សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

06/06/2017 - 14:06

ពង្រីកតួនាទីសម្ព័ន្ធយុវជនខ្មែរ

សម្ព័ន្ធ​យុវ​ជន​ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ ពង្រីក​បាន​ល្អ​នូវ​តួ​នា​ទី​របស់​ស​មា​ជិក​សម្ព័ន្ធ​យុវ​ជន​ខ្មែរ​ផ្សារ​ភ្ជាប់​នឹង​ការ​គិត​គូរ​សិទ្ធិ និង​អត្ថ​ប្រ​យោជន៍​សម​ស្រប​ឲ្យ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និ​យាយ​រួម និង​ស​មា​ជិក​សម្ព័ន្ធ​យុវ​ជន​ខ្មែរ​និ​យាយ​ដោយ​ឡែក។

 ទម្រង់រូបភាពដាំទំពាំងរបស់សមាជិកសម្ព័ន្ធយុវជនឃុំ ចូវដៀង។

បច្ចុប្បន្ន សម្ព័ន្ធ​យុវ​ជន​ឃុំ​ចូវ​ដៀង មាន​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ចំ​នួន​១២២​រូប​ក្នុង​នោះ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ខ្មែរ​ស្រូប​អត្រា​៩០​%។​ អនុ​វត្ត​តាម​ដំ​បូន្មាន​លោក​ប្រ​ធាន​ហូ​ជី​មិ​ញ​" ទី​ណា​ត្រូវ​ការ​មាន​យុវ​ជន​ការ​ងារ​ណា​លំ​បាក​មាន​យុវ​ជន​" សម្ព័ន្ធ​យុវ​ជន ឃុំ​ចូវ​ដៀង តែង​លើក​កម្ពស់​ស្មារតី​ក្លៀវ​ក្លា​ត្រៀម​ជា​ស្រេច​នាំ​មុខ​សំ​ដៅ​ឆ្ពោះ​កន្លែង​ដែល​សហគមន៍ និង​សង្គម​ត្រូវ​ការ​។ ជាក់​ស្តែង​ដូច​នៅ​ក្នុង​អា​ណត្តិ​កាល​កន្លង (ចាប់​ពី​ឆ្នាំ​២០១២មក​ទល់​នឹង​បច្ចុប្បន្ន) សម្ព័ន្ធ​យុវ​ជន​ឃុំ​ចូវ​ដៀង បាន​ចលនា​អង្គ​ការ​បុគ្គល​សង់​ផ្ទះ មេត្តា​ធម៌​បាន​​​ចំ​​នួន​​​៩​ខ្នង​​ជូន​​សមា​​ជិក​​សម្ព័ន្ធ​​យុវ​​ជន​ក្រី​​ក្រ សរុប​​ទឹក​​ប្រាក់​​​ចំ​​នួន​​៣០០​​លាន​​ដុង ក​សាង​​ស្ពាន​​បេ​តុង​​២​កន្លែង ស​រុប​​ទឹក​​ប្រាក់​​ចំ​​នួន​​៨០​​លាន​​ដុង រៀប​​ចំ​​អំ​ណោយ​​ចំ​​នួន​​៥០​០​​ចំ​​ណែក​​ជូន​​វី​រ​មា​តា​វៀត​ណាម សិស្ស​ក្រី​ក្រ​សង្វាត​រៀនសូត្រ​គ្រួ​សារ​ក្រី​ក្រ​។ល។ ​ ជា​មួយ​នឹង​ទឹក​ប្រាក់​សរុប​ជិត​២០០​លាន​ដុង។ ទន្ទឹម​នឹង​នោះ សម្ព័ន្ធ​យុវ​ជន​ឃុំ​ចូវ​ដៀង នៅ​ទាំង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ដល់​ការ ឧបត្ថម្ភ​ស​មា​ជិក​សម្ព័ន្ធ​យុវ​ជន​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​។​ក្រៅ​ពីការ​រៀប​ចំ​វគ្គ​ហ្វឹក​ហាត់​ផ្ទេរ​ជូន​វិទ្យា​សាស្រ្ត​បច្ចេក​ទេស ក្នុង​ការ​បង្កប​ង្កើន​ផល សម្ព័ន្ធ​យុវ​ជន ឃុំ​នៅ​ទាំង​បង្ក​លក្ខណ​សម្បត្តិ​ឲ្យ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ចំ​នួន​២៥៨​រូប បុល​ទុន​ដោយ​ទឹក​ប្រាក់​សរុប​ជាង​៣,៨ពាន់​លាន​ដុង​។ ឆ្លង​តាម​រយៈ​នោះ​ជួយ​ឲ្យ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ចំ​នួន​២៥​រូប ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ នៅ​អាណត្តិ​កា​​ល​កន្លង សម្ព័ន្ធ​យុវ​ជន​ឃុំ​ចូវ​ដៀង​មាន​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ចំ​នួន​៥៥​រូប បាន​បញ្ចូល​ក្នុង​កង​ជួរ​បក្ស​កុម្មុយ​និស្តវៀត​ណាម​។

បង​​​ផាម​វ៉ូ​ត្រឿង លេ​ខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ចូវ​ដៀង ឲ្យ​ដឹង​៖ "ដើម្បី​ប្រ​មូល​ផ្តុំ​និង​ពង្រីក​តួ​នា​ទី​របស់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន ពិ​សេស​គឺ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ខ្មែរ​នៅ​អាណត្តិ​កាល​ខាង​មុខ​សម្ព័ន្ធ​យុវ​ជន​ឃុំ​បាន​ដាក់​ចេញ​ទិស​ដៅ​ជាក់​ស្តែង​តួ​យ៉ាង​ដូច ផ្តុំ​កម្លាំង​អប់​រំសតិ​អារម្មណ៍​សីល​ធម៌​នៃការ​រស់​នៅ​ដល់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​បន្ត​ការ​រក្សា​និង​ផ្លាស់​ថ្មី​កិច្ច​ប្រ​ជុំសា​ខា​សម្ព័ន្ធ​យុវ​ជន សម្ព័ន្យុ​វ​ជន​មូលដ្ឋាន​។ ពិសេស​គឺផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អប់រំ​សតិ​អារម្មណ៍​ដល់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ការ​ពារ​សិទ្ធិ​និង​អត្ថ​ប្រ​យោជន៍​ស្រប​ច្បាប់​របស់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​យក​ចិត្ត​ទុក​ដាក់ ពិ​សេស​ដល់​ការ​បំ​ប៉ន​កម្មា​ភិ​បាល​វ័យ​ក្មេង​ឧទ្ទេស​នាម​ប្រភព​ជូន​បក្ស​ពិ​និត្យ​បញ្ចូល​ក្នុង​កង​ជួរ​បក្ស និង​ខ្នះខ្នែង​ចលនា​ស​មា​ជិក​សម្ព័ន្ធ​យុវ​ជន​ចូល​រួម​អនុ​វត្ត​ការ​ងារ​ពង្រីក​សេដ្ឋ​កិច្ច-សង្គម​នៅ​ភូមិ​ភាគ​"៕​

សឺនម៉ាល័យ-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ផាមវ៉ូត្រឿង