​បាក ចែក​រំ​លែក​បទ​ពិ​សោធន៍​ក្នុង​ការ​ផលិត​ដល់​មា​មីង​ក្នុង​ភូមិ​។ បច្ចុប្បន្ន ទម្រង់​រូប​ភាព​ផលិត​របស់​លី​ថាញ់​តៀង  ត្រូវ​បាន​មា​មីង​ក្នុង​ភូមិ​រៀន​សូត្រ​អនុ​វត្ត​តាម ហើយ​ទម្រង់​រូប​ភាព​នេះ​សោត បាន​ស​មា​គម​ក​សិ​ករ​ឃុំ​ជ្រើស​ធ្វើ​ជា​គំ​រូ ផ្សព្វ​ផ្សាយ​ទូ​លំ​ទូ​លាយ​ដល់​ស​មា​ជិក​-ជិ​កា​ឯ​ទៀត​៕

លីធាង-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បងលីថាញ់តៀង