30/05/2017 - 08:35

បង្កើតការងារធ្វើជូនពលករជនបទ

ឆ្នាំ​២០១៦ រោង​ចក្រ​កាត់​ដេរ Vinatex នៅ​ស្រុក​វិញ​ថាញ់ ក្រុង​កឹង​ធើ ចាប់​ផ្តើម​ដំ​ណើរ​ការ​បាន​ទាក់​ទាញ​ពល​ករ- ការិ​នី​ក្នុង​ភូមិ​ស្រុក​ជា​ច្រើន ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​ជាប់​លាប់​នូ​វ​ចំ​នួន​ពល​ករ​វ័យ​ក្មេង និង​កាត់​បន្ថយ​ស្ថាន​ភាព​ពល​ករ​ជន​បទ​ដាច់​អា​ជីព​។

 

 ថ្នាក់បង្រៀនកាត់ដេរឧស្សាហកម្ម អាស្រ័យការិយាល័យ ការងារយុទ្ធ
ជនពិការសង្គមកិច្ចស្រុកវិញថាញ់រៀបចំឡើង នៅភូមិភាគ។

កាល​ពី​មុន​នេះ ដោយ​សារ​គ្មាន​ដី​បង្ក​បង្កើន​ផល បង​ស្រី​ថាច់​ធី​បែ​ធើ ជា​ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​គ្វី​ឡឹង​២ ឃុំ​ថាញ់​គ្វើយ រួម​ជា​មួយ​ប្តី​គាត់​រក​ស៊ី​គ្រប់​មុខ​របរ​ដើម្បី​ចិញ្ចឹម​ជី​វិត​ប្រ​ចាំ​ថ្ងៃ។​ ឆ្នាំ​២០​១៦  បង​ស្រី​បាន​ចូល​រួម​វគ្គ​រៀន​កាត់​ដេរ​ឧស្សា​​ហកម្ម  អា​ស្រ័យ​មជ្ឈ​មណ្ឌល​បង្រៀន​វិជ្ជា​ជីវៈ​ស្រុក​​រៀប​ចំ។​ ពេល​បញ្ចប់​វគ្គ​សិក្សា-​ដើម​ឆ្នាំ​នេះ​បង​ស្រី​បាន​រោង​ចក្រ​កាត់​ដេរ Vinate វិញ​ថាញ់ ជម្រើស​ចូល​ធ្វើ​ការ​។ ដំ​បូង​ដោយ​មិន​ទាន់​ស្ទាត់​ជំ​នាញ​នឹង​មុខ​របរ​ម្ល៉ោះ​ហើយ​គាត់​ទទួល​បាន​បៀវ​ត្ស​ជាង​៣លាន​ដុង/​ខែ បង​ស្រី​ថាច់​ធី​បែ​ធើ ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ "ធ្វើ​ការ​ងារ​នៅ​ជិត​ផ្ទះ​ឃើញ​ថា​មិន​សូវ​បង់​ខាត​សោ​ហ៊ុយ​ធ្វើ​ដំ​ណើរ​ទៅ​មក​ហូប​ចុក ទើប​ប្រិត​សំ​ចៃ​បាន​ប្រាក់​ខ្លះ​ៗ​។​ប្រ​សិន​បើ​ធ្វើ​ការ​ងារ​បាន​យូរ​អង្វែង​គ្រួ​សារ​នាង ខ្ញុំ​នឹង​មាន​សេដ្ឋ​កិច្ច​ធូរ​ធារ​ផង​ដែរ​"។ រី​ឯប្អូន​ត្រឹង​វុាំងយ្វី ស្នាក់​នៅ​ភូមិ​តឹង​ហ៊ឹង​ឃុំ​ថាញ់​ឡុក គឺ​ជា​ក្រុម​កម្ម​ករ​កាត់​ដេរ​ដំ​បូង​ត្រូវ​បាន​ជ្រើស​រើស​ចូល​ធ្វើ​ការ​នៅ​ពេល​រោង​ចក្រ​ទើប​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​។ ប្អូន​យ្វី ឲ្យ​ដឹង​៖ "កាត់​ដេរ​នៅ​ទី​នេះ ក្រៅ​ពី​បៀ​វត្ស​និង​ចំ​ណាយ​ការ​ហូប​ចុក​រៀង​រាល់​ថ្ងៃ​កម្ម​ករ​ថែម​ទាំង​ទទួល​បាន​ផល​ប្រ​យោជន៍​គ្រប់​គ្រាន់​ ពី​របប​គោល​ន​យោ​បាយ​ជំ​នួយ ដូច៖ ធា​នា​រ៉ាប់​រង​សង្គម​ធានា​រ៉ាប់​រង​សុខា​ភិបាល​និង​ធា​នា​រ៉ាប់​រង​ដាច់​អា​ជីព​។ល។ ដូច្នេះ​អ្នក​ណា​ក៏​នឹង​នរ​ចិត្ត​ធ្វើ​ការ​ដែរ​"។

ឆ្លង​​តាម​រយៈ​នៃ​ការ​ចង​សម្ព័ន្ធ​បណ្តុះ​បណ្តាល និង​ធ្វើ​ការ​ជម្រើស​មាន​ពល​ករ-កា​រិ​នី​ជន​បទ​ចំនួ​ន​៧០០​នាក់​ក្នុង​នោះ មាន​ព​ល​ករ​ជន​ជាតិ​ខ្មែរ ប្រ​មាណ​ជិត​១០០​នាក់ នៅ​ស្រុក​វិញ​ថាញ់​និង​ភូមិ​ភាគ​នា​នា​ជិត​ខាង មាន​ដូច​៖ ស្រុក​កើ​-ដ ធើយ​ឡាយ (ក្រុង​កឹង​ធើ) និង​ស្រុក​អាង​មិញ​ខេត្តកៀង​យ៉ាង​ចូល​ធ្វើ​ការ​ក្នុង​១៤​ខ្សែ​សង្វាក់​កាត់​ដេរ​របស់​រោង​ចក្រ ជា​មួយ​នឹង​បៀ​វត្ស​ចាប់​ពី​២.៧០០.០០០​-៣.៦០​០.០០០​ដុង​/ម្នាក់​/ខែ​។ បច្ចុប្បន្ន រោង​ចក្រ​មាន​តម្រូវ​ការ​ជ្រើស​រើស​កម្ម​ករ​បន្ថែម​ជាង​៥០០​នាក់ លោក​ង្វៀន​វុាំង​ម៉ូយ នា​យក​រង​រោង​ចក្រកាត់​ដេរ Vinatex វិញ​ថាញ់​ឲ្យ​ដឹង​បន្ថែម៖ "បច្ចុប្បន្ន រោង​ចក្រ​មាន​តម្រូវ​ការ​ពល​ករ​ដែល​មាន​ជំ​នាញ​ការ​ច្បាស់​លាស់​ពិ​សេស​គឺ​ក្នុង​ឆ្នាំ​២០១៧ រោង​ចក្រ​ត្រូវ​ការ​ពល​ករ​១.៥០០នាក់ សព្វ​ថ្ងៃមា​ន​ពល​ករ​៧០០​នាក់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​មុខ​ទំ​និញ​សម្រាប់​ផ្គត់​ផ្គង់​ទី​ផ្សារ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​កម្ម​ករ​នៅ​ស្រុក​វិញ​ថាញ់​ឆ្លើយ​តប​បាន​ទៅ​នឹង​តម្រូវ​ការ​ប្រាក់​ចំ​ណូល​ផង បង្ក​លក្ខណ​សម្បត្តិ​សម្រាប់​កម្ម​ករ​មាន​ការ​ងារ​ធ្វើ​លំ​នឹង​ផង​"។

លោក​ស្រី​ឡេ​ធី​បាច់​ត្វៀក នា​យិ​កា​រង​មជ្ឈ​មណ្ឌល​បង្រៀន​វិជ្ជា​ជីវៈ ស្រុក​វិញ​ថាញ់ ឲ្យ​ដឹង​៖ "មជ្ឈ​មណ្ឌល​បង្រៀន​វិជ្ជា​ជីវៈ​និង​កា​រិ​យា​ល័យ​ការ​ងារ​-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ស្រុក​វិញ​ថាញ់ នឹង​បន្ត​កិច្ច​សហ​ការ​ជា​មួយ​នឹង​រោង​ចក្រ​កាត់​ដេរ Vinatex រៀប​ចំ​បើក​ថ្នាក់​បង្រៀន​វិជ្ជា​ជីវៈ ផ្តុំ​កម្លាំង​លើក​កម្ពស់​គុណ​ភាព​កម្រិត​វិជ្ជា​ជីវៈ​ជួយ​សិក្ខា​កាម​នៅ​ពេល​បញ្ចប់​វគ្គ​សិក្សា​នឹង​មាន​ការ​ងារ​ធ្វើ​ទាំង​អស់​គ្នា"​​៕

កុសល-លីសៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ស្រីឡេធីបាច់ត្វៀក