សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

11/04/2017 - 07:41

យកចិត្តទុកដាក់អភិវឌ្ឍតំបន់ជនជាតិភាគតិច

យោង​តាម​ស្ថិតិ​របស់​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង ឆ្នាំ​២០១៦ ខេត្ត​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​កម្ម​វិ​ធី​ គម្រោង​ជា​ច្រើន​របស់​រដ្ឋ សម្រាប់​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​។

 ផ្សារដឿងដៅ ឃុំវីធ្វីទើបបានកសាងផ្លូវថ្មី ចាប់ពីទីប្រជុំជន ណាងម៉ាវចុះទៅវិញចែវ។ 

ដោយ​ឡែក​តែ​កម្ម​វិ​ធី​១៣៥ មជ្ឈិម​បាន​បែង​ចែក​ថវិ​កា​ជាង​៧​ពាន់​លាន​ដុង សម្រាប់​ឧបត្ថម្ភ​ដល់​គ្រួ​សារ​កសិ​ករ​នៅ​ភូមិ​លំបា​ក​ពិ​សេស​ចំ​នួន​២៩ ក​សាង​ទម្រង់​រូប​ភាព​ផលិត​កម្ម (៥០​លាន​ដុង​/ភូមិ​)។ ទម្រង់​រូប​ភាព​នានា មាន​ដូច៖ ចិញ្ចឹម​ជ្រូក មាន់ ទា ត្រី ម៉ា​ស៊ីន​បាញ់​ថ្នាំ​។ល។ ផ្ដើម​ពី​កម្ម​​វិធី​១​៣៥​ផង​ដែរ ខេត្ត​ហូវ​យ៉ាង បាន​កសាង​សំ​ណង់​គមនា​គមន៍​ចំ​នួន​៧ និង​សា​លា​មតេ្តយ្យ​១ សរុប​ថ​វិ​កា​ជាង​៦​ពាន់​លាន​ដុង​។ អនុ​វត្ត​សេច​ក្ដី សម្រេច​ចិត្ត​លេខ​២៩/២០១៣/QĐ-TTg ស្ដី​ពី​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ដី​សង់​ផ្ទះ​ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ជន​ជាតិ​ភាគ​តិច មាន​​ជីវ​ភាព​ក្រ លំ​បាក​នៅ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង ភូមិ​ភាគ​ទាំង​ឡាយ​បាន​ដោះ​ស្រាយ​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​សាស្រ្ត​ចំ​នួន​១៧៧គ្រួ​សារ ស​រុប​ថវិ​កា​ជិត​៤,៥​ពាន់​លាន​ដុង ក្នុង​នោះ ដី​សង់​ផ្ទះ​៤៩គ្រួ​សារ ដី​ផលិត​កម្ម​៨៤គ្រួ​សារ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​៤៤គ្រួ​សា​រ​។ សព្វ​ថ្ងៃ​ទូ​ទាំង​ខេត្ត​ហូវ​យ៉ាង​នៅ​មាន​ឃុំ​លំ​បាក​ចំ​នួន​៨ និង​ឃុំ​លំ​បាក​ពិ​សេស​ចំ​នួន​៤ ម្ល៉ោះ​ហើយ​ខេត្ត​បន្ត​ការ​អនុ​វត្តន៍សេចក្ដី​សម្រេច​ចិត្ត​លេខ​៥៤/QĐ-​ ឧបត្ថម្ភ​ដល់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​លំ​បាក​ពិ​សេស​ចំ​នួន​២១៨​គ្រួ​សារ មួយ​អន្លើ​ដោយ​ឧបត្ថម្ភ​ប្រ​ជា​ជន​តំ​បន់​នេះ ទិញ​ពាង​តម្កល់​ទឹក​តាម​សេច​ក្ដី​សម្រេច​ចិត្ត​លេខ​៧៥៥/QĐ-TTg។ ចំ​ពោះ​ការ​អនុវត្តន៍​សេចក្ដី​សម្រេច​ចិត្ត​លេខ​១០២​/២០០៩/​QĐ-TTg​ ខេត្ត​បាន​អនុ​វត្តដំ​ណើរ​ការ​ត្រួត​ពិ​និត្យ និង​ឧបត្ថម្ភ​ប្រ​ជា​ជន​ក្រី​ក្រ​ចំ​ណុះ​តំ​បន់​លំ​បាក​ចំ​នួន​៣៤.៦១០​នាក់  (រួម​មាន​៖ ឃុំ​លំ​បាក​ចំ​នួន​៨ កម្រិត​ថ​វិ​កា​៨០.០០០​ដុង​/​នាក់ និង​ឃុំ​លំ​បាក​ពិ​សេស​ចំ​នួន​៤កម្រិត​ថវិ​កា​១០០.០០០ដុង​/នាក់​)។ សព្វ​ថ្ងៃ​ភូមិ​ភាគ​ទាំង​ឡាយ​បាន​បង្កើត​បែប​បទ បន្ត​ការ​ឧបត្ថម្ភ​ដល់​ប្រ​ជា​ជន ២៩.​៧៧៧​នាក់។ល។ បង​ស្រី​ធី​ហឿង នៅភូមិ​៤ ឃុំ​សា​ភៀង ឲ្យ​ដឹង៖ "គ្រួ​សារ​ខ្ញុំ​បាន​រដ្ឋ​ឧបត្ថម្ភ​បុល​ទុន​ធ្វើ​ការ​រក​ស៊ី ម្ល៉ោះ​ហើយ​ទើប​នឹង​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ជីវ​ភាព​មាន​លំ​នឹង​ដូច​សព្វ​ថ្ងៃ"​។

តាម​ប្រ​សាសន៍​លោក​ថាម​ហ្វាង​ឃើម ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន ឃុំ​សា​ភៀង ស្រុក​ឡុង​ម៉ី៖ ការ​ដែល​ភូមិ​ភាគ​ឧបត្ថម្ភ​ថវិ​កា​ទាន់​ពេល សម្រាប់​អនុ​វត្ត​កម្ម​វិ​ធី​ជំ​នួយ​ពិ​សេស​របស់​រដ្ឋ​ដល់​ជន​ជាតិ​ភាគ​តិច​បាន​ជួយ​ឲ្យ​ជន​រួម​ជាតិ​ភាគ​តិច​មាន​លក្ខណ​សម្បត្តិ ឆ្លង​កាត់​ការ​លំ​បាក ឈាន​ឡើង​ក្នុង​ជីវ​ភាព។ ផ្ដើម​ពី​នោះ អត្រា​គ្រួ​សារ​ក្រី​ក្រ​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​បាន​ថយ​ចុះ​ជា​លំ​ដាប់​រៀង​រាល់​ឆ្នាំ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ត្រូវ​បាន​លើក​ស្ទួយ។​ លោក​គី​ហ៊ីវ​ថាញ់ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង បាន​អះ​អាង​៖ ផ្អែក​លើ​មូល​ដ្ឋាន សម្រេច​បាន​ឆ្នាំ២​០១៦ គណៈ​ជន​ជាតិ​បាន​បន្ត​ការ​សហ​ការ​ជា​មួយ​ភូមិ​ភាគ​ទាំង​ឡាយ​ពិ​និត្យ ឡើង​វិញ​នូវ​ភូមិ​ឃុំ​លំ​បាក​ពិ​សេស ចំ​ណុះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នានា ដំ​ណាក់​កាល​២០១៦-២០២០ យោង​លើ​ស្មារ​តី នៃ​សេចក្ដី​សម្រេច​ចិត្ត​លេខ​៥០​/២០១៦​/QĐ-TTg  របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​។ ផ្អែក​លើ​មូល​ដ្ឋាន​នោះ នឹង​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​នូវ​រាល់​កម្ម​វិ​ធី គម្រោង​ទន្ទឹម​ជា​មួយ​នឹង​គោល​ន​យោ​បាយ​វិ​និ​យោគ​ទុន​ពិ​សេស​របស់​រដ្ឋ សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច  លើ​ភូមិ​សាស្រ្ត​ជួយ​ឲ្យ​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​កាន់​តែ​រីក​ចម្រើន​ថែម​​ទៀត​៕

ហាថាញ់ - សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ថាមហ្វាងឃើម