សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

19/04/2017 - 09:03

ផ្លែមាក់ប្រាងលក់បានថ្លៃ

ប៉ុន្មាន​ថ្ងៃ​ជិត​ៗ​នេះ មាន​អ្នក​លក់​ផ្លែ​ឈើ​តាម​ដង​ផ្លូវ​ជើង​ស្ពាន​កឹង​ធើ ឆ្ពោះ​ទៅ​ជើង​ស្ពាន​ខាង​វិញ​ឡុង​និង​ផ្លូវ​ជាតិ​៥៤ តាម​ដង​ផ្លូ​វ​ពី​ឃុំ​ដុង​ប៊ិញ ឆ្ពោះ​ទៅ​ដុង​ថាញ់ ក្រុង​ប៊ិញ​មិញ មាន​ព្យួរ​លក់​ផ្លែ​មាក់​ប្រាង​ទាក់​ទាញ​​អ្នក​ដំ​ណើរ​។ 

 មាក់ប្រាងបានដាក់លក់តាមដងផ្លូវជាតិ៥៤។

មាក់ប្រាង​ជា​ដំ​ណាំ​តែង​បាន​កសិ​ករ​នៅ​ឃុំ​ដុង​ប៊ិញ ដុង​ថាញ់ ជម្រើស​ដាំ​ជំ​នួស​ដើម​ក្រូច​ថ្លុង​។ ចំ​ការ​មាក់​ប្រាង​ដាំ​កើន​ឡើង​ដល់​រាប់​សិប​កុង ប្រ​មូល​ផ្តុំ​នៅ​ភូមិ​ដុង​ហ៊ឹង ដុង​ហ៊ឹង​២ និង​ដុង​ហ្វា​របស់​ឃុំ​ដុង​ថាញ់​។ តាម​ពូ​ហ្វិញ​ហ្វាង​ឡុង​នៅ​ភូមិ​ដុង​ហឹង​២​ឲ្យ​ដឹង​៖ ផ្ទះ​ពូ​ដាំ​មាក់​ប្រាង​ជាង​១០​កុង​ផ្តល់​ប្រាក់​ចំ​ណូល​ខ្ពស់​ជាង​ដាំ​ក្រូច​ថ្លុង​។ ពិ​សេស​មាក់​ប្រាង​ងាយ ដាំ​មិន​សូវ​បង់​កម្លាំង​ថែ​ទាំ​ដូច​ក្រូច​ថ្លុង​។ ដើម​មាក់​ប្រាង​មាន​អា​យុ​កាល​វែង​ជាង​ក្រូច​។ ដើម​ចាស់​កាល​ណា​មែក​កាន់​តែ​សា​ខា​ហើយ​ផ្លែ​កាន់​តែ​ច្រើន។ មធ្យម​ភាគ​ក្នុង​មួយ​កុង​មាក់​ប្រាង​មាន​អា​យុ​ពី​៨​ឆ្នាំ​ឡើង​ទៅ​ អាច​ផ្តល់​ផ្លែ​ប្រ​មាណ​៤​តោន​។ ដើម​មាក់​ប្រាង​មាន​អា​យុ​ពី​៧​-៨​ឆ្នាំ អាច​ផ្តល់​ផ្លែ​។​ចាប់​តាំង​ពី​ចេញ​ផ្កា​រហូត​ដល់​ថ្ងៃ​បេះ ផ្លែ​ប្រ​មាណ​៣​ខែ​។ រៀង​រាល់​ថ្ងៃ​អ្នក​ចំ​ការ​គ្រាន់​តែ​បាញ់​​ទឹក​​ផ្សើម មិន​​ចាំ​​បាច់​​ព្រាច​​ជី​ឬ​បាញ់​ថ្នាំ ការ​ពារ​រុក្ខ​ជាតិ​អ្វី​ឡើយ រហូត​ដល់​ថ្ងៃ​ប្រ​មូល​ផល​។ រយៈ​កាល​ប្រ​មូល​ផល​ចាប់​តាំង​ពី​ក្រោយ​តេត​ង្វៀន​ដាង​រហូត​ដល់​ខែ​៣ ចន្ទ​គតិ​វៀត​ណាម​។ រយៈ​ពេល​ផ្លែ​ទុំ​លើ​ដើម​រង់​ចាំ​ប្រ​មូល​ផល​ប្រ​មាណ​កន្លះ​ខែ​។

ដើម​មាក់​ប្រាង​មាន​ពីរ​ប្រ​ភេទ​៖ មាក់​ប្រាង​ជូរ​ផ្លែ​មូល សម្បក​ពណ៌​លឿង​ទុំ​។ ចំ​ណែក​មាក់​ប្រាង​ផ្អែម​ផ្លែ​វែង សម្បក​ពណ៌​លឿង​ស្លេក មាន​ម្សៅ​ខាង​ក្រៅ​សម្បក​និង​ផ្លែ​តូច​ជាង​មាក់​ប្រាង​ជូរ​។ មាក់​ប្រាង​ទាំង​ពីរ​ប្រ​ភេទ​ជូរ​និង​ផ្អែម​សុទ្ធ​តែ​នាំ​មក​នូវ​សារ​ធាតុ​ត្រ​ជាក់​យ៉ាង​ល្អ​ប្រ​សើរ​។ ផ្លែមាក់​ប្រាង​អាច​ហូប​ជា​មួយ​នឹង​អំ​បិល​ឬ​ក៏​ត្រាំ​ជា​មួយ​នឹង​ស្ករ​ថែម​អំ​បិល​បន្តិច និង​ដាក់​ទឹក​កក​ខ្លះ​ៗ​ក្លាយ​ជា​ភេសជ្ជៈ​ឆ្ងាញ់​ពិ​សា​។ ក្រៅ​ពី​លក់​ផ្លែមាក់ ប្រាង​ទុំ អ្នក​ចំ​ការ​នៅ​ប៊ិញ​មិញ​នៅ​ទាំង​បង្កាត់​មែក​លក់​និង​លក់​គ្រាប់​ទុំ​ហាល​ស្ងួត។ បង​ស្រី​ង្វៀន​ធី​ទ្វៀក​វឹង នៅ​ភូមិ​ដុង​ហ៊ឹង​២ ឲ្យ​ដឹង​៖ "ប្រ​សិន​បើ​លក់​ផ្លែ​មាក់​ប្រាង​ទុំ​មិន​អស់​ទេ​នាង​ខ្ញុំ​នឹង​យក​ទៅ​ធ្វើ​តំ​ណាប់​វិញ​។ ប្រ​ភេទ​តំ​ណាប់​នេះ​ក៏​មាន​អ្នក​ចូល​ចិត្ត​ហូប​ដែរ​ក្នុង​រដូវ​ក្តៅ​នេះ​។ ផ្លែ​មាក់​ប្រាង​ជូរ​ពេល​ទុំ​នៅ​ទាំង​បាន​យក​ទៅ​ច្នៃ​ធ្វើ​ជា​សម្ល​ម្ជូរ បង់​ត្រី​ខ​ពី​ព្រោះ​មាន​ជាតិ​ជូរ​បង់​ចូល​ទៅ​ធ្វើ​ឲ្យ​មុខ​ម្ហូប​កាន់​តែ​ឆ្ងាញ់​។ បច្ចុប្បន្ន មាក់​ប្រាង​ផ្អែម​តម្លៃ​១០០.០០០​ដុង​/គី​ឡូ​ក្រាម​និង​មាក់​ប្រាង​ជួរ​តម្លៃ​៥០.០០០​ដុង​/​គី​ឡូ​ក្រាម​។ តាម​បង​ស្រី​ថាច់​ង៉ុក​ឡេ​អ្នក​លក់​ផ្លែ​មាក់​ប្រាង​ជា​ច្រើន​ឆ្នាំ ឲ្យ​ដឹង​តម្លៃ​មាក់​ប្រាង​ចុះ​ទៅ​ទិញ​ដល់​ចំ​ការ​មិន​បាន​ពាក់​កណ្តាល​តម្លៃ​សម្រាប់​អ្នក​លក់​រាយ​នៅ​តាម​ដង​ផ្លូវ​ផង ពី​ព្រោះ​មាក់​ប្រាង​ប្រ​មូល​ផល​រួច​ស្រេច​ច្រើន​តែ​ផ្លែ​ប្រែ​ខ្មៅ​និង​ខូច ម៉្លោះ​ហើយ​នាង​ខ្ញុំ​ត្រូវ​តែ​លក់​ប្រ​ញាប់។ ឆ្នាំ​នេះ​ធាតុ​អា​កាស​មិន​អំ​ណោ​យ​ផល ម៉្លោះ​ហើយ​មាក់​ប្រាង​ផ្តល់​ផ្លែរ​ប៉េះ​រប៉ោះ​៕

ហាថាញ់-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឃុំដុងប៊ិញ