នយោបាយ - សង្គម នយោបាយ - សង្គម

07/03/2017 - 09:25

ឧបនាយករដ្ឋមន្ត្រី វឿង​ឌិញ​ហ្វែ ធ្វើ​ការ​នៅ​ក្រុង​កឹង​ធើ

ឧបនាយករដ្ឋមន្ត្រី វឿង​ឌិញ​ហ្វែ សមា​ជិក​ការិ​យា​ល័យ​ន​យោ​បាយ  ប្រធាន​គណៈ​ចង្អុល​ការ​តី​ណាម​បូ ទើប​នឹង​ធ្វើ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​បក្ស គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​នូវ​ការ​ងារ​មួយ​ចំនួន​ស្តី​ពី​គោល​ការណ៍  វិ​ធាន​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច សង្គម​កិច្ច​របស់​ភូមិ​ភាគ​។

 ឧបនាយករដ្ឋមន្ត្រី ថ្លែងយោបល់ចង្អុលការ។

ឧបនាយករដ្ឋមន្ត្រី វឿងឌិញហ្វែ វាយ​តម្លៃ​ក្រុង​កឹង​ធើ នៅ​តែ​ជា​ចំ​ណុច លេច​ធ្លោរ​បស់​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង លើ​វិស័យ​ពាណិជ្ជ​កម្ម សេ​វា​កម្ម ក្នុង​២​ខែ​ដើម​ឆ្នាំ​២០១៧ សរុប​កម្រិត​លក់​ទំ​និញ​រាយ​ប្រាក់​ចំ​ណូល ពី​សេ​វា​កម្ម​លើ​ភូមិ​សាស្រ្ត​សម្រេច​បាន​ជិត ១៦.០០០ ពាន់​លាន​ដុង ស្មើ​នឹង​១៥,២%​នៃ​ផែន​ការ​ឆ្នាំ​កើន​១០,៥% បើ​ប្រៀប​នឹង​ឆ្នាំ​២០១៦​។ ថ្វី​ត្បិត​ដូច្នោះ​ក្តី កឹង​ធើ​ជា​ភូមិ​ភាគ​មាន​សក្តា​នុ​ពល​ច្រើន​ខាង​ទេស​ចរណ៍ ប៉ុន្តែ មិន​ទាន់​ទាញ​យក​ផល​អស់​ពី​សក្តា​នុ​ភាព​នៅ​ឡើយ​ទេ ម្យ៉ាង​ទៀត​ព្រ លាន​យន្ត​ហោះ​កឹង​ធើ បាន​សកម្ម​ភាព​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ពលា​នុ​ភាព សកម្ម​ភាព​នៅ​ទាប​។ ទន្ទឹម​នឹង​នោះ ថ្នាក់​ដឹក​នាំ​រដ្ឋា​ភិបាល ស្នើ​កឹង​ធើ គប្បី​យក​ចិត្ត​ទុក​ដាក់​អភិ​វឌ្ឍ​ផលិត​កសិ​កម្ម ធានា​កំ​ណើន​វិស័យនេះ​ក្នុង​ឆ្នាំ​២០១៧ រួម​ចំ​ណែក​ធ្វើឲ្យ​ការ​ផលិត​កសិ​កម្ម​មាន​កំ​ណើន​ជា​វិជ្ជ​មាន​នៅ​កម្រិត​ខ្ពស់​ជាង​ឆ្នាំ​២០១៦។ ឧប​នា​យក​រដ្ឋ​មន្ត្រី ស្នើ​ក្រុង​កឹង​ធើ  យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​សន្ទ​នា​ដោះ​ស្រាយ​ការ​លំ​បាក​របស់​អា​ជីវ​កម្ម ដើម្បី​ត្រៀម​បម្រុង​សម្រាប់​សន្និ​បាត​សន្ទ​នា រវាង​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​ជា​មួយ​នឹង​សហ​គមន៍​អា​ជីវ​កម្ម​លើក​ទី​២ នៅ​ហា​ណូយ​ពេល​ខាង​មុខ​នេះ ទន្ទឹម​នឹង​នោះ ច្បាម​នូវ​ខ្លឹម​សារ​សកម្ម​ភាព​សំ​ខាន់​ៗ​របស់រដ្ឋា​ភិ​បាល​ក្នុង​ឆ្នាំ​នេះ ស្តី​ពី​ការ​បូក​សរុប​បណ្តោះ​អា​សន្ន​៣​ឆ្នាំ​អនុ​វត្ត​ច្បាប់​សហ​ករណ៍ អភិ​វឌ្ឍ​តំបន់​ផលិត​ឱសថ​។ល។ ដើម្បី​ស្រាវ​ជ្រាវ​ក​សាង​នូវ​កម្ម​វិធី​សកម្ម​ភាព​។ រដ្ឋា​ភិបាល​នឹង​ត្រួត​ពិ​​និត្យ ជំ​រុញ​ល្បឿន​ផ្តល់ទុន​ជូន​ក្រុង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សំ​ណង់​នានា​លើ​ភូមិ​សាស្រ្ត។ ពេល​ខាងមុខរដ្ឋា​ភិ​បាល​នឹង​ពន្លឿន​ការ​ផ្តល់​ប្រភព​ទុន​វិនិ​យោគ​សា​ធារ​ណៈ កម្រិត​មធ្យម​ជូន​ក្រសួង ផ្នែក ជា​មួយ​នឹង​ដើម​ទុន​សរុប​៩៦% ទន្ទឹម​​នឹង​នោះ សំ​ណូម​ពរ​ក្រុង​កឹង​ធើ គប្បី​ធ្វើ​ឲ្យ​បាន​ល្អ​នូវ​ការ​ងារ​បែង​ចែក​ការ​វិនិ យោគ​ទុន​សា​ធារ​ណៈ ប្រកប​ដោយ​​ប្រ​សិទ្ធ​ភាព ច្បាម​សេច​ក្តី​កំ​ណត់ របស់​ច្បាប់​វិនិ​យោគ​ទុន​សា​ធារណៈ និង​សេច​ក្តី​សម្រេច​ចិត្ត​របស់​រដ្ឋ​សភា​។

ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ស្នើ​ក្រុង​កឹង​ធើ ប្រ​កាស​ឲ្យ​ប្រើ​នូវ​គោល​ន​យោ​បាយ ទាក់​ទាញ​វិនិ​យោ​គិន​ចូល​បណ្តាក់​ទុន​លើ​វិស័យ logistic ដើម្បី​ធ្វើ ឲ្យ​ក្រុង​កឹង​ធើ​ក្លាយ​ជា​មជ្ឈម​ណ្ឌល logistic របស់​តំ​បន់​ក្នុង​ពេល​ខាង​មុខ; អភិ​វឌ្ឍ​ចម្ការ​បណ្តុះ​បច្ចេក​វិជ្ជា-ឧស្សាហ​កម្ម​វៀត​ណាម​-​កូរ៉េ​ខាង​ត្បូង បម្រើ​ផលិត​ក​សិ​កម្ម ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​ជូន​ក្រុង និង​ទូ​ទាំង​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង៕

តាម ៖ រដ្ឋាភិបាល-សុផាន់

ចែករំលែកអត្ថបទ