នយោបាយ - សង្គម នយោបាយ - សង្គម

01/08/2017 - 09:01

ខេត្តសុកត្រាំង អនុវត្តបានល្អនូវគោលនយោបាយជនជាតិ

ឧបនា​យក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​ ត្រឿង​ហ្វា​ប៊ិញ​ និង​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ ផ្នែក​ មជ្ឈិម បាន​មក​ធ្វើ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​សុក​ត្រាំង ស្ដី​ពី​ការ​អនុ​វត្ត​គោល​ន​យោ​បាយ​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​ខេត្ត។

 

សម​មិត្ត​ត្រឿង​ហ្វា​ប៊ិញ ឧប​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋាភិ​បាល អញ្ជើញ​ទៅ​សួរ​

សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​វី​រ​មា​តា​វៀត​ណាម តូ​ធី​តូក​។

តាម​របាយ​ការណ៍​របស់​ខេត្ត រយៈ​កាល​កន្លង ខេត្ត​សុក​ត្រាំង​អនុវត្ត​បាន​ល្អ​នូវ​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស និង​រដ្ឋ យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ជន​រួម​ជាតិ​ភាគ​តិច​។ មក​ទល់​ពេល​នេះ ឃុំ​ដែល​មាន​ជន​រួម​ជាតិ​រស់​នៅ​កុះ​ករ​ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​មាន​សា​លា​មធ្យម​សិក្សា​មូលដ្ឋាន ដំ​ណាក់​សុ​ខា​ភិ​បាល ផ្លូវ​គមនាគមន៍ រថ​យន្ត​អាច​បើក​បរ​ចូល​ទៅ​ដល់​មជ្ឈ​មណ្ឌល​ឃុំ; គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​បាន​ផ្គត់​ផ្គង់​ទឹក​ស្អាត​ប្រើ​ប្រាស់​ស្រប​អ​នា​ម័យ​៩៥% គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​មាន​អគ្គិសនី​ប្រើ​ប្រាស់​៩៩,៤%​។ល។ អា​ស្រ័យ​ហេតុ​នោះ អត្រា​គ្រួសារ​ក្រី​ក្រ​របស់​ខេត្ត​ថយ​ចុះ​នៅ​១៥,៣% ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ សណ្ដាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​ក្នុង​ជន​រួមជាតិ​ខ្មែរ​បន្ត​ការ​លំ​នឹងការ​បណ្ដុះ​បណ្តាលប្រើ​ការ​កម្មា​ភិ​បាល​ថ្នាក់​ដឹក​នាំគ្រប់​គ្រង​ជា​ជន​រួម​ជាតិ​ភាគ​តិច​​ ត្រូវ​បាន​ខេត្ត​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​បាន​ល្អ​។ ផ្តើម​ពី​នោះ ជន​រួម​ជាតិ​ភាគ​តិច ពិ​សេស​គឺ​ជន​រួម​ជាតិ​ខ្មែរ​បាន​ជឿ​ជាក់​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស​។​ ថ្លែង​យោ​បល់​នៅ​ក្នុង​អង្គ​ប្រ​ជុំ ឧប​នា​យក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ ត្រឿង​ហ្វា​ប៊ិញ ស្ងើច​សរ​សើរ​បក្ខ​ភាគ រដ្ឋ​អំ​ណាច​ខេត្ត​សុក​ត្រាំង បាន​យក​ចិត្ត​ទុក​ដាក់​និង​អនុ​វត្ត​បាន​ល្អ​នូវ​គោល​ន​យោ​បាយ​ជន​ជាតិ​។ ឧប​នា​យក​រដ្ឋ​មន្ត្រី សំ​ណូម​ពរ​ខេត្ត​បន្ត​ការ​ផ្តុំ​កម្លាំង អនុ​វត្ត​ឲ្យ​បាន​ល្អ​នូវ​គោល​ន​យោ​បាយ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​កិច្ចនៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ សកម្ម​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាពនិង​កាត់​បន្ថយ​ក្រ​សា​ឡើង​វិញ។ យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាល បំ​ពាក់​បំ​ប៉ន ប្រើ​ការ​កម្មា​ភិ​បាល​ជា​ជន​ជាតិ​ភាគ​តិច អនុ​វត្ត​បាន​ល្អ​នូវ​គោល​ន​យោ​បាយ និង​ពង្រីក​តួ​នា​ទី​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច​។

ក្នុង​ឱ​កាស​នេះ ឧប​នា​យក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ ត្រឿង​ហ្វា​ប៊ិញ បាន​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​វី​រ​មា​តា​វៀត​ណាម តូ​ធី​តូក; សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​១៤០​ចំ​ណែក​ដល់​យុទ្ធ​ជន​ពិ​ការសាច់​ញាតិ​គ្រួ​សារ​យុទ្ធ​ជន​ពលី គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​មាន​ស្ថាន​ភាព​លំ​បាកសិស្ស​ខ្មែរ​ឆ្លង​កាត់​លំ​បាក រៀន​ពូ​កែ​នៅ​ឃុំ​ភូ​តឹង ស្រុក​ចូវ​ថាញ់​។ ឧប​នា​យក​រដ្ឋ​មន្ត្រី បាន​លើក​ទឹក​ចិត្ត​មា​មីង​ខ្មែរ ឲ្យ​ខិត​ខំ​ឈាន​ឡើងក្នុង​ជីវ​ភាព​ដោយ​ឥត​ឈប់​ឈរ គ្រួ​សារ​មាន​ស​គុណ​ចំ​ពោះ​បដិវត្តន៍​បន្ត​ការ​ពង្រីក​ប្រ​វេ​ណី​បដិវត្តន៍ជា​និច្ច​កាល​ជា​គំ​រូ​សម្រាប់​កូន​ចៅ​យក​តម្រាប់​តាម​៕

លី​ធាន​-វិ​មាន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រឿងហ្វាប៊ិញ