19/06/2017 - 16:35

ដាំប្លុងអង្ករចាកផុតពីភាពក្រីក្រ

ប៉ុន្មាន​ឆ្នាំ​កន្លង អា​ស្រ័យ​ដំ​ណាំ​ប្លុង​អង្ករ​ ធ្វើ​ឲ្យ​ប្រ​ជា​ជន​នៅ​ភូមិ​បឹង​កំ​ពត ឃុំ​តាយ​វុាំង ស្រុក​ត្រឹង​ដេ (ខេត្ត​សុក​ត្រាំង) ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​​ឡើង​ធូរ​ធារ។ 

លោកដាំងវុាំងសាវ លេខាសាខា បក្សភូមិបឹងកំពត  ឲ្យដឹង ៖  " ​បច្ចុប្បន្ន​ ទូ​ទាំង​ភូមិ​មាន​ផ្ទៃ​ដី​ដាំ​ប្លុង​អង្ករ​ចំ​នួន​៣០​ហិក​តា នៅ​តំ​បន់​ដែល​ដី​ល្បាប់ធ្វើ​ស្រែ​មិន​សូវ​បាន​ផល​។ ផ្តើម​ពី​ដំ​ណាំ​ប្លុង​អង្ករ ម៉្លោះ​​ហើយ​ប្រ​ជា​ជន​មាន​ប្រាក់​ចំ​ណូល​លំ​នឹង ដូច្នេះ​ជីវ​ភាព​របស់​មា​មីង​ក៏​កាន់​តែ​ធូរ​ធារ​​ឡើង"។ តាម​ការ​ប៉ាន់​ស្មាន​របស់​មា​មីង ដែល​ដាំ​ប្លុង​អង្ករ​មធ្យ​មភាគ ទិន្ន​ផល​សម្រេច​ពី​១៥០​-២៥០​គី​ឡូ​ក្រាម​។ បង​ឡេ​វុាំង​ផុង នៅ​ភូមិ​បឹង​កំ​​ពត​ធ្លាប់​ដាំ​ប្លុង​អង្ករ​ប្រ​មាណ​១៥​ឆ្នាំ​មក​នេះ សព្វ​ថ្ងៃ​ជីវ​ភាព​គ្រួ​សារ​​របស់​​គាត់​បានធូរ​ធារ ក៏​អា​ស្រ័យ​ដំ​ណាំ​ប្លុង​អង្ករ​នេះ​ដែរ​។

 មាមីងនៅភូមិបឹងកំពត កំពុងប្រមូលផលប្លុងអង្ករ។

 បង​ឡេ​វុាំង​ផុង ឲ្យ​​ដឹង​៖​"កាល​ពី​មុន​​គ្រួ​សារ​ខ្ញុំ​មាន​ដី​ស្រែ​២០​កុង​ជា​ដី​ជម្រៅ ធ្វើ​ស្រែ​សម្រេច​​ទិន្ន​ផល​ប្រ​មាណ​ពី​៣​-៥​កា​រុង​/កុង​ប៉ុណ្ណោះ។ ពេល​មើល​ទូរ​ទស្សន៍ ឃើញ​ទម្រង់​រូប​ភាព​ដាំ​ប្លុង​អង្ករ​សម​ស្រប ជា​មួយ​នឹង​តំ​បន់​ដីជម្រៅ ម៉្លោះ​ហើយ​ទើប​ខ្ញុំ​បង្វែរ​ផ្ទៃ​ដី​១០​កុង​ដាំ​តែ​ម្តង​។ ដំ​បូង​ដាំ​ប្លុង​អង្ករ​មួយ​កុង​វិ​និ​យោគ​ប្រ​មាណ​៨០០.០០០​ដុង រយៈ​ពេល​៣​ខែ​ក្រោយ​មក អាច​នឹង​ប្រ​មូល​ផល​។ បច្ចុប្បន្ន ខ្ញុំ​ដាំ​ប្លុង​អង្ករ​បាន​ជាង​២០កុង ប្រ​មូល ផល​រាល់​ថ្ងៃ​បាន​ជាង​២៥០​គី​ឡូ​ក្រាម លក់​ដោយ​តម្លៃ​៩.០០០ដុង/​គីឡូ ក្រាម​។  អា​ស្រ័យ​ដាំ​ប្លុង​អង្ករ​ទើប​ខ្ញុំ​ទិញ​បាន​ដី​បន្ថែម​ជាង​៣០​កុង​"។ ​​ តាម​បង​ផុង ដំ​ណាំ​ប្លុង​អង្ករ​ជា​ដំ​ណាំ​សម​ស្រប​ជា​មួយ​នឹង​តំ​បន់​ដី ជម្រៅ ដាំ​តែ​ម្តង​អាច​ប្រ​មូល​ផល​ជាប់​រហូត​ចំ​ណាយ​ដើម​ទុន​តិច  ប្រើ ប្រាស់​ជី​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ក៏​តិចរវាង​មួយ​ខែ​អាច​ប្រ​មូល​ផល​ម្តង​។  ប្លុង​អង្ករ មួយ​កុង​មា​មីង​កសិករ​គ្រាន់​តែ​បាច​ជី​ប្រ​មាណ​១០​គី​ឡូ​ក្រាម (UREនិងDAP) ដង្កូវ​​បំ​ផ្លាញ​ភាគ​ច្រើន គឺ​ដង្កូវ​ចោះ​ដើម ម៉្លោះ​ហើយ​ងាយ​ស្រួល​ក្នុង​ការ​ថែ​ទាំ​និង​កម្ចាត់​ដង្កូវ​ក្រា។ បង​ស្រី​ថាច់​ធី​សឿន ជា​គ្រួ​សារ​ក្រី​ក្រ ក្រោយ​ពី​បាន​ដាំ​ប្លុង​អង្ករ​ជា​ច្រើន​ឆ្នាំ​មក សព្វ​ថ្ងៃ​ជីវ​ភាព​គ្រួ​សារ​បង​ស្រី​បាន​លំ​នឹង។ បង​ស្រី​សឿន ឲ្យ​ដឹង​៖ "គ្រួ​សារ​នាង​ខ្ញុំ​ជួល​ដី​​បាន​៣​កុង​សម្រាប់​ដាំ​ប្លុង​អង្ករ ម៉្លោះ​ហើយ​ទើប​ជីវ​ភាព​គ្រួ​សារ​បាន​លំ​នឹង​។ ដំ​ណាំ​​ប្លុង​អង្ក​រ​រក​បាន​ប្រាក់​ចំ​ណូល​រៀង​រាល់​ខែ ឈ្មួញ​ចុះ​មក​ទិញ​ដល់​ផ្ទះ។ ក្រៅ​ពី​នោះ នាង​​ខ្ញុំ​នៅ​ទាំង​ឆ្លៀត​យក​ផ្ទៃ​ព្រែក​មុខ​ផ្ទះ​ដើម្បី​ដាំ​ប្លុងអង្ករ​ ឃើញ​ថា​ដើម​លូត​លាស់​ល្អ គល់​ធំ ឈ្មួញ​មក​ទិញ​ដោយ​តម្លៃ​ខ្ពស់ជាង​ប្លុង​អង្ករ​ដែល​ដាំ​នៅ​វាល​ស្រែ។​ ថ្មី​ៗ​នេះ​នាង​ខ្ញុំ​ទើប​តែ​ប្រ​មូល​ផល រួច​ស្រេច​មធ្យម​ភាគ​ក្នុង​មួយ​កុង​បាន​ប្រ​មាណ​២០០​គី​ឡូ​ក្រាម​"។

តាម​ប្រ​សាសន៍​លោក​ថាច់​ក្វឹក​ថាយ អ​នុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តាយ​វុាំង ឲ្យ​ដឹងៈ សព្វ​ថ្ងៃ​ប្លុង​អង្ករ​ជា​ដំ​ណាំ​ផ្តល់​ប្រាក់​ចំ​ណូលខ្ពស់ តម្លៃ​លំ​នឹង​ងាយ​ដាំ ចំ​ណាយ​ដើម​ទុន​តិច ដូច្នេះ​ត្រូវ​បាន​មា​មីង​និ​​យម​ដាំ​។ ឃុំ​នឹង​ចលនា​ប្រ​ជា​ជន​បង្វែរ​មក​ដាំ​ប្លុង​អង្ករ ឬ​ដាំ​ឈូក​យក​មើម​ចំ​ពោះ​តំ​បន់​ដី​ជម្រៅ ដី​ធ្វើ​ស្រែ​មិន​សូវ​បាន​ផល​។ ទន្ទឹម​នឹង​នោះ តែង​គិត​គូរ​ឲ្យ​មា​មីង​បុល​ទុន​អា​ទិ​ភាព និង​ស្វែង​រក​ទី​ផ្សារ​ប្រើ​ប្រាស់ ដើម្បី​មា​មីង​នឹង​នរ​ចិត្ត​ក្នុង​ការ​ផលិត​៕

យ្វីអាញ់-សុផល

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ថាច់ក្វឹកថាយ