ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

27/07/2017 - 09:54

គណៈសេដ្ឋកិច្ច​មជ្ឈិម​ធ្វើ​ការ​ជាមួយ​នឹង​គណៈ​ចង្អុល​ការ​តីណាមបូ

​​កាលពីរសៀលថ្ងៃទី៤ ខែសីហា នៅក្រុងកឹងធើ គណៈប្រតិភូនៃគណៈ សេដ្ឋកិច្ចមជ្ឈិម ដឹកនាំដោយលោក ឌិញវ៉ាន់កឿង អនុប្រធានគណៈ សេដ្ឋកិច្ចមជ្ឈិម បានមានកិច្ចប្រជុំជាមួយគណៈចង្អុលការតៃណាមបូ ស្ដី ពីស្ថានការណ៍អនុវត្តគោលនយោបាយសង្គម និងស្ថានការណ៍ជាក់ ស្តែងនៃការធ្វើនិរប្រវេសន៍ដោយខ្លួនឯង នៅតំបន់វាលរាបទន្លេគឺវឡុង ។

ទិដ្ឋភាពធ្វើការរវាងក្រុមការងារគណៈសេដ្ឋកិច្ចមជ្ឈិម និងគណៈចង្អុលការតៃណាមបូ។

យោងគណៈចង្អុលការតៃណាមបូ រយៈកាលកន្លង ការងារអប់រំបណ្តុះ បណ្តាល បង្រៀនវិជ្ជាជីវៈ ដោះស្រាយការងារធ្វើ បំបាត់គ្រោះអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ថែទាំសុខភាពប្រជាជននៅតំបន់វាលរាបទន្លេគឺវ ឡុង មានការរីកចម្រើនបង្គួរ; ជីវភាពរបស់ប្រជាជន ពិសេសគឺជនរួម ជាតិខ្មែរនិងចាម បានកែលម្អគ្រាន់បើ។ មធ្យមក្នុងមួយឆ្នាំទូទាំងតំបន់ ដោះស្រាយការងារធ្វើជូនកម្មករ-ការិនីជាង៣៣១.០០០នាក់; ជាមូល ដ្ឋានកសាងសម្រេចមន្ទីរពេទ្យ ពហុវិជ្ជាថ្នាក់ស្រុក និងអន្តរស្រុក។ ចំនួន ដំណាក់សុខាភិបាលក្នុងតំបន់ មានវេជ្ជបណ្ឌិតបម្រើការ ស្រូបអត្រា៧១ %សម្រេច៥,៧វេជ្ជបណ្ឌិតក្នុងចំណោមប្រជាជនមួយម៉ឺននាក់។ទន្ទឹមនឹង នោះ អត្រាប្រជាជននៅជនបទបានផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់សម្រេច ៨៧% បណ្តាខេត្តដែលមានជនជាតិខ្មែររស់នៅកុះករ សុទ្ធតែមានសា លាជនជាតិអន្តេវាសិក បច្ចុប្បន្នទូទាំងតំបន់មានសាលាអន្តេវាសិកចំ នួន២៦ ដោយមានសិស្សានុសិស្សចំនួន៧,៥០០រូប។ ជាពិសេសតាម រយៈរូបភាពចលនាជាច្រើន ភូមិភាគជាច្រើនដូចជាហូវយ៉ាង ត្រាវិញ អាងយ៉ាង កាម៉ាវ ដុងថាប បេនត្រែ និងគៀងយ៉ាង បានប្រមូលផ្ដុំប្រភព ធនធានពីសហគមន៍សង្គមបានរាប់ពាន់លានដុង ដើម្បីដោះស្រាយ បញ្ហាសុខុមាលភាពសង្គម។ គណៈចង្អុលការតៃណាមបូ ក៏បានដាក់សំ ណើរដ្ឋាភិបាល គប្បីបន្តការអនុវត្តគោលនយោបាយឧបត្ថម្ភលំនៅឋាន ជូនគ្រួសារក្រីក្រ បច្ចុប្បន្នទូទាំងតំបន់នៅមានគ្រួសារចំនួន៦៥.៧០០ មានតម្រូវការខាងលំនៅឋាន។ ស្តីពីបញ្ហានិរប្រវេសន៍នៅក្នុងតំបន់ លោកយឿងក្វឹកស្វឹង អនុ​ប្រធានគណៈចង្អុលការតីណាមបូមានប្រសា សន៍ ៖ ជាមួយការអភិវឌ្ឍន៍ឧស្សាហកម្មរបស់ទីក្រុងហូជីមិញ និងខេត្ត នានានៅតំបន់ខាងកើតនៃភាគខាងត្បូង រយៈកាលកន្លង កម្លាំងពលកម្ម ក្នុងតំបន់វាលរាបទន្លេគឺវឡុង មានការផ្លាស់ប្តូរទីកន្លែងយ៉ាងសម្បើម ទៅដល់តំបន់ឧស្សាហកម្មនានា ដូចជា៖ ទីក្រុងហូជីមិញ ប៊ិញយឿង ។ល។ ដើម្បីរកស៊ីកចិញ្ចឹមជីវិត។ តាមប្រសាសន៍របស់លោកស្វឹង បញ្ហា និរប្រវេសន៍ដោយខ្លួនឯងនៅក្នុងតំបន់គឺជាបញ្ហាដ៏ធំមួយ។ ថ្វីត្បិតតែ ដូច្នោះ តំបន់នៅតែមិនទាន់បានរៀបចំស្រាវជ្រាវ ធ្វើការស្ទង់មតិជាក់ ស្ដែងអំពីបញ្ហានិរប្រវេសន៍ដោយខ្លួនឯងនេះនៅឡើយ ម៉្លោះហើយមិន ទាន់មានព័ត៌មានច្រើន ដើម្បីវាយតម្លៃឲ្យបានត្រឹមត្រូវលើបញ្ហានេះ។ គណៈចង្អុលការតីណាមបូ ឲ្យដឹង ពេលខាងមុខគណៈចង្អុលការតី ណាមបូនឹងសហការជាមួយគណៈសេដ្ឋកិច្ចមជ្ឈិម រៀបចំសិក្ខាសាលា ពិភាក្សាពីស្ថានភាពនិរប្រវេសន៍ដោយខ្លួនឯងនេះ ដើម្បីរកដំណោះ ស្រាយរៀបចំលំនៅជូនប្រជាជន តាមទិសដៅអភិវឌ្ឍប្រកបដោយចីរ ភាព។

​​តំណាងក្រុមគណៈប្រតិភូអនុប្រធានគណៈសេដ្ឋកិច្ចមជ្ឈិម - ឌិញវ៉ាន់ កឿង បានឲ្យតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលតំបន់វាលរាបទន្លេគឺវឡុង សម្រេចបានក្នុងរយៈកាលកន្លង អំពីការអនុវត្តន៍គោលនយោបាយនិង សុខុមាលភាពសង្គម និងការគិតគូជីវភាពរបស់ប្រជាជនក្នុងតំបន់។ គណៈសេដ្ឋកិច្ចមជ្ឈិមបានដាក់សំណើសម្រាប់ពេលខាងមុខ គណៈ ចង្អុលការតីណាមបូ គប្បីសកម្មជាងទៀតក្នុងការសហការជាមួយភូមិ ភាគនានា ក្នុងការគិតគូរជីវភាពជូនអ្នកក្រ ដូចជាផ្ដល់ថ្នាំកែរោគ ដោយ ឥតគិតថ្លៃជំនួយទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនគ្រួសារក្រីក្រនិង គ្រួសារជិតក្រ; ឧបត្ថម្ភលំនៅឋានជូនគ្រួសារក្រីក្រ; បណ្តុះបណ្តាលវិជ្ជា ជីវៈរយៈពេលខ្លីជូនកម្មករនៅជនបទ; ជំនួយនាំចេញកម្លាំងពលកម្ម ។ល។ ជាពិសេសការងារសហការជាមួយភូមិភាគនានា ផ្សព្វផ្សាយ បណ្តាគោលនយោបាយ កម្មវិធីនិងគម្រោងការរបស់បក្សនិងរដ្ឋជូនជន រួមជាតិជាជនជាតិភាគតិច ៕

ទីភ្នាក់ងារសារពត៌មានវៀតណាម ថាញ់សាង-វ៉ាន់តឹន

ចែករំលែកអត្ថបទ