សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

21/02/2017 - 08:28

យោធភូមិភាគ៩សម្រេច១០០%នៃភាគកម្រិតក្នុងការប្រគល់យោធិនថ្មី

ភូមិ​ភាគ​នានា​នៅ​លើ​ភូមិ​សាស្រ្ត​នៃ​យោធ​ភូមិ​ភាគ​៩ រួម​មាន​១២​ខេត្ត ក្រុង​៖ អាង​យ៉ាង កឹង​ធើ កា​ម៉ាវ បាក​លីវ បេន​ត្រែ ហូវ​យ៉ាង សុក​ត្រាំង កៀង​យ៉ាង វិញ​ឡុង តៀង​យ៉ាង ដុង​ថាប និង​ត្រា​វិញ បាន​រៀប​ចំ​ពិ​ធីប្រ គល់​យោ​ធិន​ថ្មី​ឆ្នាំ​២០១៧​យ៉ាង​ឱ​ឡា​រិក និង​សម្រេច​ភាគ​កម្រិត​១០០​%​។

សម​មិត្ត ត្រឹង​ក្វឹក​ទ្រុង លេ​ខា​គណៈ​កម្ម​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ ជូន​បាច់​ផ្កា​ដល់​យោ​ធិន​ថ្មី​
នៅ​ខណ្ឌ​កៃ​រុាំង​។

តាម​ស្ថិ​តិ​ដំ​បូង គុណ​ភាព​យុវ​ជន​ចូល​កង​ជួរ​ទ័ព​ឆ្នាំ​នេះ​ខ្ពស់​ជាង បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៦​។ ពិ​សេស ក្នុង​ភាគ​កម្រិត​បែង​ចែក​ជម្រើស​យោ​ធិន​ថ្មី​ឆ្នាំ​២០១៧ យោធ​ភូមិ​ភាគ​បាន​បែង​ចែក​ជូន​ទី​បញ្ជា​ការ​យោ​ធា​ខេត្ត​ក្រុង​នា​នា​ មា​​ន​​ដូច​៖ តៀង​យ៉ាង ដុង​ថាប វិញ​ឡុង ហូវ​យ៉ាង សុក​ត្រាំង អាង​យ៉ាង កៀង​យ៉ាង បាក​លីវ កា​ម៉ាវ និង​ក្រុង​កឹង​ធើ នូវ​ភាគ​កម្រិត​១ សម្រាប់​ជម្រើស​យក​យុវ​តី​មួយ​រូប​បំ​ពេញ​កា​តព្វ​កិច្ច​យោ​ធា។ តាម​ការ​វាយ​តម្លៃ​របស់​បញ្ជា​ការ​ដ្ឋាន​យោធ​ភូមិ​ភាគ​៩ ក្នុង​ការ​ជម្រើស​យោធិន​លើក​នេះ​ស្ថា​ប័ន​កា​តព្វ​កិច្ច​យោ​ធា​គ្រប់​លំ​ដាប់​ថ្នាក់ លើ​ភូមិ​សាស្រ្ត​នៃ​យោធ​ភូមិ​ភាគ ជម្នះ​បាន​ល្អ​នូវ​ភាព​មាន​កម្រិត អនុ​វត្ត​បាន​ល្អ ផ្នែក​ចុះ​ឈ្មោះ​និង​គ្រប់​គ្រង​ប្រ​ភព​ធ្វើ​បាន​ល្អ​ការ​អប់​រំ​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ចំ​ណេះ​ដឹង​ដល់​គ្រួ​សារ​និង​យុវ​ជន​។ ផ្តើម​ពី​នោះ ការ​ងារ​ជម្រើស​យុវ​ជន​ចូល​កង​ជួរ​ទ័ព​ត្រូវ​តាម​ដំ​ណើរ​ការ​ប្រ​ជា​ធិប​តេយ្យ សមភា​ព​ចំ​ហ​។ ឆ្លង​តាម​រយៈ​នោះ យុវ​ជន​គ្រប់​រូប​ដែល​បាន​ទទួល​បញ្ជា​ហៅ​ចូល​កង​ជួរ​ទ័ព សុទ្ធ​សឹង​មាន​ចិត្ត​សោម​នស្ស​រីក​រាយ​៕

ថាញ់សាង (TTXVN)-វិំមាន

ចែករំលែកអត្ថបទ