សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

01/08/2017 - 09:01

លើកកម្ពស់គុណភាពជីវភាពរបស់ជនរួមជាតិ

អា​ស្រ័យ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​វី​ធ្វី ខេត្ត​ហូវ​យ៉ាង រស់​នៅ​ប្រ​មូល​ផ្តុំ​នៅ​ឃុំ​នា​នា​ដែល​ឆ្ងាយ​ពី​មជ្ឈ​មណ្ឌល  ម៉្លោះ​ហើយ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​តែង​សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​នា​នា ផ្តុំ​កម្លាំង​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន បង្ក​លក្ខណ​សម្បតិ្ត​ដើម្បី​ប្រ​ជា​ជន​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​។

 

រយៈ​​ពេល​កន្លង គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​បាន​សហ​ការ​ជា​មួយ​នឹង​គណៈ​ជន​ជាតិ​ខេត្ត​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សារ​លិ​ខិត​លេខ​៨៤៨/UBND​-VX របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ហូវ​យ៉ាង ស្តី​ពី​ការ​បែង​ចែក​ប្រ​ភព​ទុន​អនុ​វត្ត​ជំ​នួយ​ទឹក​ស្អាត​ចែក ចាយ​ជូន​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​រួម​ជាតិ​ភាគ​តិច​និង​គ្រួ​សារ​ក្រី​ក្រ​នៅ​ឃុំ ភូមិ​លំ​បាក​ពិ​សេស។ បង​ង្វៀន​វុាំង​ថាញ់ អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​វី​ថាញ់ ឲ្យ​ដឹង​៖ “ក្រោយ​ពី​ពិ​និត្យ​ជាក់​ស្តែង និង​ប្តូរ​យោ​បល់​ជា​មួយ​នឹង​ឃុំ​នានា កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក និង​ឃុំ​នា​នា​បាន​ឯក​ភាព​ទិញ ពាង​ជ័រ​ស្តុក​ទឹក​ជូន​ដល់​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​២០០​។  ទន្ទឹម​នឹង​នោះ  អនុ​វត្ត​កម្ម​វិ​ធី​ជំ​នួយ​អភិ​វឌ្ឍ ផលិត​កម្ម​ក្នុង​កម្ម​វិធី​១៣៥ បាន​ជំ​នួយ​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​៥០​នៅ​ភូមិ​លំ​បាក​ពិ​សេស​ចំ​នួន​៥​គ្រួ​សារ​នី​មួយ​ៗ​ ត្រូវ​បាន​ជំ​នួយ​ឥត​សំ​ណង​ចំ​នួន​ទឹក​ប្រាក់​៥​លាន​ដុ​​ង​។ ពិ​សេស កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក ក៏​បាន​ចូល​រួម​ក្នុង​អង្គ​ការ​ទម្រង់​រូប​ភាព​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច ដែល​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ស្រុក ក្នុង​នោះ យក​ភូមិ​៨​ឃុំ​វី​ធ្វី​ធ្វើ​ជា​ទម្រង់​រូប​ភាព​ពិ​សោធន៍​។ ក្រោយ​ពី​មួយ​ឆ្នាំ​អនុវត្ត​លទ្ធ​ផល​បាន​មក​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​ពី​៣១,៥%​មក​នៅ​ត្រឹម​តែ​២៦​,៤​% និង​គ្មាន​គ្រួ​សារ​ជិត​ក្រ​។ល។ ក្រៅ​ពី​នោះ  កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​នៅ​ទាំង​សហ​ការ​ជា​មួយ​នឹង​អង្គ​ការ​ម​ហា​ជន​នា​នា ធ្វើ​ការ​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ព្រម​ទាំង​សហ​ការ​ជា​មួយ​សមា​គម​នា​រី​ស្រុក​កសាង​ក្លឹប “នារី​ជន​ជាតិ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​និង​មិន​កើត​កូន​ទី​៣”​។ ក្លឹប​ធ្វើ​ស​កម្ម​ភាព​ជា​ប្រ​ចាំ ដោយ​បាន​ពិ​គ្រោះ​ទាន់​ពេល​ដើម្បី​នា​រី​ជន​ជាតិ​ភាគ​តិច​យក​ចិត្ត​ទុក​ដាក់​ជាង​ទៀត ដល់​បញ្ហា​ថែ​ទាំ​សុខ​ភាព​បន្ត​ពូជ​ផ្ទាល់​ខ្លួន​។ បង​ស្រី​ធី​ញ៉ាង នៅ​ភូមិ​៨ ឃុំ​វី​ធ្វី ឲ្យ​ដឹង​៖ “នាង​ខ្ញុំ​តែង​បាន​បង​ប្អូន​ក្នុង​ក្លឹប​ច្រើន​រំ​លឹក​ជា​រឿយ​ៗការ​ពិ​និត្យ​គភ៌​តាម​កាល​កំ​ណត់ ក៏​ដូច​ជា​មិន​ឲ្យ​រលឹក​យប់​ជ្រៅ ពល​កម្ម​ហួស​កម្លាំង​ក្នុង​ដំ​ណាក់​កាល​មាន​គភ៌​។  ក្រោយ​មួយ​រយៈ​ចូល​រួម​ក្នុង​ក្លឹប នាង​ខ្ញុំ​បាន​ពិ​គ្រោះ​ជា​មួយ​ប្តី​បន្ទាប់​ពី​កើត​កូន​រួច​ស្រេច​នឹង​អនុ​វត្ត​ផែន​ការ​កើត​ត្រឹម​តែ​កូន​២​គឺ​ត្រឹម​ត្រូវ​តាម​សេចក្តី​កំ​ណត់​របស់​រដ្ឋ ទើប​មាន​ឱ​កាស​ធ្វើ​ការ​រក​ស៊ី​មាន​បាន​នឹង​គេ​”។

តាម​ប្រ​សាសន៍​លោក​គី​ហឺវ​ថាញ់ អ​នុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង ស្រុក​វី​ធ្វី​បាន​ផ្សព្វ​ផ្សាយ​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គម្រោង ”លើក​កម្ពស់​គុណ​ភាព សមត្ថ​ភាព​កង​ជួរ​កម្មា​ភិ​បាល​វ័យ​ក្មេង​ស្រ្តី កម្មា​ភិ​បាល​ជា​ជន​ជាតិ​ភាគ​តិច​អា​ណត្តិ​កាល​២០១៥-២០២០”  ជូន​សម​មិត្ត​៥៤​រូប ជា​កម្មា​ភិ​បាល​ជន​ជាតិ​របស់​ស្រុក​។ អា​ស្រ័យ​កង​ជួរ​នេះ បាន​ជំ​នួយ​ដល់​កម្ម​វិ​ធី​គម្រោង ពិ​សេស​ដោយ​ឡែក​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​ពង្រីក​បាន​ប្រ​​សិទ្ធ​ភាព​គុណ​ភាព​ហើយ​ជីវ​ភាព​របស់​ជន​​រួ​ម​ជាតិ​ជា​ជំ​ហាន​ៗ​ត្រូវ​បាន​លើក​ស្ទួយ​៕

 

ហាថាញ់-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកគីហឺវថាញ់