សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

28/03/2017 - 08:45

ជម្នះលំបាកផ្តើមពីរបរត្បាញបន្ទោះ

អ្នក​មីង​តាំង​ធី​មាញ់ នៅ​ភូមិ​យុង​ឌិញ ឃុំ​ដាយ​អាង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ ចាក​ផុត​ពិ​ភាព ក្រី​ក្រ​ផ្តើម​ពីរ​បរ​ត្បាញ​បន្ទោះ​ប្រ​វេ​ណី​។

 

 បងស្រីតាំងធីមាញ់កំពុងត្បាញបន្ទោះ។

អ្នក​មីង​តាំង​ធី​មាញ់ អា​យុ​៥១​ឆ្នាំ ពី​មុន​គ្មាន​របរ​លំ​នឹង ម៉្លោះ​ហើយ​ទៅ​ធ្វើ​ការ​ឈ្នួល​។ ឆ្នាំ​២០១៧ អ្នក​មីង​បាន​សា​ខា​សមា​គម​នា​រី​ភូមិ​យុង​ឌិញ ចលនា​ចូល​ក្រុម​ត្បាញ​បន្ទោះ​មុខ​ទំ​និញ​សិប្ប​-វិចិត្រ​កម្ម ហើយ​ដោយ​បាន​ប្រ​ធាន​ក្រុម និង​ស​មា​ជិក​ជួយ​ណែ​នាំ ម៉្លោះ​ហើយ​អ្នក​មីង​ព្យា​យាម​រៀន​របរ​។ បច្ចុប្បន្ន​ ក្នុង​រយៈ​កាល​២​ថ្ងៃ​អ្នក​មីង​ត្បាញ​បាន​ផលិត​ផល​ប្រ​មាណ​ពី​៥០​-៦០ លក់​បាន​ប្រាក់​ប្រ​មាណ​ពី​១១០.០០០​ដល់​១៥០.០០០​ដុង​។ ដោយ​សារ​រក​បាន​ប្រាក់​ចំ​ណូល​លំនឹ​ង ម៉្លោះ​ហើយ​សមា​ជិក​២​នាក់​ទៀត​ក្នុង​គ្រួ​សារ​អ្នក​មីង​បាន​សូម​ចូល​ក្រុម​សហ​ការ​ផ​លិត​។

អ្នក​មីង​មាញ់ ចែក​រំ​លែក​៖ "ពី​មុន​ខ្ញុំ​ធ្លាប់​​ត្បាញ​មុខ​ទំ​និញ​ខ្នាត​ធំ មាន​ដូច​៖ ល្អី​កញ្ជើ កញ្ឆែ​។ល។ ត្បាញ​ទំ​និញ​សិប្ប​-វិចិត្រ​កម្ម វត្ថុ​អនុស្សាវ​រីយ៍​ខ្នាត​តូច​ពិ​បាក​ត្បាញ ទាម​ទារ​បច្ចេក​ទេស​ខ្ពស់​។ ដោយ​បាន​ក្រុម​ត្បាញ​បន្ទោះ​ជួយ​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត ទើប​ខ្ញុំ​ចេះ​ស្ទាត់​របរ​។ ឥ​ឡូវ​ខ្ញុំ​ថ្នឹក​ដៃ​ត្បាញ ធ្វើ​បាន​នូវ​ផលិត​ផល​ច្រើន​រក​បាន​ប្រាក់​ចំ​ណូល​ច្រើន​ជាង ខ្ញុំ​ចាយ​វាយ​ប្រិត​សំ​ចៃ​ទុក​ប្រាក់​សង​បំ​ណុល​ធនា​គារ​"។ ទន្ទឹម​នឹង​នោះ  អ្នក​មីង​មាញ់​នៅទាំង​បាន​ធនា​គារ​គោល​ន​យោ​បាយ​សង្គម​ស្រុក​ថ្កូវ ឲ្យ​បុល​៣០​លាន​ដុង ដើម្បី​ទិញ​គោ​ចិញ្ចឹម បច្ចុប្បន្ន​គោ​កំ​ពុង​ធាត់​ធំ​។ ឆ្នាំ​២០១៥ គ្រួ​សារ​អ្នក​មីង​មាញ់​បាន​ទទួល​ស្គាល់​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។

បង​​ឡឹម​វុាំង​ចាញ់ លេ​ខា​សា​ខា​បក្ស​ភូមិ និង​ជា​ប្រ​ធាន​ភូមិ​យុង​ឌិញ បញ្ជាក់​៖ "​ពី​មុន​គ្រួ​សារ​បង​ស្រី​តាំង​ធី​មាញ់ ជា​គ្រួ​សារ​ក្រី​ក្រ ប៉ុន្តែ​អា​ស្រ័យ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​រក​ទទួល​ទាន ឈាន​ឡើង​ក្នុង​ជីវ​ភាព ស៊ូ​ទ្រាំ​លំ​បាក​ជ្រើស​យក​ទម្រង់​រូប​ភាព​ថ្មី​ៗ​ មក​អនុវត្ត​ទើប​គ្រួ​សារ​បង​ស្រី​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។  បង​ស្រី​នៅ​ទាំង​ចូល​រួម​រាល់​លើក​ហ្វឹក​ហាត់ ណែ​នាំ​បច្ចេក​ទេស​ត្បាញ​បន្ទោះ​ខ្នាត​តូច មាន​ដូច​៖ ថូផ្កា​កន្រ្តក​ផ្កា កញ្ឆែ កញ្ឆែ​ផ្កា ក្រ​ឡ​ឈើ​ចាក់​ឆ្មេញ​។ល។ ដល់​សមា​ជិក​ថ្មី​។ ផលិត​ផល សិប្ប​-វិចិត្រ​កម្ម​ទាំង​នេះ ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃកាន់​តែ​ទាក់​ទាញ​អតិ​ថិ​ជន​និង​លក់​បាន​ថ្លៃ​ជាង​។ គ្រួ​សារ​បង​ស្រី​មាញ់ មាន​សមា​ជិក​៣​នាក់​ចូល​ក្រុម​ត្បាញ​បន្ទោះ អាច​នឹង​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​លើក​ស្ទួយ​ជីវ​ភាព​គ្រួ​សារ​"៕

 

សឺនម៉ាល័យ-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បងឡឹមវុាំងចាញ់