សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

23/01/2017 - 16:05

ចិញ្ចឹមកន្ធាយចំណេញរាប់រយលានដុង

អា​ស្រ័យ​ស៊ូ​ទ្រាំ​លំ​បាក​រៀន​សូត្រ​បទ​ពិ​សោធន៍ ក​សិ​ករ​ង៉ោ​ហ្វាង​ភឿង នៅ​ភូមិ​លឺវ​គឺ​២  ឃុំ​លឺវ​ង៉ីប​អាញ់ (ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ) រក​បាន​ប្រាក់​ចំ​ណេញ​ជាង​១០០​លាន​ដុង​/ឆ្នាំ ដោយ​ទម្រង់​ចិញ្ចឹម​កន្ធាយ​។ 

 បងង៉ោហ្វាងភឿងឧទ្ទេសនាមទម្រង់រូបភាពចិញ្ចឹមកន្ធាយ។ 

ឆ្នាំ​២០១៣ បង​ភឿង​ទៅ​ទស្សនា​ទម្រង់​​រូប​ភាព​ចិញ្ចឹម​កន្ធាយ​ហើយ​យល់ ឃើញ​ថា​ប្រ​ភេទ​សត្វ​នេះ​ងាយ​ចិញ្ចឹម​តម្លៃ​ក៏​លំ​នឹង ម៉្លោះ​ហើយ​ក៏​ប្តេជ្ញា​ចិត្ត​បង្វែរ​ផ្ទៃ​ដី​ដាំ​អំពៅ​១​កុង​មក​ចញ្ចឹម​កន្ធាយ​តែ​ម្តង​។ គ្មាន​ទុន បង​បាន​សមា​គម​កសិ​ករ​ឃុំ​ធា​នា​ឲ្យ​បុល​៣០​លាន​ដុង ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​ស្រុក​ថ្កូវ ដើម្បី​វិ​និ​យោគ​។ បង​ង៉ោ​ហ្វាង​ភឿង ឲ្យ​ដឹង​៖ "ដំ​បូង ខ្ញុំ​រៀប​ចំ​ស្រះ​នៅ​ទំ​នេរ​មួយ​មាន​ផ្ទៃ​ដី​ប្រ​មាណ​២០០​ម៉ែត្រ​កា​រ៉េ  ធ្វើ​អាង​ដើម្បី​ចិញ្ចឹម​កន្ធាយ​ចំ​នួន​១.២០០​ក្បាល​។ រៀង​រាល់​ថ្ងៃ​ខ្ញុំ​តែង​ទៅ​ចាប់​ខ្យង​យក​មក​ធ្វើ​ជា​ចំ​ណី​ឲ្យ​វា​។ ក្រោយ​រយៈ​កាល​១៨ ខែ​ចិញ្ចឹម​ពិ​សោធន៍ ការ​ចិញ្ចឹម​នេះ​ប្រ​មូល​ផល​បាន​៩០០​គី​ឡូ​ក្រាម ក្នុង​ពេល​នោះ ​ តម្លៃ​ប្រ​មាណ​២៩០.០០០​ដុង​/​គី​ឡូ​ក្រាម ក្រោយ​ពី​ផាត់​ទាត់​រួច​នៅ​ចំ​ណេញ​បាន​ជាង​៣០​លាន​ដុង​។ ចំ​ណី​កន្ធាយ​សំ​​ខា​​ន់ គឺ​ប្រ​ភេទ​ត្រី​ល្អិត​ល្អោច​ខ្យង​។ល។​"។ ដោយ​ឃើញ​ទម្រង់​រូប​ភាព​នេះ​មាន​ប្រ​សិទ្ធ​ភាព បង​ពង្រីក​ផ្ទៃ​ដី​ចិញ្ចឹម​ឡើង​១.០០០​ម៉ែត្រ​កា​រ៉េ ហើយ​ចែក​ជា៥​​ស្រះ។​  ពេល​ចិញ្ចឹម​ច្រើន ចំ​ណីផ្គ​ត់​ផ្គង់​ឲ្យ​កន្ធាយ​តម្រូវ​ការ​ច្រើន​។  ម៉្លោះ​ហើយ​មិន​អាច​រក​ចំ​ណី​ធម្ម​ជាតិ​ឲ្យ​បាន​គ្រប់​គ្រាន់​នោះ​ទេ គឺ​បង​ត្រូវ​ទិញ​ត្រី​ល្អិត​ល្អោច​នៅ​ឯផ្សារ​បន្ថែម ដើម្បី​ធ្វើ​ជា​ចំ​ណី​ឲ្យ​កន្ធាយ​។ បច្ចុ​ប្បន្ន  កន្ធាយ​ទាំង​៥​ស្រះ​នេះ​មាន​ចំ​នួន​រាប់​សិប​ពាន់​ក្បាល​។ តាម​បង​ភឿង  កន្ធាយ​ចិញ្ចឹម​ពី​១,៥-២​ឆ្នាំ​ទើប​លក់​បាន​។ ដល់​ល្មម​លក់ ឈ្មួញ​នៅ​​ទី​ក្រុង​និង​ហាង​ហូប​ចុក ភោជ​នីយដ្ឋាន​នៅ​ត្រា​វិញ ចុះ​មក​ប្រ​​មូល​ទិញ​ដល់​កន្លែង​។ កន្ធាយ​ប្រ​ភេទ​១​ (ពី១,៤​គីឡូក្រាម​/កូន​ឡើង​ទៅ) មាន​តម្លៃ​ពី​៣២០.០០០​ដុង​-៣៥០.០០០​ដុង​/គី​ឡូក្រាម ប្រ​ភេទ​២​(ពី១,២-១,៤​គីឡូក្រាម​/កូន​) មាន​តម្លៃ​ពី​២៩០.០០០ដុង-៣០០.០០០ដុង​/គីឡូ​ក្រាម​។  មធ្យម​ភាគ​រៀង​រាល់​ឆ្នាំ​គ្រួ​សារ​បង​ភឿង អាច​ប្រ​មូល​ផល​បាន​ប្រ​មាណ​៣តោន ផ្តល់​ប្រាក់​ចំ​ណេញ​ឲ្យ​​គ្រួ​សារ​ជាង​១០០​លាន​ដុង​។

លោក​ផាង​ឌិញ​ធូ ប្រ​ធាន​សមា​គម​កសិ​ករ ឃុំ​លឺវ​ង៉ីប​អាញ់ ឲ្យ​ដឹង​៖ "ចំ​ពោះ​ទម្រង់​រូប​ភាព​ចិញ្ចឹម​កន្ធាយ​របស់​កសិ​ករ​ង៉ោ​ហ្វាង​ភឿង អាច​រក​បាន​ប្រាក់​ចំ​ណេញ​រៀង​រាល់​ឆ្នាំ​រាប់​រយ​លាន​ដុង។ ម៉្លោះ​ហើយ គ្រួសារ​បង មាន​កិត្តិ​យស​បាន​ទទួល​ស្គាល់​ជា​គ្រួ​សារ​គំ​រូ​ឈាន​មុខ​ក្នុង​ការ​ចល​នា​កសិ​ករ​ប្រ​ឡង​ប្រ​ណាំង ផលិត​ធ្វើ​អា​ជីវ​កម្ម​ពូកែ​ថ្នាក់​ខេត្ត​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។ សមា​គម​កសិ​ករ​ឃុំ​នៅ​ទាំង​ចលនា​សមា​ជិក​មក​ទស្សនា ទម្រង់​រូប​ភាព​ចិញ្ចឹម​កន្ធាយ​របស់​បង​ភឿង ដើម្បី​យក​ទៅ​អនុ​វត្ត​តាម​។ បច្ចុប្បន្ន បង​ភឿង​នៅ​ទាំង​បើក​ទូ​លាយ​ចិញ្ចឹម​កន្ធាយ​ពូ​ជ​១ ស្រះ​បន្ថែម​ទៀត​សម្រាប់​លក់​ឲ្យ​មា​មីង​ក្នុង​ភូមិ​និង​ឃុំ​ជិត​ខាង​"៕

សើុងម៉ាល័យ-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បងភឿង