សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

03/05/2017 - 15:48

ជួយប្រជាជនចាកផុតពីភាពក្រីក្រ

"អា​ស្រ័យ​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធ​ភាព ម៉្លោះ​ហើយ​ចំ​នួន​គ្រួ​សារ​ក្រី​ក្រ​នៅ​ភូមិ​បា​យ៉ាមA  ឃុំ​ដូង​ស្វឹង ស្រុក​យ្វៀង​ហាយ ខេត្ត​ត្រា​វិញ បាន​កាត់​បន្ថយ​គួរ​ឲ្យ​កត់​សម្គាល់​។ សម្រេច​បាន​លទ្ធ​ផល​ដូច្នេះ​ គឺ​អា​ស្រ័យ​ការ​រួម​ចំ​ណែក​របស់​សមមិត្ត​ថាច់​ង៉ុក​ភឿង លេ​ខា​សា​ខា​បក្ស និង​ជា​ប្រ​ធាន​ភូមិ​ផង​ដែរ" សមមិត្ត​ង្វៀន​វុា​ំង​ខាញ់ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ដូង​ស្វឹង​បាន​ឲ្យ​ដឹង​ដូច្នោះ។​

 ពូភឿងចែករំលែកបទពិសោធន៍ការរកស៊ីជូនកសិករពីររូប នៅភូមិភាគ។

ក្រោយ​​ពី​សម្រេច​ភារ​កិច្ច​​យោ​ធា​​នៅ​​អង្គ​ភាព​មួយ នៃ​កង​ទ័ព​​ស្ម័គ្រ​ចិត្ត​វៀត​ណាម​-កម្ពុជា​ដល់​ឆ្នាំ​១៩៨៦ ថាច់​ង៉ុក​ភឿង​ធ្វើ​ជា​ប្រ​ធាន​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ដូង​ស្វឹង​។ រហូត​ដល់​ឆ្នាំ​២០០៦ ពូ​បាន​បក្ខ​ជន​ក្នុង​សា​ខា​បក្ស និង​ប្រ​ជា​ជន​ទុក​ចិត្ត​បោះ​ឆ្នោត​ធ្វើ​ជា​លេខា​សា​ខា​បក្ស​និងជា​ប្រ​ធាន​ភូមិ​បា​យ៉ាម​មក​ទល់​សព្វ​ថ្ងៃ។​ ជា​ភូមិ​លំ​បាក​ពិ​សេស​បា​យ៉ាម​A មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ដល់​ទៅ​៩៧,៧២% និង​មាន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​១១៨។ ប្រ​ធាន​ភូមិ​ថាច់​ង៉ុក​ភឿង តែង​បា​រម្ភ​ចំ​ពោះ​ភាព​ក្រី​ក្រ​របស់​មា​មីង​ខ្លាំង​ណាស់​។ អា​ស្រ័យ​ហេតុ​នោះ ពូ​តែង​ខ្នះ​ខ្នែង​ជួយ​ប្រ​ជា​ជន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ ដូច​ជា៖ ជួយ​ប្រ​ជា​ជន​បាន​បុល​ទុន ចលនា​ប្រ​ជា​ជន​បរិ​ច្ចាគ​ដី​ជួយ​កម្លាំង​ពល​កម្ម​ជីក​ប្រ​ឡាយ​វាល​ស្រែ ស្នើ​ថ្នាក់​លើ សង់​ផ្ទះ​មេ​ត្តា​ធម៌​ជូន​គ្រួ​សារ​ក្រី​ក្រ​លំ​បាក​ពិ​សេស​។ល។ មក​ទល់​បច្ចុប្បន្ន​ពូច​លនា​ប្រ​ជា​ជ​ន​បរិច្ចាគ​ដី​និង​ទឹក​ប្រាក់​៧០​លាន​ដុង សម្រាប់​ស្តារ​ប្រ​ឡាយ​វាល​ស្រែ​ប្រ​វែង​២.០០០​ម៉ែត្រ ដោយ​យន្ត​កម្ម​នៅ​ភូមិ​សាស្រ្ត ដើម្បី​បម្រើ​ការ​ស្រោច​ស្រព​ដល់​ផលិត​ក​សិ​កម្ម។ ប៉ុន្តែ​អាស្រ័យ​តំ​បន់​ដី​ទួល​ខ្ពស់ ចាប់​ជាតិ​ជូរ​កសិ​ករ​ទម្លាប់​ធ្វើ​ស្រែ​តែ​១​រដូវ​ក្នុង​មួយ​ឆ្នាំ ម៉្លោះ​ហើយ​ជីវ​ភាព​នៅ​ជួប​ការ​លំ​បាក​។  ឆ្នាំ​២០១៦ ថាច់​ង៉ុក​ភឿង​ចាប់​ផ្តើម​ចលនា​ប្រ​ជា​ជន​បង្វែរ​មក​ដាំ​ដំ​ណាំ​។ ពូ​ក៏​បាន​ទៅ​ទស្ស​នា​ទម្រង់​រូប​ភាព​ដាំ​ពោត ម្រះ​ ម្ទេស ននោង​។ល។ នៅ​តាម​ឃុំ​ជិត​ខាង ក្រោយ​មក​ក៏​ឧទ្ទេស​នាម​ជូន​ប្រ​ជា​ជន​ក្នុង​ភូមិ​ទៅ​រៀន​សូត្រ​របៀប​ដាំ និង​ថែ​ទាំ​ដំ​ណាំ​ ។ ពូ​ថាច់​ង៉ុក​ភឿង ឲ្យ​ដឹង៖ "យើ​ង​គប្បី​ចលនា​មា​មីង​បង្វែរ​មក​ដាំ​ដំ​ណាំ ផ្គួប​ផ្សំ​នឹង​ការ​ចិញ្ចឹម​សត្វ​។ ផ្តើម​ពី​នោះ ក៏​បង្ក​លក្ខណៈ​ឲ្យ​មា​មីង​មាន​ការ​ងារ​ធ្វើ​លំ​នឹង​ទើប​សង្ឃឹម​នឹង​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ"​។ ដោយ​ការ​គិត​ឃើញ​ដូច្នេះ ពូ​តែង​ទៅ​ជួប​សំ​ណេះ​សំ​ណាល​ស្វែង​យល់​ពី​ជីវ​ភាព​រាល់​គ្រួ​សារ បង្កើត​បញ្ជី​គ្រួ​សារ​ក្រី​ក្រ​ដើម្បី​រក​វិ​ធីជំ​​នួយ​។

បង​យឿង​សំ​ណាង​ជា​កសិ​ករ​មួយ​រូប​ក្នុង​ចំ​ណោម​កសិ​ករ​ដែល​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​នៅ​ភូមិ​ភាគ​ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ "លេ​ខា​សា​ខា​បក្ស ថាច់​ង៉ុក​ភឿង បាន​ធា​នា​ឲ្យ​ខ្ញុំ​បុល​ទុន​១៥​លាន​ដុង និង​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​ពី​បច្ចេក​ទេស​ដាំ​ដុះ ចិញ្ចឹម​សត្វ​។ ពូ​ភឿង​នៅ​ទាំង​ឧស្សាហ៍​​ចុះ​ទៅ​លើក​ទឹក​ចិត្ត ណែ​នាំ​របៀប​ចិញ្ចឹម​សត្វ​ថែ​ទាំ​ដំ​ណាំ។​ អា​ស្រ័យ​​ហេតុ​នោះ គ្រួសា​រ​ខ្ញុំ​បាន​សង​ប្រាក់​ធ​នា​គារ​រួច​ស្រេច ហើយ​សន្សែ​សន្សំ​ប្រាក់​មួយ​ចំ​នួន​សម្រាប់​ជួល​ដី​ដាំ​ម្ទេស   តែ​សព្វ​ថ្ងៃ​គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​"៕

សើុងម៉ាល័យ-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
យឿងសំណាង