សុខភាព សុខភាព

31/07/2017 - 14:56

ម្ចាស់ការបង្ការជំងឺគ្រុនឈាម

ជំងឺគ្រុនឈាមកំពុងកើតឡើងយ៉ាងស្មុគស្មាញលើភូមិសាស្រ្តស្រុកឡុងភូ ខេត្តសុកត្រាំង ម៉្លោះហើយការ បង្ការរោគរាលដាល ត្រូវបានផ្នែកសុខាភិបាលស្រុកផ្សព្វផ្សាយយ៉ាងសកម្ម។

វេជ្ជ​បណ្ឌិត ដំ​ណាក់​សុ​ខា​ភិ​បាល​តឹង​ហឹង ស្រុក​ឡុង​ភូ ពិ​គ្រោះជូន​ប្រ​ជា​ជន​អំ​ពី​របៀប​
បង្ការ​ជំ​ងឺ​ឆ្លង​រាល​ដាល​។

តាម​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ស្រុក​ឡុង​ភូ ចាប់​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ លើ​ភូមិ​សាស្រ្ត​ស្រុក​ឡុង​ភូ​មាន​អ្នក​កើត​ជំ​ងឺ​គ្រុន​ឈាម​៦០​ករ​ណី កើន​៤២​ករណី​បើ​ប្រៀប​នឹង​ឆ្នាំ​កន្លង​។ សម្បុក​រោគ​ក​កើត​ចំ​នួន​៦​ករណី កើន​ឡើង​៤​ករណី​បើ​ប្រៀប​នឹង​ឆ្នាំ​២០១៦។ វេជ្ជ​បណ្ឌិត​ឌិញ​កុង​តឹម នា​យក​រង​នៃ​មជ្ឈ​មណ្ឌល សុ​ខា​ភិ​បាល​ស្រុក​ឡុង​ភូ ឲ្យ​ដឹង​៖ “អា​ស្រ័យ​អា​កាស​ធាតុ​ក្ដៅ ភ្លៀង មិន​ទៀង​ទាត់ ពិ​សេស​ឈាន​ចូល​រដូវ​ភ្លៀង មា​មីង​តម្កល់​ទឹក​ភ្លៀង​ក្នុង​ពាង​សម្រាប់​ប្រើ​ប្រាស់ ជា​ហេតុ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​មូស​កើត​។  ជាង​២​សប្ដាហ៍​មក​នេះ ចំ​នួន​ករ​ណី​កើត​ជំ​ងឺ​គ្រុន​ឈាម​លើ​ភូមិ​សាស្រ្ត​មាន​និន្នា​ការ​កើន​ឡើង​និង​ប្រ​ព្រឹត្ត​ឡើង​យ៉ាង​ស្មុគ​ស្មាញ​។ ចំ​ពោះ​មុខ​ស្ថាន​ភាព​នេះ មជ្ឈ​មណ្ឌល​កំ​ពុង​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ចល​នា​ប្រ​ជា​ជន​ត្រូវ​មាន​ស្មា​រតី​បង្ការ​រោគ​ឆ្លង​រាល​ដាល​ដោយ​ខ្លួន​ឯង​។ ទន្ទឹម​នឹង​នោះ ចង្អុល​ការ​ដល់​ដំ​ណាក់​សុ​ខា​ភិ​បាល​បើក​ទូ​លាយ​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក កន្លែង​ដែល​កើត​សម្បុក​រោគ​ឆ្លង​ដោយ​អនុ​វត្ត​ការ​បាញ់​សារ​ធាតុ​គី​មី​ កាត់​បន្ថយ​ជំ​ងឺ​ឆ្លង​រាល​ដាល​។

មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​ស្រុក​ឡុង​ភូ បាន​បើក​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក ជា​ច្រើន​លើក​នៅ​ឃុំ ​ទី​​ប្រ​ជុំ​ជន​ទាំង​១០០% ដែល​មាន​ចំ​នួន ករ​ណី​កើត​ជំ​ងឺ​ច្រើន ដំ​ណើរ​ការ​បាញ់​សារ​ធាតុ​គី​មី​ជា​ទូ​ទៅ​នៅ​ឃុំ​ឡុ​ង​ភូ វិនិច្ឆ័យ​រោគ​ឆ្លង​រាល​ដាល​ដោយ​ទ្រង់​ទ្រាយ​ធំ​នៅ​ភូមិ​តឹង​ក្វីA ឃុំ​តឹង​ហឹង ជូន​ប្រ​ជា​ជន​ជាង​៧០០គ្រួ​សារ​។ ឆ្លង​តាម​រយៈ​នោះ ស្រុក​បង្កើន​ការ​ផ្សព្វ​ផ្សាយ ចលនា​ប្រ​ជា​ជន​ម្ចាស់​ការ​បង្ការ​ជំ​ងឺ​និង​សហ ការ​រួម​ជា​មួយ​នឹង​បុគ្គ​លិក​សុ​ខា​ភិ​បាល​ភូមិ​ភាគ​ព្រួត​ដៃ​កម្ចាត់​ដង្កូវ​ទឹក រក្សា​អ​នា​ម័យ​បរិ​ស្ថាន​ជ្រះ​ស្អាត​ឲ្យ​កូន​ដេក​ក្នុង​មុង​។ល។ បង​គឹម​ហ្វាង​អាញ់ នៅ​ភូមិ​តឹង​ក្វី ឃុំ​តឹង​ហឹង ស្រុក​ឡុ​ងភូ ឲ្យ​ដឹង៖ “កូន​​ខ្ញុំ​ទើប​ចេញ​ពី​ពេទ្យ​មក ដោយ​សារ​កើត​ជំ​ងឺ​គ្រុន​ឈាម​។ បុគ្គ​លិក​សុ​ខា​ភិ​បាល បាន​ចុះ​មក​ដល់​ផ្ទះ​បាញ់​សារ​ធាតុ​គី​មី​កម្ចាត់​ដង្កូវ​ទឹក​។ ចំ​ណែក​រូប​ខ្ញុំ​ធ្វើ​អ​នា​ម័យ​ជុំ​វិញ​ផ្ទះ​ឲ្យ​ស្អាត​បាត ពាង​ដម្កល់​ទឹក​លែង​ត្រី​៧​ពណ៌ ដើម្បី​កម្ចាត់​ដង្កូវ​ទឹក អុជ​ធូប​មូស​ឲ្យ​កូន​ដេក​ក្នុង​មុង​ជា​ដើម។ ក្នុង​គ្រួ​សារ​មាន​អ្នក​កើត​ជំ​ងឺ​គ្រុន​ឈាមគឺ​លំ​បាក​ណាស់ ហេតុ​នោះ​ខ្ញុំ​ខ្លាច​ហើយ​”​។

វេជ្ជ​បណ្ឌិត​ឌិញ​កុង​តឹម នា​យក​រង​នៃ​មជ្ឈ​មណ្ឌល​សុ​ខា​ភិ​បាល​​ស្រុក​ឡុង​ភូ ឲ្យ​ដឹង​បន្ថែម​៖ “ជំ​ងឺ​គ្រុន​ឈាម​គ្មាន​ថ្នាំ​ព្យា​បាល​ដោយឡែក​ មាន​តែ​បង្ការ​​កុំ​​ឲ្យ​​ជំ​​ងឺ​​ឆ្លង​រាល​ដាល​បាន ម៉្លោះ​ហើយ​មា​មីង​គប្បី​ម្ចាស់​ការ​កម្ចាត់​ដង្កូវ​ទឹក អនា​ម័យ​ជុំ​វិញ​ផ្ទះ​ឲ្យ​ស្អាត​បាត​។ ខណៈ​ពេល​ក្នុង​គ្រួ​សារ​មាន​អ្នក​កើត​រោគ​សញ្ញា​គ្រុន​អូស​បន្លាយ គប្បី​នាំ​ទៅ​ដំ​ណាក់​សុ​ខា​ភិ​បាល​ជិត​បំ​ផុត​ជា​បន្ទាន់ ដើម្បី​ពិ​និត្យ​និង​ព្យា​បាល​ឲ្យ​បាន​ទាន់​ពេល​”៕​

យ្វីអាញ់-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឌិញកុងតឹម