សន្តិសុខ - ការពារប្រទេស សន្តិសុខ - ការពារប្រទេស

21/02/2017 - 08:42

កងទ័ពការពារ​ព្រំ​ដែន​សុក​ត្រាំង បំ​ផុស​ចល​នា​ចូល​ឆ្នាំ​តេត​ដាំ​ដើម​ឈើ

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​​ការ​​ពារ​​ព្រំ​​ដែន​​សុក​​ត្រាំង ទើប​​រៀប​​​ចំ​ពិ​​​ធី​បំផុស ចល​នា​ចូល​ឆ្នាំតេត​ដាំ​ដើម​ឈើ​នៅ​និទា​ឃរដូវ​ឌិន​យ៉ូវ ២០១៧ ។ មានកម្មា​ភិ​បាល យុទ្ធ​ជន​ចូល​រួម​ជាង ១០០ រូប មក​ពី​កា​រិ​យា​ល័យ​ផ្នែក​នា​នា ចំណុះ​ស្ថា​ប័ន​បញ្ជា​ការដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត និង​កង​អនុ​សេ​នា​ធំ​ហ្វឹក​ហ្វឺន​ - ចល័ត។

 កម្មា​ភិ​បាល យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង ដាំ​ដើម​ឈើ ក្រោយ​ពិ​ធី​បំ​ផុស​ចលនា​។

ក្រោយ​ពី​ពិ​ធី​បំ​ផុស​ចលនា មាន​​រុក្ខ​​ជាតិ​​ជាង​​១.០០០​​ដើម រួម​​មាន​​ប្រ​​ភេទ​​ឈើ​​ប្រើ​​ដើម​​និង​​ឈើ​ហូប​​ផ្លែ ត្រូវ​​បាន​កម្មា​​ភិ​​បាល យុទ្ធ​​ជន​​ដាំ​​នៅ​​ក្នុង​​ប​រិ​​វេណ​​កង​​អនុ​​សេ​នា​​ធំ​​ហ្វឹក​​ហ្វឺន​-​ចល័ត​ និង​​ស្ថា​ប័​ន​កង​​ទ័ព​​ការ​​ពារ​​ព្រំ​​ដែន​​​ខេត្ត​ រួម​ចំ​​ណែក​​ធ្វើ​ឲ្យ​ទេស​ភាព បរិ​ស្ថាន​​អង្គ​​ភាព​​មាន​​ភាព​​បៃ​​តង​-​ជ្រះ​​-​ស្អាត​។ គាំ​​ទ្រ​​ពិ​​ធី​​បើក​​ការ​​ចលនា​ ប៉ុស្ដិ៍​​ការ​​ពារ​​ព្រំ​ដែន​​នា​នា​​ចំ​​ណុះ​​កង​​ទ័ព​​ការ​​ពារ​​ព្រំ​​ដែន​​សុក​​ត្រាំង សហ​​ការ​​ជា​​មួយ​​នឹង​​ភូមិ​​ភាគ​​ទាំង​​ឡាយ​លើ​​ភូមិ​​សាស្រ្ត​​ខេត្ត ចាប់​​ដំ​​ណើរ​​ការ​​ដាំ​និង​​ថែ​ទាំ​​ឈើ​ហូប​ផ្លែ ឈើ​​ម្លប់ ឈើ​​បង្ការ​​រលក​​រណ្តំ​​ចំ​​នួន​​រាប់​​សិប​​ពាន់​​ដើម​៕

យ្វីអាញ់ - សេរី

ចែករំលែកអត្ថបទ