សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

28/02/2017 - 08:37

ប្រសិទ្ធភាពនៃទម្រង់រូបភាពដាំដំណាំ

លោក​ថាច់​តាម ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ថើយ​ឡាយ ក្រុង​កឹង​ធើ ឲ្យ​ដឹ​ង​៖ មាន​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច ជា​ច្រើន​នៅ​ភូមិ​ភាគ​រក​បាន​ចំ​ណូល​បន្ថែម​ពី​ទម្រង់​រូប​ភាព​ដាំ​ដំ​ណាំ​រួម​ផ្សំ។​

 បងស្រីត្រឹងសាថេកំពុងប្រមូលផលសណ្តែកបាយ។

ប្តី​ប្រ​ពន្ធ​បង​ថាច់​វុាំង​កុង នៅ​ទី​ប្រ​ជុំ​ជន​ថើយ​ឡាយ ទើប​នឹ​ង​ប្រ​មូល​ផល​ពោត ឲ្យ​ដឹង​៖ "ចម្ការ​ពោត​នេះ​ខ្ញុំ​ប្រ​មូល​ផល​លក់​តាំង​ពី​តេត​ង្វៀន​ដាង ឌិន​យ៉ូវ​មក​ទល់​នឹង​ពេល​នេះ ដំ​ណាំ​ពោត​លក់​បាន​ថ្លៃ​ពី​ព្រោះ​លក់​ឲ្យ​មា​មីង​ដាក់​តាំង​នៅ​ថ្ងៃ​តេត​។ នៅ​ថ្ងៃ​ទី​១ ចូល​ឆ្នាំ​តេត ប្តី​ប្រ​ពន្ធ​ខ្ញុំ​កាច់​ពោត​ស្ងោរ​លក់​ឲ្យ​អ្នក​ដើរ​លេង​កម្សាន្ត​។​ដោយ​សារ​ទស្សនៈ​ប្រ​ជា​ប្រិយ ប្រ​កាន់​ថា​ដើម​ឆ្នាំ​ហូប​ពោត​ធ្វើ​ការ​ងារ​អ្វី​ៗ​ក៏​សម្រេច​បា​ន​"ប្រា​កដ​ប្រ​ជា"​ ម៉្លោះ​ហើយ​ក្នុង​អំ​ឡុង​ថ្ងៃ​នេះ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ស្ងោរ​ពោត​មិន​គ្រប់​លក់​។ ថ្វី​ត្បិត​ថ្ងៃ​តេត​ក៏​ដោយ ប៉ុន្តែ​ប្តី​ប្រ​ពន្ធ​ខ្ញុំ​លក់​តាម​តម្លៃ​ធម្ម​តា​៣​ផ្លែ​/១០.០០០​ដុង បើ​ទិញ​មួយ​ចុក (ធម្ម​តា​១០ឬ​១២​ផ្លែ) តម្លៃ​៤០.០០០​ដុង​។ បន្ទាប់​ពី​ប្រ​មូល​ផល​ពោត​សម្រេច​រួច​រាល់ ខ្ញុំ​នឹង​រៀប​ចំ​ដី​ដាំ​ពោត​សា​ជា​ថ្មី ពី​ព្រោះដំ​​ណាំ​ពោត​ងាយ​ដាំ​ងាយ​ថែ​ទាំ​លំ​បាក​តែ​រឿង​ស្ងោរ​ប៉ុណ្ណោះ។​ បើ​សិន ជា​មិន​ស្ងោរ​លក់​ឆៅ​តម្លៃ​៣០.០០០​ដុង​/ចុក គិត​ទៅ​ក៏​នៅ​ចំ​ណេញ​" ។ តាម​ប្រ​សាសន៍​របស់​បង​កុង​ក្នុង​ពេល​រង់​ចាំ​ដល់​រដូវ​ប្រ​មូល​ផល​ពោត ប្តី​ប្រ​ពន្ធ​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល​ក្នុង​ភូមិ​រក​ចំ​ណូល​បន្ថែម​ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​គ្រួ​សារ​។ ចាប់​តាំង​ពី​ពេល​ដាំ​ពោត​ស្ងោរ​លក់​រាយ​នៅ​ក្បែរ​ផ្លូវ​ថ្នល់​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារ​ជាង​មុន​ច្រើន​មាន​ប្រាក់​សេស​សល់​ទិញ បាន​របស់​របរ​ប្រើ​ប្រាស់​ក្នុង​គ្រួ​សា​រ និង​អាច​ផ្គត់​ផ្គង់​ឲ្យ​កូន​ទាំង​ពីរ​នាក់​រៀន​សូត្រ​។ គ្រួ​សារ​បង​ស្រី​ត្រឹង​ធី​សា​ថេ នៅ​ទី​ប្រ​ជុំ​ជន​ថើយ​ឡាយ ធ្លាប់​ដាំ​ពោត​ជា​ច្រើន​ឆ្នាំ បង​ស្រី​ឲ្យ​ដឹ​ង៖ "ឆ្នាំ​នេះ ខ្ញុំ​ប្តូរ​មក​ដាំ​សណ្តែក​បាយ​វិញ ពី​ព្រោះ​ដាំ​ពោត​ណឿយ​ហត់​ក្នុង​ការ​ស្ងោរ ណា​មួយ​ប្តី​ខ្ញុំ​ទៅ​ធ្វើ​ការ​ឆ្ងាយ​ផ្ទះ ខ្ញុំ​ម្នាក់​ឯង​ធ្វើ​មិន​រួច​។ ដំ​ណាំ​សណ្តែក​បាយ​លើក​នេះ ពុំ​សូវ​អំ​ណោយ​ផល​ជា​ប៉ុន្មាន តម្លៃ​ពី​២០.០០០​ដល់​២៥.០០០​ដុង​/​គីឡូ​ក្រាម​គិត​ទៅ​ក៏​នៅ​ចំ​ណេញ​គ្រាន់​បើ។​ ប្រាក់​ចំ​ណូល​បាន​មក​ពី​ការ​ប្រ​មូល​ផល សណ្តែក​បាយ​ក៏​គ្រប់​សម្រាប់​ចាយ​វាយ​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​តេត​។ ហើយ​ពី​ចូល​ឆ្នាំ​តេត​នេះ ខ្ញុំនឹង​ប្រ​មូល​ផល​សណ្តែក​បាយ​ដែល​នៅ​សេស​សល់​ឲ្យ​ស្រេច​រួច​រៀប​ចំ​ដីប​ម្រុង​ដាំ​ម្ទេស​ខ្មាំង​បង្កាត់​។ ឆ្នាំ​នេះ ភ្លៀង​ក្តៅ​ខុស​ប្រ​ក្រ​តី ដូច្នេះ​ខ្ញុំ​មិន​ដឹង​ជ្រើស​ពូជ​ដំ​ណាំ​ណា​ឲ្យ​បាន​សម​ស្រប​នឹង​អា​កាស​ធាតុ​នោះ​ទេ​"។

តាម​ប្រ​សាសន៍​របស់​លោក​តាម ដង​ផ្លូវ​ចូល​ទៅ​ភូមិ​នា​នា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ក​រ​ត្រូវ​បាន​ក្រាល​ក្រួស​ចាក់​បេ​តុង​រាប​រលូន បង្ក​លក្ខណៈ​ឲ្យ​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ដឹក​ជញ្ជូន​កសិ​ផល​មាន​ភាព​ងាយ​ស្រួល​ផ្តើម​ពី​នោះ មា​មីង​ខ្មែរ​មិន​ទ្រាន់​ធ្វើ​ការ​បង្ក​បង្កើន​ផល ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​។​គ្រួ​សារ​ណា​ដែល​មាន​ដី​ស្រែ​តិច​តូច​ឆ្លៀត​យក​ផ្ទៃ​ដី​ទំ​នេរ​ក្បែរ​ផ្លូវ​និង​តាម​ភ្លឺ​ប្រ​ឡាយ​ដើម្បី​ដាំ​ដំ​ណាំ​រួម​ផ្សំ​។ ថ្វី​បើ​ដូច្នោះ មា​មីង​តែង​មាន​ស្មារតី​ខ្ពស់​ក្នុង​ការ​ការ​ពារ​របៀង​ថ្នល់ ម៉្លោះ​ហើយ​ច្រើន​តែ​ដាំ​នូវ​ប្រ​ភេទ​ដំ​ណាំ​មាន​កម្ពស់​ទាប មិន​ទន្រ្ទាន​ផ្លូវ​ថ្នល់​។ ទង្វើ​ទាំង​នេះ ធា​នា​ទិដ្ឋ​ភាព​ផ្លូវ​ថ្នល់​ជ្រះ​ស្អាត ស្រះ​ឡះ​ស្រ​ឡំ ថែម​ទាំង​រក​ប្រាក់​ចំ​ណូល​បន្ថែម​ដើម្បី​លើក​ស្ទួយ​សេដ្ឋ​កិច្ច​គ្រួ​សារ​ផង​ដែរ​។ គ្រួ​សារ​មួយ​ចំ​នួន​មាន​ម៉ូតូ ម៉្លោះ​ហើយ​មា​មីង​ទៅ​ប្រ​មូល​ទិញ​បន្លែ​បង្ការ​លក់​ឲ្យ​ម៉ូយ​ធំ​ៗ ឬ​ដឹក​ទៅ​លក់​នៅ​ក្រុង​ហូ​ជី​មិញ អាង​យ៉ាង កៀង​យ៉ាង​។ល។ អា​ស្រ័យ​ខ្នះ​ខ្នែង​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​ម៉្លោះ​ហើយ​មាន​គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​នៅ​ថើយ​ឡាយ បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​៕

ហាថាញ់-មុនី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ថាច់វុាំងកុង