23/01/2017 - 16:00

ឧបត្ថម្ភអ្នកបំពេញការងារនៅតំបន់លំបាកពិសេស

ក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ទើបរៀបចំកិច្ចប្រជុំធ្វើការបកស្រាយ ស្ដីពីស្ថានការណ៍អនុវត្តអនុក្រឹត្យ ១១៦/២០១០/​NĐ-CP របស់រដ្ឋាភិបាល ស្ដីពីគោលនយោបាយចំពោះកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក និងអ្នកទទួលប្រាក់បៀវត្សក្នុងកងកម្លាំងប្រដាប់អាវុធ កំពុងបំពេញការងារនៅ តំបន់មានលក្ខណៈសេដ្ឋកិច្ច - សង្គមលំបាកពិសេស។

 គ្រូបង្រៀននៅតំបន់លំបាកពិសេសខេត្តកៀងយ៉ាង។

តាមរបាយការណ៍របស់ក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា អនុក្រឹត្យ​១១៦/​២០១០/NĐ-CP របស់រដ្ឋាភិបាល គឺជាគោលនយោបាយ គោលការណ៍ដ៏​ត្រឹមត្រូវមួយរបស់បក្សនិងរដ្ឋ ត្រូវបានភូមិភាគនានាម្ចាស់ការខ្នះខ្នែង​ផ្សព្វផ្សាយអនុវត្តជាជំហានៗជម្នះបានស្ថានភាពខ្វះកម្មាភិបាល​អូស​បន្លាយ រយៈពេលជាច្រើនឆ្នាំ។ ថ្វីបើដូច្នោះ ក្នុងដំណើរការអនុវត្ត​អនុក្រឹត្យ​នេះក៏លេចឡើងនូវបញ្ហា អវិជ្ជមាននិងខ្វះខាតជាច្រើន។ល។

ថ្លែងការណ៍ក្នុងកិច្ចប្រជុំនេះ តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការជនជាតិ  អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិ ឡេសើុងហាយ បានឯកភាពជាមួយនឹងរបាយការណ៍របស់ក្រុមប្រឹក្សាជនជាតិ​ នៃរដ្ឋ​សភាស្ដីពីស្ថានការណ៍អនុវត្តអនុក្រឹត្យ១១៦/២០១០/NĐ-CP។ ចំពោះភារកិច្ចរបស់គណៈកម្មាធិការជនជាតិ ថ្វីបើមិនបានកំណត់ច្បាស់ក្នុង លិខិតបទដ្ឋានក៏ដោយ ប៉ុន្តែជាមួយនឹងភារកិច្ចគ្រប់គ្រងរដ្ឋ ស្ដីពីការងារជនជាតិឆ្នាំ២០១៣និង២០១៤ គណៈកម្មាធិការជនជាតិ បានដំណើរការពិនិត្យមើលនូវគោលនយោបាយ វាយតម្លៃឡើងវិញនូវគោលនយោបាយ; ធ្វើការជាមួយនឹងក្រសួង ផ្នែកនីមួយៗ ស្ដីពីគោលនយោបាយនៅខ្វះចន្លោះ អាស្រ័យអ្នកបោះឆ្នោត ស្ថាប័ននានាលើកឡើង។

ទាក់ទិនដល់គោលនយោបាយបន្ត; អនុវត្តសេចក្ដីសម្រេចលេខ៥០/ ២០១៦/QĐ-TTg ចុះថ្ងៃ០៣/១១/២០១៦ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្ដីពីលក្ខឋានកំណត់ភូមិលំបាកពិសេស ឃុំតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល២០១៦-២០២០ សព្វថ្ងៃគណៈកម្មាធិ​ការជនជាតិ​បាននិងកំពុងដំណើរការអនុវត្តជាជំហានៗក្នុងការពិនិត្យមើលទៅតាមភូមិភាគមូលដ្ឋាន ត្រៀមរាយការណ៍ជូននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ នាយករដ្ឋមន្រ្តីសំណូមពរក្នុងត្រីមាសទី១ ឆ្នាំ២០១៧ នឹងចេញសេចក្ដីសម្រេចលំអិតនូវសេចក្ដីកំណត់ ស្ដីពីបញ្ជីឈ្មោះភូមិលំបាកពិសេស ឃុំចំណុះតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ផ្អែកលើមូលដ្ឋាននៃលិខិត បទដ្ឋាននៅមានការផ្គងលើគ្នា ព្រមជាមួយនឹងសេចក្ដីកំណត់របស់នាយករដ្ឋមន្រ្តី នឹងរៀបចំវាយតម្លៃឡើងវិញ ក្រោយមកនឹងមាន អនុក្រឹត្យរួម។ ជាមួយនឹងភារកិច្ចស្ថាប័ន គ្រប់គ្រងរដ្ឋស្ដីពីការងារជនជាតិ គណៈកម្មាធិការជនជាតិ នឹងជម្នះរាល់ការខ្វះខាតនៃគោលនយោ បាយ។

ថ្លែងការណ៍សរុបសេចក្ដីក្នុងកិច្ចប្រជុំធ្វើការបកស្រាយ ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ហាង៉ុកចៀង បានស្នើដល់រដ្ឋាភិបាល បូកសរុបឲ្យបានគ្រប់សព្វ មានភាពសុក្រឹតក្នុងការផ្សព្វផ្សាយអនុវត្តអនុក្រឹត្យ ១១៦/២០១០/NĐ-CP និងអនុក្រឹត្យទាំងឡាយដែលទាក់ទិនវាយ តម្លៃការជះឥទ្ធិពលលើគ្រប់វិស័យនៃសេដ្ឋកិច្ចសង្គម ក្នុងដំណើរការអនុវត្ត៥ឆ្នាំកន្លង។ ផ្អែកលើមូលដ្ឋានបូកសរុប កសាងអនុក្រឹត្យថ្មីជំនួស ឲ្យអនុក្រឹត្យ១១៦/២០១០/NĐ-CP គប្បីកំណត់ច្បាស់លាស់គ្រប់លក្ខឋាន។ ចំពោះមុខរាល់ក្រសួង ផ្នែក ផ្អែក លើមូលដ្ឋានភារកិច្ចរបស់ខ្លួន គប្បីណែនាំទាន់ពេលជូនភូមិភាគទាំងឡាយ បន្តការអនុវត្តអនុក្រឹត្យ១១៦ /២០១០//NĐ-CPរបស់រដ្ឋាភិបាល៕

ថាញ់ផុង(បូកសរុបព័ត៌មាន)- ថាច់សេរី

 

ចែករំលែកអត្ថបទ