សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

03/01/2017 - 16:29

ខិតខំនាំទឹកស្អាតទៅកាន់ជនបទ

អ​នុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ​៧៥៥ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល ស្តី​ពី​គោល​ន​យោ​បាយ​ជំ​នួយ​ទឹក​ស្អាត​ប្រើ​ប្រាស់​ជូន​ជន​ជាតិ​ភាគ​​តិច និង​គ្រួ​សារ​ក្រី​ក្រ​នៅ​តំ​បន់​លំ​បាក​ខ្លាំង ខេត្ត​សុក​ត្រាំង​បាន​ខិត​ខំ​នាំ​ទឹក​ស្អាត​ទៅ​ដល់​ប្រ​ជា​ជន​នៅ​តំ​បន់​ជន​បទ​។

 ក្តីរីករាយរបស់មាមីងខ្មែរពេលមានទឹកស្អាតប្រើប្រាស់។

បង​ស្រី​ថាច់​ធី​ឡូវ នៅ​ភូមិ​ណាម​ចាញ់ ឃុំ​លិត​ហោយ​ថឿង ស្រុក​ត្រឹ​ង​ដេ ឲ្យ​ដឹង​៖ "នៅ​ភូមិ​នេះ ទោះ​បី​ខួង​អណ្តូង​ស្នប់ ប៉ុន្តែ​ទឹក​នៅ​តែ​ប្រៃ ម្ល៉ោះ​ហើយ​រាប់​សិប​ឆ្នាំ​មក​នេះ មា​មីង​តែង​ប្រើ​ប្រាស់​ទឹក​ព្រែក​។ រដូវ​ប្រាំង​មា​មីង​ទិញ​ទឹក​សាប ពី​គេ​យក​មក​ប្រើ​ក្នុង​មួយ​អម្រែក​ប្រ​ហែល​ជា​៣០​លីត្រ តម្លៃ​ពី​៣.៥០០​ដល់​៦.០០០​ដុង​/អម្រែក​ពេល​ខ្លះ​គ្មាន​ទឹ​ក​ទិញ​ផង ម្ល៉ោះ​ហើយ​មា​មីង​រស់​នៅ​ជួប​ការ​លំ​បាក​ខ្លាំង​ណាស់​។ អា​ស្រ័យ​ហេតុ​នោះ នៅ​ពេល​រដ្ឋ​ផ្គត់​ផ្គង់​ទឹក​ស្អាត​សម្រាប់​ប្រ​ជា​ជន​ប្រើ​ប្រាស់ នាង​ខ្ញុំ​មា​ន​ការ​ត្រេក​អរ​និង​មិន​បំ​ភ្លេច​គុណ​រដ្ឋ​ទេ។​ សព្វ​ថ្ងៃ​មាន​ប្រ​ព័ន្ធ​ទឹក​ស្អាត ប្រើ​ប្រាស់​​បោក​លាង មិន​បាច់​ទិញ​ទឹក​ប្រិត​សំ​ចៃ​បាន​ប្រាក់​ចំ​ណាយ ដើម្បី​ចាយ​វាយ​ក្នុង​គ្រួ​សារ​ទៀត​ផង​"។ ដូច​បង​ស្រី​ថាច់​ធី​ឡូវ​ដែរ​នោះ គឺ​បង​ស្រី​គីម​ធី​ថាញ់ នៅ​អនុ​សង្កាត់​វិញ​អាង  សង្កាត់​២ ក្រុង​វិញ​ចូវ  ឲ្យ​ដឹង​៖ "ផ្ទះ​នាង​ខ្ញុំ​ទិញ​ទឹក​អម្រែក​យក​មក​ប្រើ ម្ល៉ោះ​ហើយ​ជីវ​ភាព​ជួប​ការ​​លំ​បាក​ច្រើន​ណាស់​។ បច្ចុ​ប្បន្ន បាន​ភូមិ​ភាគ​ភ្ជាប់​នា​ឡិ​កា នាំ​ទឹ​ក​ស្អាត​​មក​ដល់​ផ្ទះ​នាង​ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​"។

សេច​ក្តី​សម្រេច​ចិត្ត​លេខ​៧៥៥​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល ត្រូវ​បាន​ផ្សព្វ​ផ្សាយ​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង ចាប់​ពី​ឆ្នាំ​២០១៣​រហូត​ដល់​សព្វ​ថ្ងៃ​។ ដោយ​មាន​រូប​ភាព​ពីរ​យ៉ាង​គឺៈ ផ្គត់​ផ្គង់​ទឹក​ដោយ​រាត់​រាយ​និង​ផ្គត់​ផ្គង់​ដោយ​ប្រ​មូល​ផ្តុំ​។ មក​ទល់​ពេល​នេះ ខេត្ត​សុក​ត្រាំង​បាន​កសាង​សំ​ណង់​ចំ​នួន​២៥ គិត​ជា​តម្លៃ​ថវិ​កាស​រុប​ជិត​២៥​ពាន់​លាន​ដុង​។ ការ​នាំ​ទឹក​ស្អាត​ជូន​ប្រ​ជា​ជន​ប្រើ​ប្រាស់ មិន​ត្រឹម​តែ​កាត់​បន្ថយ​អត្រា​ខ្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​ធា​នា​សុខ​ភាព​និង​បរិ​ស្ថាន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល ដើម្បី​គ្រួ​សារ​ប្រ​ជា​ជន​នឹង​នរ​ចិត្ត​បង្ក​បង្កើន​ផល រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ខេត្ត​ទៀត​ផង​។ លោក​យ័ញ​ភឿង អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង​៖ "នៅ​ពេល​អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ​៧៥៥​រួច​ស្រេច ប្រ​ជា​ជន​តែង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត និង​បង្ក​បង្កើន​ផល​លើក​ស្ទួយ​ជីវ​ភាព​និង​ថែ​ទាំ​សុខ​ភាព​គ្រួ​សារ​បាន​ល្អ​ប្រ​សើរ​ជាង​។ នេះ​គឺ​ជា​សេចក្តី​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ស្រប​ចិត្ត​ប្រ​ជា​ជន​និង​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់  ដោះ​ស្រាយ​បាន​ទាន់​ពេល​នូវ​ភាព​លំ​បាក​របស់​ប្រ​ជា​ជន អំ​ពី​ទឹក​ស្អាត​ប្រើ​ប្រាស់​"។

គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង បាន​ស្នើ​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ដើម្បី​រាយ​ការណ៍​ជូន​រដ្ឋា​ភិ​បាល​ពិនិត្យ​ផ្តល់​មូល​និ​ធិ ដើម្បី​ខេត្ត​បង្កើន​កម្រិត​បើក​ទូលាយ​ការ​កសាង​ថ្មី​ប្រ​ព័ន្ធ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ជាង​១០០ សំ​ណង់​តាម​សេច​ក្តី​សម្រេច​៧៥៥​៕

យ្វីអាញ់-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកយ័ញភឿង