សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

01/08/2017 - 09:01

គំរូរបស់លោកថាច់រ៉ី

លោក​​​ថាច់​រ៉ី អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរនៅ​ភូមិ​អូរ​តា​ពៅ ឃុំ​ដា​ឡុក ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ គាត់​តែង​ខ្នះ​ខ្នែង​ផ្សព្វ​ផ្សាយ ចលនា​គ្រួ​សារ​ញាតិ​មិត្ត​និង​ប្រ​ជា​ជន​មិន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់ និង​សេច​ក្តី​កំ​ណត់​របស់​ភូមិ ​ភាគគិត​គូរ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ បង្វែរ​រចនា​សម្ព័ន្ធ​ដំ​ណាំ សត្វ​ចិញ្ចឹម និង​ចូល​រួម​ការ​ពារ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ស្រុក។

 

លោក​ថាច់​រ៉ី (ខាង​ស្តាំ)​ ចង្អុល​បង្ហាញ​ផ្លូវ​បេ​តុង​ដែល​ទើប​ក​សាង​។  

ក្នុង​នាម​ជា​សមា​ជិក​គណៈ​កម្ម​ការ​វត្ត​សុ​វណ្ណន​ទី​សិ​រី​ឧត្តម (អូរ​តា​ពៅ) លោក​ថាច់​រ៉ី តែង​ផ្សព្វ​ផ្សាយ​ចលនា​ពុទ្ធ​បរិស័ទ​អនុ​វត្ត​តាម​គោល​ន​យោ​បាយ​របស់​បក្ស ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​។ ទន្ទឹម​នឹង​នោះ លោក​ថែម​ទាំង​ចូល​រួម​ដោះ​ស្រាយ​បាន​ទាន់​ពេល​នូវ​ទំ​នាស់​ផ្ទៃ​ក្នុង​ប្រ​ជា​ជនអប់​រំ​កូន​ចៅ សហ​គមន៍​ជន​ជាតិការ​ពារ​ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​ជន​ជាតិ កសាង​ជីវ​ភាព​វប្ប​ធម៌​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​កសាង​ជន​បទ​ថ្មី។ ពិ​សេស​គឺ​ចលនា​ប្រ​ជា​ជនរក្សា​ពង្រឹង​ពង្រីក​ទំ​នៀមទម្លាប់​ល្អ​ប្រ​ពៃ អនុ​វត្ត​ប្រិត​សំ​ចៃ​ក្នុង​ពិ​ធី​មង្គល​ការ បុណ្យ​ឈាបន​កិច្ច​និង​ពិ​ធី​បុណ្យ​ប្រ​ពៃណី ប្តេជ្ញា​បំ​បាត់​ចោល​នូវ​ទំ​នៀម​ទម្លាប់​ឱនថ​ជា​ដើម។ លោក​ថាច់​រ៉ី ឲ្យ​ដឹង៖ “កាល​ពី​ឆ្នាំ២០១៤ ខ្ញុំ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ និង​មា​មីង​ជឿ​ទុក​ចិត្ត​តែង​តាំង​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ភូមិ​។ ដូច្នេះ ជា​មួយ​នឹង​តួ​នា​ទី​ជា​សមា​ជិក​គណៈ​កម្ម​ការ​វត្ត​អូរ​តា​ពៅ ខ្ញុំ​ខិត​ខំ​អស់​ពី​សមត្ថ​ភាព​ដើម្បី​ស័ក្តិ​សម​ជា​អ្នក​ដែល​មា​មីង​ជឿ​ទុក​ចិត្ត​។ រៀង​រាល់​ថ្ងៃ​សីល​ពុទ្ធ​បរិ​ស័ទ​ទៅ​វត្ត​ឬ​ក៏​មាន​បុណ្យ​ទាន​ម្តង​ៗ ខ្ញុំ​តែង​ផ្សព្វ​ផ្សាយ​ពី​គោល​ន​យោ​បាយ​សេច​ក្តី​សម្រេច​របស់​បក្ស ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ជូន​មា​មីងនិង​ចលនា​មា​មីង​បរិ​ច្ចាគ​ដី កម្លាំង​ពល​កម្ម រួម​វិភាគ​ទាន​ជា​ទឹក​ប្រាក់​ក​សាង​ផ្លូវ​បេតុង     ស្ពាន​ជន​បទដើម្បី​ឲ្យ​ភូមិ​ស្រុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សម្បូរ​សប្បាយ”។

 

បង​ស្រី​យឿង​ធី​គឹម​ហ្វា នៅ​ភូមិ​អូរ​តា​ពៅ ឃុំ​ដា​ឡុក ឲ្យ​ដឹង៖ “កាល​ពី​មុន​នេះ គ្រួ​សារ​នាង​ខ្ញុំ​ក្រ​លំ​បាក​ណាស់ គ្មាន​ដី​ស្រែ​ចម្ការ។ នាង​ខ្ញុំ​ម្នាក់​ឯង​ទៅ​ធ្វើ​ការ​ឈ្នួល​ចិញ្ចឹម​ម្តាយ​ចាស់​ជរា​និង​កូន​ប្រុស​ទាំង​២​នាក់ កំ​ពុង​រៀន​នៅ​សា​កល​វិ​ទ្យា​ល័យ​កឹង​ធើ និង​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​។ អា​ស្រ័យ​ដោយ​គ្រួ​សារ​ពូ​ថាច់​រ៉ី ឲ្យ​នាង​ខ្ញុំ​ខ្ចី​ដី​ផលិត​ស្រូវ​៣​កុង​ នាង​ខ្ញុំ​ត្រេក​អរ​ណាស់ សព្វ​ថ្ងៃ​ជីវ​ភាព​គ្រួ​សារ​នាង​ខ្ញុំ​បាន​គ្រាន់​បើ​ជាង​មុន​ហើយ​។ មិន​ត្រឹម​តែ​ឲ្យ​គ្រួ​សារ​ក្រី​ក្រ​ខ្ចី​ដី​បង្ក​បង្កើនផល​ប៉ុណ្ណោះទេ គាត់​ថែម​ទាំង​ចលនា​មា​មីង​កសាង​ផ្លូវ​បេ​តុង​ក្នុង​ភូមិ ដើម្បី​ងាយ​ស្រួល​ដឹក​ជញ្ជូន​មុខ​ទំ​និញ​ខួប​ប្រាំង​វស្សា​ទៀត​ផង”។

 

តាម​ប្រ​សាសន៍ លោក​ថាច់​ត្រឿង​-ថ អនុ​ប្រ​ធាន​រណ​សិរ្ស​ឃុំ​ដា​ឡុក ឲ្យ​ដឹង៖ “លោក​ថាច់​រ៉ី បានចលនា​គ្រួ​សារ​មាន​ជីវ​ភាព​ធូរ​ធារ​ ឲ្យ​គ្រួ​សារ​ក្រី​ក្រ​ខ្ចី​ដី​សម្រាប់​ដាំ​ដុះ​ចំ​នួន​៥,៤​ហិក​តា  និង​ចលនា​បង្កើត​ក្រុម​សហ​ការ​ផលិត​បែប​ថ្មី​ចំ​នួន​៣​ក្រុម ដោយ​មាន​ស​មា​ជិក​១០​២​នាក់​ជា​មួយ​នឹង​ផ្ទៃ​ដី​៩៨​ហិក​តា។ ព្រម​ជា​មួយ​នោះ គាត់​ក៏​បាន​ចលនា​ប្រ​ជា​ជន​រួម​វិភាគ​ទាន​ប្រាក់​២០% រួម​ជា​មួយ​រដ្ឋជីក​ស្តារ​ប្រ​ឡាយ​III​ប្រ​វែង​១៦០​ម៉ែត្រ ចលនា​កម្លាំង​ពល​កម្ម​ចំ​នួន​៣៥​ថ្ងៃ កាប់​ឆ្ការ​ផ្លូវ​បេ​តុង​ក្នុង​ភូមិ​ប្រ​វែង១.៨០០​ម៉ែត្រ​។ ពិ​សេស​លោក​ថាច់​រ៉ី  មាន​ភាព​ជិត​ស្និទ្ធ និង​មាន​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ចំ​ពោះ​សហ​គមន៍ត្រូវ​បាន​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ភូមិ​ជឿ​ទុក​ចិត្ត​៕

សឺន​ម៉ា​ល័យ-​លីសៀ​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក ថាច់រ៉ី