សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

12/06/2017 - 15:53

ប្រឡងប្រណាំងគឺស្នេហាជាតិ

មុន​នេះ​៦៩​ឆ្នាំ នៅ​ថ្ងៃ​១១ ខែ​មិ​ថុ​នា ឆ្នាំ​១៩៤៨ លោក​ប្រ​ធាន​ហូ​ជី​មិញ បាន​"​អំ​ពាវ​នាវ​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ" ជា​ការ​ចាប់​ផ្តើម​ឲ្យ​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​រីក​សាយ​ភាយ  រួច​ក្លាយ​ជា​ជំ​នោរ​បដិ​វត្តន៍ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ទៅ​លើ​ជ័យ​ជម្នះ​នៃ​បដិវត្តន៍​ប្រ​ទេស​យើង​។

 កសិករខ្មែរប្រឡងប្រណាំងលើកកម្ពស់ទិន្នផល អភិវឌ្ឍ សេដ្ឋកិច្ចប្រ
កបដោយប្រសិទ្ធភាព។

អ៊ំ​ហូ​បាន​ទូន្មាន​៖ ប្រ​ឡង​ប្រ​ណាំ​ង​ត្រូវ​តែ​ជាក់​ស្តែង ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​ងារប្រ​ចាំ​ថ្ងៃ​របស់​មនុស្ស​ម្នាក់​ៗ ដើម្បី​នាំ​មក​នូវ​ផល​ប្រ​យោជន៍​ដល់​ខ្លួន​យើង​សហ​គមន៍​និង​ប្រ​ទេស​ជាតិ​។ អា​ស្រ័យ​ហេតុ​នោះ អ៊ំ​ហូ​បាន​​សរ​សេរ​៖ "នឹក​ស្មាន​ថា​ប្រ​ឡង​ប្រ​ណាំង​គឺ​ជា​ការ​ងារ​មួយ​ផ្សេង​ពី​ការ​ងារ ប្រ​ចាំ​ថ្ងៃ​តាម​ពិត​ការ​ងារ​ប្រ​ចាំ​ថ្ងៃ គឺ​ជា​គ្រឹះ​ធារ​នៃ​ការ​ប្រឡង​ប្រ​ណាំង​"​​។ តាំង​ពី​ដើម​មក​យើង​តែង​តែ​ហូប​ចុក ស្លៀក​ពាក់​និង​រស់​នៅ​។ ឥ​ឡូវ​យើង​ប្រ​ឡង​ប្រ​ណាំង​ហូប​ចុក​រស់​នៅ​ស្លៀក​ពាក់​ស្អាត​បាត មាន​អ​នា​ម័យ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ជំ​ងឺ​តម្កាត់​។ តាំង​ពី​បុ​រាណ​កាល​មក​យើង​តែង​តែ​ប្រ​កប​របរ​ស្រែ​ចម្ការ ឥ​ឡូវ​យើង​ប្រ​ឡង​ប្រ​ណាំង ធ្វើ​ឲ្យ​ដី​កាន់​តែ​ល្អ​ឡើង​បង្ក​បង្កើន​ផល​បាន​ច្រើន​ជាង​។ រាល់​ការ​ប្រ​ឡង​ប្រ​ណាំង​សុទ្ធ​តែ​ដូច្នេះ​ឯង​"។ ពិ​សេស​អ៊ំ​ហូ​បាន​គូស​បញ្ជាក់​៖ ប្រ​ឡង​ប្រ​ណាំង​មិន​មែន​តែ​មួយ​លើក​មួយ​គ្រា​ទេ​នោះ​គឺ​ជា​និច្ច​កាល​ប្រឡង​ប្រ​ណាំង​គប្បី កៀក​ជិត​ជា​មួយ​នឹង​ជី​វ​ភាព កៀក​ជិត​នឹង​ភូមិ​ស្រុក មិន​ត្រូវ​មាន​ផែន​ការ​ធំ​ដុំ​ពេក​រួច​ហើយ​ធ្វើ​មិន​កើត​ឬ​ក៏​ដំ​បូង​សម្រុក​កម្លាំង​ធ្វើ ក្រោយ​មក​ថយ​កម្លាំង​ចុះ​វិញ​។ អ៊ំ​ហូ​បាន​ផ្តាំ​៖ "ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ គប្បី​មាន​ទិស​ដៅ​ត្រឹម​ត្រូវ​និង​រឹង​មាំ​។ល។​ត្រូវ​តែ​មាន​ផែន​ការ​ច្បាស់​លាស់​។ ផែន​ការ​នោះ អា​ស្រ័យ​លើ​អង្គ​ភាព​តូច គ្រួ​សារ​នី​មួយ​ៗ បុគ្គល​ម្នាក់​ៗ ពិ​ភាក្សា​ហ្មត់​ចត់ យល់​ច្បាស់​លាស់ ហើយ​ធ្វើ​ដោយ​ពេញ​ចិត្ត​។ល។ ខ្លឹម​សារ​នៃ​ផែន​ការ​គប្បី​ជាក់​ស្តែង​ច្បាស់​លាស់សម​ហេតុ​សម​ផល​"។

សតិ​​​អារម្មណ៍​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ របស់​លោក​ប្រ​ធាន​ហូ​ជី​មិញ​ត្រូវ​បាន​បក្ស​និង​រដ្ឋ​យើង​អភិ​វឌ្ឍ និង​អនុវត្ត​ច្នៃ​ប្រតិដ្ឋ​ក្នុង​ដំ​ណាក់​កាល​នី​មួយ​ៗ នៃ​បដិវត្តន៍​។ ប៉ុនា្មន​ឆ្នាំ​កន្លង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេហា​ជាតិ​របស់​ប្រ​ជា​ជន គឺ​ជា​កម្លាំង​ចល​ករ​ដ៏​សំ​ខាន់​ជួយ​ជំ​រុញ​ស្មារតី​បង្កើត​បាន​ជា​កម្លាំង​រួប រួម​និង​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ទៅ​លើ​ការ​អនុវត្តន៍​បាន​ជោគ​ជ័យ​នៅ​គ្រប់​ទិស​ដៅ ភារ​កិច្ច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម ធា​នា​ការ​ពារ​ប្រ​ទេស​សន្តិ​សុខ​និង​សមា​ហរណ​កម្ម​អន្តរ​ជាតិ​នៃ​ប្រ​ទេស​ជាតិ​។ រួម​ជា​មួយ​នឹង​ជន​ជាតិ​ដ​ទៃ​ទៀត​ប៉ុន្មាន​ឆ្នាំ​កន្លង​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ បាន​ចូល​រួម​ជ្រោម​ជ្រែង​ការ​អំ​ពាវ​នាវ​ប្រ​ឡង​ប្រ​ណាំង​របស់​អ៊ំ​ហូ អនុ​វត្ត​ការ​ប្រ​ឡង​ប្រ​ណាំង​ខិត​ខំ​ប្រឹង​ប្រែង​ពល​កម្ម​ផលិត អភិ​វឌ្ឍ​ជីវ​ភាព​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សុខ​ដុម​រម​នា គម្លាត​រវាង​អ្នក​មាន​និង​អ្ន​ក​ក្រ រវាង​ជន​ជាតិ​និង​ជន​ជាតិ​បាន​កាត់​បន្ថយ​គួរ​ឲ្យ​កត់​សម្គាល់​។ អត្រា​គ្រួ​សារ​ក្រី​ក្រ កាត់​បន្ថយ​ឆាប់​រហ័ស​ជា​មធ្យម​ភាគ​កាត់​បន្ថយ​ពី​៣%ដល់​៥%​/ឆ្នាំ; គ្រួ​សារ​មាន​មធ្យោ​បាយ​ប្រើ​ប្រាស់​កាន់​តែ​ច្រើន​ជាង​៩៨% មាន​កន្លែង​ខ្លះ​សម្រេច​១០០​%;  អត្រា​គ្រួ​សារ​មាន​អគ្គិសនី​ប្រើ​ប្រាស់​ស្រូប​អត្រា​ជាង​៩៥​% មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ជាង​៨០​%មាន​កន្លែង​ខ្លះ​ជាង​៩០​%។​ល។

អនុ​វត្ត​បណ្តាំ​របស់​អ៊ំ​ហូ ស្តី​ពី​ប្រ​ឡង​ប្រ​ណាំង​មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់ ដាស់​ភ្ញោក​កម្លាំង​ដ៏​ធំ​ធេង​នៃ​ផែន​ម​ហា​សាម​គ្គី​ទូ​ទាំង​ជន​ជាតិ ផ្ដល់​ជា​កម្លាំង​ចល​ករ​អនុ​វត្ត​ជោគ​ជ័យ​នូវ​សេចក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​បក្ស​ទូ​ទាំង​ប្រ​ទេស​លើក​ទី​XII រួម​ចំ​ណែក​ក្នុង​បុព្វ​ហេតុ​ឧស្សា​ហូប​នីយ​កម្ម ទំ​នើប​ភា​វូប​នី​យ​កម្ម​កសាង​និង​ការ​ពារ​មាតុ​ប្រ​ទេស​៕

ថាញ់ផុង-លីសៀ

ចែករំលែកអត្ថបទ