សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

05/04/2017 - 08:51

ទឹកចិត្តសប្បុរសនៃអាជីវការិនីខ្មែរមួយរូប

បង​ស្រី​ថាច់​ធី​ហើ ជា​អា​ជីវ​កា​រិ​នី​ម្នាក់​នៅ​ស្រុក​ចូវ​ថាញ់ (ខេត្ត​សុក​ត្រាំង​) តែង​ចូល​ចិត្ត​បំ​ពេញ​ការ​ងារ​មនុ​ស្ស​ធម៌ ជួយ​អ្នក​ក្រ អ្នក​មាន​ជំ​ងឺ​ឈឺ​ថ្កាត់​ សឹង​រាប់​មិន​អស់​។

 

 បងស្រីថាច់ធីហើ (អាវឆ្នូត)ជូនអំណោយដល់គ្រួសារក្រលំ បាក។

កាល​ពី​មុន បង​ស្រី​ថាច់​ធី​ហើ ធ្លាប់​មាន​ជីវ​ភាព​ក្រ​លំ​បាក​ទៅ​ធ្វើ​ការ​ស៊ី​ឈ្នួល​ខួប​ឆ្នាំ​។ ខណៈ​ពេល​កូន​ស្រី មួយ​ច្បង​អា​យុ​១៣​ខែ​របស់​គាត់​មាន​ជំ​ងឺ​ត្រូវ​ការ​នាំ​ទៅ​ព្យា​បាល​នៅ​ក្រុង​ហូ​ជី​មិញ ហើយ​ដោយ​ទទួល​បាន​នូវ​ការ​ឧបត្ថម្ភ​ពី​សំ​ណាក់​សប្បុ​រស​ជន​ទាំង​ឡាយ ទើប​អាច​ឆ្លង​ផុត​ពី​ការ​លំ​បាក​។ តាំង​ពី​ពេល​នោះ​មក គាត់​តាំង​ចិត្ត​ថា​នឹង​ឧបត្ថម្ភ​ដល់​អ្នក​ក្រី​ក្រ​វិញ​នៅ​ពេល​ណា​គ្រួ​សារ​គាត់​រក​ស៊ី​មាន​បាន​"។ បង​ថាច់​ធី​ហើ រ៉ាយ​រ៉ាប់​៖ "ឆ្នាំ​១៩៩០ អា​ស្រ័យ​មាន​សប្បុ​រស​ជន​ក្នុង​មន្ទីរ​ពេទ្យ​អា​ណិត​អា​សូរ​ជួយ​ឧបត្ថម្ភ ទើប​ខ្ញុំ​មាន​គ្រប់​ប្រាក់​វះ​កាត់​ជំ​ងឺ​ឲ្យ​កូន​ស្រី។​ ក្រោយ​មួយ​រយៈ​ធ្វើ​ការ​ព្យា​បាល​កូន​ស្រី​ខ្ញុំ​ក៏​ជា​សះ​ស្បើយ​ជា​បណ្តើរ​ៗ ហើយ​ដើរ​ទៅមក​បាន​ដោយ​ខ្លួន​ឯង​។ ចាប់​តាំង​ពី​នោះ​មក ខ្ញុំ​ប្តេជ្ញា​ចិត្ត​រក​ស៊ី​ធ្វើ​មាន​ធ្វើ​បាន ដើម្បី​មាន​ឱ​កាស​ជួយ​ដល់​អ្នក​ក្រ​វិញ​"។  ឆ្នាំ​១៩៩២ បង​ស្រី​ហើ បាន​ខ្ចី​បុល​ប្រាក់​ពី​មា​មីង​ញាតិ​សា​លោ​ហិត​ទាំង​សង​ខាង​បាន​ចំ​នួន១ លាន​ដុង​ធ្វើ​ទុន​លក់​ដូរ​នៅ​ផ្សារ​ចូវ​ថាញ់។​ បង​ថាច់​ធី​ហើ ឲ្យ​ដឹ​ង​៖ "មុន​ដំ​បូង ដោយ​សារ​ដើម​ទុន​តិច ទើប​ខ្ញុំ​ដាក់​តាំង​លក់​ថ្នាំ ជី​ត្រឹម​តែ​តិច​តួច​ប៉ុណ្ណោះ។ លុះ​ក្រោយ​ៗ​មក រក​ស៊ី​បាន​ចំណេញ ខ្ញុំ​ក៏​បើក​ទូ​លាយ​អា​ជីវ​កម្ម​ធំ​ជាង​។  ឥ​ឡូវ​ក្លាយ​ជា​ដេបូ​សម្ភារៈ​ក​សិ​កម្ម កម្រិត​២ រក​បាន​ប្រាក់​ចំ​ណេញ ខ្ញុំ​សន្សែ​សន្សំ​ទិញ​ដី​ស្រែក​សាង​មូល​ដ្ឋាន​រក​ស៊ី​។​ សព្វ​ថ្ងៃ​គ្រួ​សារ​ខ្ញុំ​មាន​ដី​ស្រែ​ជាង​១​ហិក​តា"​។

ខណៈ​ពេល​ជីវ​ភាព​បាន​លំ​នឹង​និង​ធូរ​ធារ​ បង​ស្រី​ថាច់​ធី​ហើ បាន​បង្កើត​ក្លឹប​អា​ជីវ​កា​រិ​នី​មនុ​ស្ស​ធម៌ រួម​មាន​សមា​ជិក​២៤​រូប​សុទ្ធ​តែ​ជា​អា​ជីវ​កា​រិ​នី​សម្រេច​ជោគ​ជ័យ ហើយ​អា​ស្រ័យ​បង​ថាច់​ធី​ហើ​ធ្វើ​ជា​ប្រ​ធាន​ក្លឹប​បំ​ពេញ​ការ​ងារ​មនុ​ស្សធម៌​។ ជា​ច្រើន​ឆ្នាំ​មក​នេះ បង​ស្រី​ថាច់​ធី​ហើ បាន​ចលនា​សប្បុ​រស​ជន​រួម​វិភាគ​ទាន​ទឹក​ប្រាក់​ជាង​១ពាន់​លាន​ដុង ដើម្បី​ជំ​នួយ​ដល់​កុ​មារ​ដែល​មាន​ជំ​ងឺ​បេះ​ដូង​ពី​កំ​ណើត​។ រៀង​រាល់​ឱកាស​បុណ្យ​ទាន  បង​ស្រី​បាន​ចលនា​អំ​ណោយ​ពី​៤០០​ដល់​៦០០ ចំ​ណែក​ជូន​ដល់​អ្នក​ក្រ​។ ក្រៅ​ពី​នោះ រៀង​រាល់​ខែ បង​ស្រី​នៅ​ទាំង​ឧបត្ថម្ភ​ដល់​អ្នក​ក្រី​ក្រ រស់​នៅ​អនា​ថា​ចំ​នួន​៤​នាក់ រួម​មាន​ទឹក​ប្រាក់​និង​អង្ករ​ចំ​នួន​២០​គី​ឡូ​ក្រាម​/នាក់ និង​រួម​វិភាគ​ទាន​១លាន​ដុង​សម្រាប់​ឧបត្ថម្ភ​ផ្ទះ​បាយ​មនុ​ស្សធម៌​របស់​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ស្រុក​ចូវ​ថាញ់; កសាង​ស្ពាន​បេ​តុង​នៅ​ជន​បទ​ចំ​នួន​២​នៅ​ឃុំ​ភូ​តឹម ស​រុប​ទឹក​ប្រាក់​ជាង​២០០​លាន​ដុង​។ បង​ស្រី​ថាច់​ធី​ដុង នៅ​ភូមិ​សី​កាប ទី​ប្រ​ជុំ​ជន​ចូវ​ថាញ់ ឲ្យដឹ​ង​៖ "រៀង​រាល់​ខែ បង​ស្រី​ហើ តែង​ចុះ​ទៅ​ដល់​ផ្ទះ​សួរ​សុខ​ទុក្ខ​និង​ឧបត្ថម្ភ​ជា​អង្ករ​ពេល​ខ្លះ​ឧបត្ថម្ភ​ប្រាក់​សំ​លៀក​បំ​ពាក់​។ល។ ដោយ​ឡែក​នៅ​ថ្ងៃ​បុណ្យ​ទាន​ផ្សេង​ៗ មាន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជា​ដើម បង​ស្រី​ហើ​តែង​ចុះ​ទៅ​ជូន​អំ​ណោយ​ដើម្បី​គ្រួ​សារ​ខ្ញុំ​ទ​ទួល​អំ​ណរ​បុណ្យ​ប្រ​ពៃ​ណី​ជន​ជាតិ​ទៀត​ផង​។ ជា​មួយ​នឹង​ទឹក​ចិត្ត​សប្បុ​រស​របស់​បង​ស្រី​ថាច់​ធី​ហើ មា​មីង​ក្រី​ក្រ​នៅ​ទី​នេះ នរ​ណា​ក៏​ស្គាល់​បង​ស្រី​ដែរ​ហើយ​ប្រ​សិន​បើ​មាន​ជួប​ការ​លំ​បាក​អ្វី​មួយ​ពួក​គាត់​តែង​ទៅ​ពឹង​បង​ស្រី​ជា​និច្ច ម្ល៉ោះ​ហើយ​បង​ប្អូន​មា​មីង​នៅ​ទី​នេះ នរ​ណា​ក៏​គោ​រព​ស្រ​ឡាញ់​បង​ស្រី​ដែរ​"៕​

យ្វីអាញ់ - សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បងស្រីថាច់ធីហើ