អប់រំ អប់រំ

31/07/2017 - 14:56

រៀនពូកែ ច្រៀងពីរោះ

ឡឹមធីហ៊ុងតើ កើតឆ្នាំ១៩៩៦ ជានិស្សិត រៀនពូកែផងនិងមានទេពកោសល្យខាងសិល្បៈផង។ បច្ចុប្បន្ន ប្អូនកំពុងរៀននៅមហាវិទ្យាល័យភាសាវប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូនៃសកល វិទ្យាល័យត្រាវិញ។

 

 ឡឹមធីហ៊ុងតើ។

ហ៊ុងតើ  ជានិស្សិតឆ្នាំទី៣ បានបង្កើតស្នាដៃជាច្រើន មានដូច៖ សម្រេច កិត្តិនាមជានិស្សិតរៀន ពូកែ៣ឆ្នាំបន្តបន្ទាប់ និងទទួលរង្វាន់លេខមួយក្នុងពិធីប្រឡងសូរស័ព្ទចម្រៀងនិស្សិតខ្មែរឆ្នាំ ២០១៦ ទទួលរង្វាន់ ”ទឹកមុខគួរជាទីស្រឡាញ់” នៅក្នុងពិធីប្រឡងសម្រស់សកលវិទ្យាល័យត្រាវិញឆ្នាំ២០១៦។ ហ៊ុងតើ ត្រូវបានសម្ព័ន្ធយុវជនសាលាជូនលិខិតសរសើរជាច្រើន ក្នុងនោះ មានលិខិតសរសើរដោយស្នាដៃ “បានរួមចំណែកយ៉ាងសកម្មក្នុងការងារសម្ព័ន្ធយុវជន និងការចលនាសិស្ស-និស្សិតអាណត្តិ ២០១៤-២០១៧។


ហ៊ុងតើ កើតនិងធំដឹងក្តីក្នុងគ្រួសារកសិករក្រីក្រនៅឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ ខេត្តសុកត្រាំង។ ដោយសារជីវភាពគ្រួសារជួបលំបាក ទើបបងៗទាំងពីរនាក់របស់ហ៊ុងតើបង្ខំចិត្តឈប់រៀន ដើម្បីជួយសម្រាលការងារឪពុកម្តាយគិតគូរឲ្យហ៊ុងតើរៀនសូត្រ។  អាស្រ័យហេតុនេះហើយ បានជួយជម្រុញស្មារតីហ៊ុងតើឲ្យកាន់តែខិតខំរៀនសូត្រជាងទៀត ហើយបានចូលរៀនសាលា មធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង ខេត្តសុកត្រាំង។ អាស្រ័យចូលរៀន សាលាអន្តេវាសិក ទើបហ៊ុងតើ មានលក្ខណសម្បត្តិរៀនសូត្របានត្រឹមត្រូវ។ ក្នុងដំណាក់កាលរៀននៅសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកហ្វិញកឿង ខេត្តសុកត្រាំង ហ៊ុងតើសម្រេចកិត្តិនាមជាសិស្ស រៀនពូកែផង ជាសិស្សសកម្មចូលរួមការ ចលនាសម្ព័ន្ធយុវជនរបស់សាលាផង។ ម៉្លោះហើយឆ្នាំសិក្សាថ្នាក់ទី១២  ហ៊ុងតើមានកិត្តិយសបានចូលក្នុងកងជួរបក្ស។ ចែករំលែកនូវការរៀនសូត្ររបស់ខ្លួន ហ៊ុងតើ ឲ្យដឹង៖ “ ក្រៅពីម៉ោងរៀនក្នុងថ្នាក់នាងខ្ញុំតែងចូល ទៅបណ្ណាល័យរបស់សាលាដើម្បីខ្ចីសៀវភៅពុម្ពយកមកអានសម្រាប់ស្វែងយល់ បន្ថែមពីបញ្ហាពាក់ព័ន្ធដល់វិញ្ញាសារបស់ខ្លួន ពិសេសគឺមុខវិញ្ញាសាផ្នែកខាងវប្បធម៌។


លោកគ្រូថាច់សាផន លេខាសម្ព័ន្ធយុវជន មុខវិជ្ជាខាងភាសាវប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូនៃសកលវិទ្យាល័យត្រាវិញ ឲ្យដឹង៖ “ឡឹមធីហ៊ុងតើ ជានិស្សិតប្រកបដោយឆន្ទៈមោះមុត។ ទោះបីជួបលំបាកយ៉ាងណាក៏ ដោយ ប្អូននៅតែខិតខំជំនះលំបាកដើម្បីរៀនពូកែ។ ទន្ទឹមនឹងការរៀនបានពូកែ ជាមួយនឹងតួនាទីជាសមាជិកប្រតិបត្តិការនៃសម្ព័ន្ធយុវជនវិជ្ជាខាងភាសាវប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូនៃសកលវិទ្យាល័យត្រាវិញ ហ៊ុងតើ នៅទាំងជួយមិត្តភក្តិដែលរៀន ខ្សោយ ហើយចូលរួមការងារសម្ព័ន្ធយុវជន បានទៀងទាត់ រួមចំណែកយ៉ាងសកម្មក្នុងការងារ​ សម្ព័ន្ធយុវជន ក៏ដូចជាការចលនាសិស្ស-និស្សិតរបស់សាលា ម៉្លោះហើយតែងបានសម្ព័ន្ធយុវ ជនសាលាជូនលិខិតសរសើរជាច្រើន”៕

សុើងម៉ាល័យ-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ថាច់សាផន