សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

31/07/2017 - 14:56

អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅត្រាអូង

តាម​ប្រ​សាសន៍​លោក​ថាច់​ថេ​ហៀង ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ត្រា​អូង ខេត្ត​វិញ​ឡុង ឲ្យ​ដឹង៖ អា​ស្រ័យ​អនុ​វត្ត​គោល​ន​យោ​បាយ​ជំ​នួយ​របស់​រដ្ឋ ទើប​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ បាន​កែ​​លម្អ​ច្រើន​បើ​ប្រៀប​នឹង​កាល​ពី​មុន​។

ផ្លូវចូលទៅកាន់ភូមិត្រាម៉ង។

នៅ​​ឃុំ​តឹង​ម៉ី  អា​ស្រ័យ​កម្ម​វិ​ធី​១៣៥​របស់​រដ្ឋា​ភិ​បាល ដង​ផ្លូវ​ត​ភ្ជាប់​ពី​ភូមិ​សុក​រួង  - ម៉ី​ធ្វឹង​ -ត្រា​ម៉ង ប្រ​វែង២.០៥០ម៉ែត្រ ត្រូវ​បាន​កសាង​សម្រេច​រួច​រាល់ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​។ ​បង​ស្រី​ថាច់​ធី​ហុង ប្រ​ធាន​ភូមិ​សុក​រួង​ ឲ្យ​ដឹង​៖​ “ដង​ផ្លូវ​តភ្ជាប់​ភូមិ​នេះ​បាន​កសាង​សម្រេច​រួច​រាល់​ មិន​ត្រឹម​តែ​មាន​ប្រ​យោជន៍​សម្រាប់​វិ​ស័យ​សេដ្ឋ​កិច្ច​ បង្ក​ភាព​ងាយ​ស្រួល​សម្រាប់​មា​មីង​ដឹក​ជញ្ជូន ក​សិ​ផល​យក​ទៅ​លក់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​តម្លៃ​ខាង​វប្ប​ធម៌​យ៉ាង​ជ្រាល​ជ្រៅ ចំ​ពោះ​មា​មីង​ខ្មែរ​នៅ​តំ​បន់​ទៀត​ផង​។ ​ពី​ព្រោះ​ផ្លូវ​នេះ​ ជា​ផ្លូវ​កាត់​សម្រាប់​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​វត្ត​បាន​ងាយ​ស្រួល​ជំ​នួស​ដោយ​ផ្លូវ​ទឹក​ឬ​ក៏​ដើរ​ផ្លូវ​វាង​ដូច​មុន​ទៀត​”។​ ពេល​កសាង​សម្រេច​រួច​រាល់​ រថ​យន្ត​ដឹ​ក​ទំ​និញ​អាច​សំ​ចត​តាម​ផ្លូវ​កៅ​ស៊ូ​នៅ​ភូមិ​ត្រា​ម៉ង រង់​ចាំ​ទទួល​ទំ​និញ​ពី​ម៉ូ​តូ​ដែល​ដឹក​ឈូក​ ចេក​ ពោត​។ល។​ ដើម្បី​ដឹក​យក​ទៅ​លក់​នៅ​ឯ​ផ្សារ​។ ​បង​ស្រី​ថាច់​ធី​នី​ នៅ​ភូមិ​ត្រា​ម៉ង​ ឲ្យ​ដឹង​៖ ​“មាន​ផ្លូវ​ដាន​ចូល​ដល់​ផ្ទះ​ ប្រ​កប​ការ​ងារ​អ្វី​ក៏​ងាយ​ស្រួល​។ ប្តី​របស់​នាង​ខ្ញុំ រត់​ម៉ូ​តូ​ទៅ​ធ្វើ​ជាង​សំ​ណង់​នៅ​ឯផ្សារ​ ចំ​ណែក​នាង​ខ្ញុំ​ជិះ​កង់​ទៅ​ទិញ​សារ​ពើ​ភណ្ឌ​យក​មក​លក់​នៅ​ហ្នឹង​ផ្ទះ​។ គ្រួ​សារ​នាង ខ្ញុំ​នៅ​ទាំង​ឆ្លៀត​ដាំ​បន្លែ​បង្ការ​បន្ថែម​ ព្រឹក​យក​ទៅ​បោះ​ម៉ូយ​នៅ​ផ្សារ​។​ ពិ​សេស​ កូន​នាង​ខ្ញុំ​ទាំង​ពីរ​ក៏​អាច​ជិះ​កង់​ទៅ​រៀន​បាន​ងាយ​ស្រួល​ដែរ​។ល។”។ តាម​ប្រ​សាសន៍​លោក​ង៉ោ​វិញ​ទ្វឹង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​តឹង​ម៉ី​ ឲ្យ​ដឹង​៖​ ក្រៅ​ពី​ដង​ផ្លូវ​ត​ភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ដល់​ភូមិ​មួយ​ដែល​បាន​ពោល​ខាង​លើ ​ឆ្នាំ​កន្លង ឃុំ​តឹង​ម៉ី​ក៏​បាន​កសាង​សម្រេច​និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​ដង​ផ្លូវ​ដាន​ពី​ភូមិ​យ៉ា​កៀក​-បាង​ចាំង​ ប្រ​វែង​១.៥៥០​ម៉ែត្រ​និង​ក្រាល​ដាន ផ្លូវ​មួយ​ខ្សែ​ចាប់​ពី​ស្ពាន​ណាំ​និញ​ដល់​សា​លា​បឋម​សិក្សា​តឹង​ម៉ី​B ដោយ​មាន​ប្រ​វែង​៧៣៦​ម៉ែត្រ។

 

ត្រា​កូង​ជា​ឃុំ​មួយ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ស្រុក​ត្រា​អូង ម៉្លោះ​ហើយ​តែង​បាន​ទទួល​ប្រ​យោជន៍​ពី​គោល​ន​យោ​បាយ​ពិ​សេស​របស់​រដ្ឋ​ សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​។ ឃុំ​បាន​ដំ​ណើរ​ការ​បង្កើន​កម្រិត​ បើក​ទូ​លាយ​ដង​ផ្លូវ​នៅ​ភូមិ​ធូង​រ៉ូង ប្រ​វែង​៩៦០​ម៉ែត្រ​(ទ​ទឹង​២​ម៉ែត្រ​)។​ ពិ​សេស​ ដើម្បី​កសាង​សម្រេច​បាន​ផ្លូ​វនេះ ប្រ​ជា​ជន​បាន​រួម​វិភាគ​ទាន​ដី ឈើ​ហូប​ផ្លែ ដំ​ណាំ ដោយ​តម្លៃ​ប្រ​មាណ​២៨០​លាន​ដុង​។ ​ដើម្បី​ផ្ដល់​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​មា​មីង​ផលិត​កម្ម​ ឃុំ​បាន​ស្តារ​ប្រ​ឡាយ​ផ្គួប​ផ្សំ​នឹង​ទប់​មាត់​ប្រ​ឡាយ​ហាយ​ថើ​ធៀក​  ប្រ​ឡាយ​សា​រិន្ទ​នៅ​ភូមិ​ង៉ាយ​ឡោ​A ស​រុប​ប្រ​វែង​១.៨១០​ម៉ែត្រ។ ថ​វិ​កា​អនុវត្ត​ជាង​២០០​លាន​ដុង ក្រៅ​ពី​ប្រ​ភព​ទុន​កម្ម​វិ​ធី​ជាតិ ជំ​នួយ​ភូមិ​លំ​បាក​ពិ​សេស ​ប្រ​ជា​ជន​រួម​ចំ​ណែក​បន្ថែម​និង​បរិច្ចាគ​ដី​ ដំ​ណាំ​ហូប​ផ្លែ​ ដំ​ណាំរួម​ផ្សំ​ដោយ​តម្លៃ​ប្រ​មាណ​៧៣១​លាន​ដុង​។ លោក​ថាច់​វៀត ប្រ​ធាន​ភូមិ​ង៉ាយ ឡោ​A​  ឃុំ​ត្រាម៉ង​ ឲ្យ​ដឹង​៖ ​“​ការ​ស្តារ​ព្រែក​ប្រ ឡាយ​ធ្វើ​ឲ្យ​ប្រ​ភព​ទឹក​ស្រោច​ស្រព​បាន​លំ​នឹង​ ម៉្លោះ​ហើយ​តែង​បាន​មា​មីង​ក្នុង​ភូមិ​គាំ​ទ្រ​ច្រើន​”៕​

 

 

ហាថាញ់-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកង៉ោវិញទ្វឹង