26/04/2017 - 08:42

បង្កការងារធ្វើជូនជនរួមជាតិខ្មែរក្រីក្រ

មាន​ជន​រួម​ជាតិ​ខ្មែរ​ជិត​៥០០​គ្រួសារ​នៅ​តំ​បន់​ប្រ​ប​មាត់​ស​មុទ្រ ចំ​ណុះ​ឃុំ​វិញ​ធិញ ស្រុក​ហ្វា​ប៊ិញ (បាក​លីវ​) រយៈ​ពេល​កន្លង​បាន​រដ្ឋ​អំ​ណាច​និងផ្នែក​សមត្ថ​កិច្ច​របស់​ស្រុក ខេត្ត​យក​ចិត្ត​ទុក​ដាក់​វិ​និ​យោគ​ទុន អនុ​វត្ត​ការ​រក​ស៊ី​តាម​ទម្រង់​រូប​ភាព​សហ​ករណ៍​ចិញ្ចឹម​ងាវ​។ អា​ស្រ័យ​ដូច្នោះ មក​ទល់​សព្វ​ថ្ងៃ គ្រួ​សារ​មា​មីង​ក្រី​ក្រ​ស្ទើរ​តែ​ទាំង​អស់​នៅ​ទី​នេះ មាន​ជីវ​ភាព​លំ​នឹង​​និង​ឈាន​ឡើង​ធូរ​ធារ​ជា​បណ្តើរ​ៗ​។ល។

មាមីងខ្មែរនៅតំបន់ប្របមាត់សមុទ្រឃុំវិញធិញ(ខេត្តបាក​លីវ)

កំពុងប្រមូលផលងាវ។

ឆ្នាំ​២០០៦ បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​និង​ផ្នែក​សមត្ថ​កិច្ច​របស់​ស្រុក​និង​ខេត្ត សហ​ករណ៍​ចិញ្ចឹម​ងាវ​ដុង តៀង​ត្រូវ​បាន​បង្កើត​ឡើង​ជួយ​មា​មីង​ផលិត​កម្ម ធ្វើ​ការ​រក​ស៊ី​ដូច្នោះ​ទើប​ជីវ​ភាព​មា​មីង​បាន​លំ​នឹង​និង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ជា​បណ្តើរ​ៗ។​ ដើម​ដំ​បូង​សហករណ៍​មាន​សមា​ជិក​ចូល​រួម​២៥រូប ហើយ​នៅ​ជួប​ការ​លំ​បាក​ច្រើន​ជួន​ពេល​ខ្លះ​នឹក​ស្មាន​ថា សហ​ករណ៍មិន​អាច​ទប់​ទល់​ត​ទៅ​ទៀត​បាន​ផង ប៉ុន្តែ​មក​ដល់​សព្វ​ថ្ងៃ​សហ​ករណ៍​ចិញ្ចឹម​ងាវ​ដុង​តៀង បាន​ទាក់​ទាញ​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ចូល​រួម​ជិត​៥០០​គ្រួសា​រ មុន​ដំបូ​ង​មាន​ផ្ទៃដី​ ចិញ្ចឹម​ងាវ​តែ​ដប់​ម្ភៃ​ហិក​តា​ប៉ុណ្ណោះ មក​ទល់​សព្វ​ថ្ងៃ​ឡើង​ដល់​ជាង​៣០០​ហិក​តា។​ល។

តាម​ប្រ​សាសន៍​របស់​លោក​ង្វៀន​វុាំង​សើុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​​កា​រ​​ប្រ​ជា​ជន​ស្រុក​ហ្វា​ប៊ិញ​៖ សហ​ករណ៍​ចិញ្ចឹម​ងាវ​ដុង​តៀង​ នៅ​ប្រ​បមាត់​​សមុទ្រ​ឃុំ​វិញ​ធិញ សមា​ជិក​ភាគ​ច្រើន​ជា​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ក្រី​ក្រ​រស់​នៅ​ប្រប​មាត់​​សមុទ្រ​​របស់​​ស្រុក​។ ការ​​ងារ​​ដែល​​រដ្ឋ​​​អំ​​ណាច​​និ​ង​​ផ្នែក សមត្ថ​​កិច្ច​​របស់​​ខេត្ត​​ស្រុក ប្តេជ្ញា​ចិត្ត​កសាង​ពង្រឹង​ពង្រីក រក្សា​ខ្ជាប់​ខ្ជួន​សហ​ករណ៍​គឺ​ជា​បង្អែក​ជួយ​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ជា​ច្រើន​នៅ​ទី​នេះ ចាក​ផុត​ពី​ភាព​ក្រី​ក្រ​លំ​នឹង​ជីវ​ភាព​។ល។ មា​មីង​ខ្មែរ​នៅ​តំ​បន់​ប្រប​មាត់​ស​មុទ្រ ឃុំ​វិញ​ធិញ ស្រុក​ហ្វា​ប៊ិញ ឲ្យ​ដឹង​៖ ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង កម្មា​ភិ​បាល សមា​ជិក​សហ​ករណ៍​មាន​ការ​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង សាម​គ្គី​រួម​កម្លាំង ពង្រឹង​ពង្រីក​កសាង​សហ​ករណ៍។ អា​ស្រ័យ​ហេតុ​ដូច្នោះ ជីវ​ភាព​របស់​គ្រួ​សារ​ជា​ច្រើន​បាន​លំ​នឹង​ជា​បណ្តើរ​ៗ​។ លោក​សើុង​ត្រែ នៅ​ភូមិ​ប្រប​មាត់​សមុទ្រ​វិញ​ឡាក ឃុំ​វិញ​ធិញ ស្រុក​ហ្វា​ប៊ិញ ឲ្យ​ដឹង​៖ "ប្រ​ហែល​មុន​នេះ ៣ឆ្នាំ​គ្រួ​សារ​ខ្ញុំ​និង​គ្រួ​សារ​មា​មីង​ខ្មែរ​ជា​ច្រើន​នៅ​ទី​នេះ​ក្រ​ណាស់​។ ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​កូន​ខ្ញុំ​ទាំង​៩​នាក់​អាច​ត្រឹម​តែ​រក​ស៊ី​ចិញ្ចឹម​ជី​វិត​ដោយ​របៀប​ចូល​ព្រៃ​បង្ការ ចាប់​ក្ដាម ខ្យង​និង​កាប់​ដើម​កោង​កាង ដើម​ស្មែ​ជា​ដើម​។ ចាប់​ពី​ឆ្នាំ​២០១៤ មក​នេះ​គ្រួ​សារ​ខ្ញុំ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ឧបត្ថម្ភនិង​បង្ក​ល​ក្ខណៈ​ក្នុង​ការ​រក​ស៊ី បាន​ជាស​ព្វ​ថ្ងៃ​កូន​ៗ​ខ្ញុំ​គ្មាន​ម្នាក់​ណា​នៅ​ក្រ​ខ្សត់​អត់​ឃ្លាន​ទៀត​ទេ យើង​ខ្ញុំ​ដឹង​គុណ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ច្រើន​ណាស់​។ ប្រ​ការ​គួរ​ឲ្យ​រីក​រាយ​បំ​ផុត នៅ​ពេល​ថ្មី​ៗ​នេះ បណ្តាញ​អគ្គិ​សនី​ជាតិ​ត្រូវ បាន​តភ្ជាប់​ចុះ​ទៅ​ដល់​គ្រួ​សារ​ក្រី​ក្រ​នី​មួយ​ៗ​នៅ​ទី​នេះ​។ល។"។

ការ​​កសាង​ពង្រឹង​ពង្រីក​រៀប​ចំ​សហ​ករណ៍​ឲ្យ​មាន​របៀប​រៀប​រយ មិន​ត្រឹម​តែ​មាន​អត្ថ​ន័យ​ស្ដី​ពី​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ នៅ​ថែម​ទាំង​មាន​លក្ខណៈ​សង្គម​យ៉ាង​ខ្ពស់​ទៀត​ផង ត្បិត​អី​មាន​ជាង​៨៥%​គ្រួ​សារ​នៅ​ទី​នេះ ជា​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ។ "ប្រ​សិន​បើ​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់ លំ​ដាប់​ថ្នាក់ រដ្ឋ​អំ​ណាច​និង​ផ្នែក​សមត្ថ​កិច្ច​របស់​ស្រុក ខេត្ត មិន​បាន​រៀប​ចំឲ្យ​ជន​រួម​ជាតិ ខ្មែរ​ប្រ​កប​ការ​ងារ​រក​ស៊ី​តាម​ទម្រង់​រូប​ភាព​សហ​ករណ៍​ទេ​នោះ មា​មីង​ច្បាស់​ជា​មិន​ទាន់​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​នៅ​ឡើយ។ ទន្ទឹម​នឹ​ង​នោះ ស្ថាន​ភាព​កាប់​បំ​ផ្លាញ​ព្រៃ​បង្ការ​ប្រប​មាត់​សមុទ្រ នេ​សាទ​ជល​ផល​តាម​របៀប "ផ្ដាច់​ពូជ" បាប​គ្រោះ​សង្គម​នឹង​កើត​មាន​។ល។ ពិ​បាក​ជៀស​រួច​ណាស់​"។ នេះ​ជា​ប្រ​សាសន៍​ដែល​កម្មា​ភិ​បាល​ថ្នាក់​ដឹក​នាំស្រុក​ហ្វា​ប៊ិញ និង​មា​មីង​ខ្មែរ​ក្រី​ក្រ​នៅ​ប្រប​មាត់​ស​មុទ្រ ស្រុក​ហ្វា​ប៊ិញ បាន​អះ​អាង​៕

ត្រុងយ្វី-ថាច់សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀនវុាំងសើុង