អប់រំ អប់រំ

08/08/2017 - 09:10

ពង្រឹងពង្រីកកងជួរកម្មាភិបាលនារី កម្មាភិបាលជនជាតិភាគតិច

យោង​តាម​គណៈ​ចាត់​តាំង​មជ្ឈិម​ បច្ចុប្បន្ន កម្មា​ភិ​បាល​ជន​ជាតិ ភាគ​តិច​នៅ​ថ្នាក់​មជ្ឈិម​ជាង​១៨​ពាន់​នាក់ ក្នុង​ចំ​ណោម​កម្មា​ភិ​បាល​ បុគ្គ​លិក អ្នក​រដ្ឋ​ការ ទាំង​អស់​ជិត​៣៦៦​ពាន់​នាក់​(ស្រូប​អត្រា​៥%​) ក្នុង​នោះ កម្មា​ភិ​បាល​ជន​ជាតិ​ភាគ​តិច ជា​ថ្នាក់​ដឹក​នាំ​គ្រប់​គ្រង ចាប់​ពី​កម្រិត​ការិ​យា​ល័យ​ឡើង​ទៅ​គឺ១៦,៣%;   ថ្នាក់​ខេត្ត​ជាង​១៦៣​ពាន់​នាក់ ក្នុង​ចំ​ណោម​កម្មា​ភិ​បាល បុគ្គ​លិក អ្នក​រដ្ឋ​ការ​ទាំង​អស់​ជាង​១​លាន​នាក់​ (ស្រូប​អត្រា​១៤,៧%​) ក្នុង​នោះ កម្មា​ភិ​បាល​ជន​ជាតិ​ ភាគ​តិចក្នុង​តួ​នា​ទី​ដឹក​នាំ​គ្រប់​គ្រង​៦,៣%​។ អា​ណត្តិ​២០១៥​-២០២០ មាន​កម្មា​ភិ​បាល ជន​ជាតិ​ភាគ​តិច​១២% ចូល​រួម​ក្នុងគណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត។ ខេត្ត​មួយ​ចំ​នួន​មានជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ ប៉ុន្តែ​រចនា​សម្ព័ន្ធ​សម្រេច​ទាប​ជាង​១០% ដូចៈ ខេត្តង៉ែ អាងភូ-ថ យ៉ា​ឡាយ បាក់​យ៉ាង កៀង​យ៉ាង​ជា​ដើម​។ ក្នុង​អា​ណត្តិ​នេះ មាន​កម្មា​ភិ​បាល​ជន​ជាតិ​ភាគ​តិច​១០​% ចូល​រួម​ក្នុង​គណៈអចិន្រ្តៃយ៍​បក្ស​ខេត្ត ក្នុងនោះមាន​ខេត្ត​ចំ​នួន​៣ គឺ​ង៉ែអាង ឡឹម​ដុង និង​អាង​យ៉ាង  ជា​ខេត្ត​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​​នៅ​កុះ​ករ​  ប៉ុន្តែ​គ្មាន​កម្មា​ភិ​បាល​ជន​ជាតិ​ភាគ​តិច​ចូល​រួម​។ បច្ចុប្បន្ន សរុប​ចំ​នួន​កម្មា​ភិ​បាល​ជនជាតិ​ភាគ​តិច​ ចំ​ណុះ​កា​រិ​យាល័យ​នយោបាយ គណៈ​លេ​ខា​គ្រប់​គ្រង​ គឺ​៤៩​/៧២៥ ស្រូប​អត្រា​៦,៨%។ ថ្មីៗនេះ អង្គ​សិក្ខា​សាលា “បង្កើន​ការ​ងារ​កម្មា​ភិបាល​នារី កម្មា​ភិបាល​ជន​ជាតិ​ភាគ​តិច​” អា​ស្រ័យ​ដោយគណៈ​កម្មាធិ​ការ​ជន​ជាតិ​ សហ​ការ​ជា​មួយ​នឹង​រដ្ឋ​សភារៀ​ប​ចំ​ឡើង​ ប្រធាន​គណៈ​ចាត់​តាំង​មជ្ឈិម​ ផាម​ម៉ិញ​ជិន​ បញ្ជាក់ៈ​ការ​ងារ​កម្មា​ភិ​បាល​នារី កម្មា​ភិ​បាល​ជា​ជន​ជាតិ​ភាគ​តិច​ មាន​ភាព​វិវឌ្ឍន៍​គួរ​ឲ្យ​កត់​សម្គាល់​ប៉ុន្មាន​។ កង​ជួរ​នេះ ពីមួយ​ថ្ងៃ​កាន់​តែ​ទៅ​មួយ​ថ្ងៃ​បាន​បង្កើន​លើក​កម្ពស់​ទាំង​បរិមាណ​និង​គុណ​ភាព​។ ទោះ​បី​ដូច្នោះ​ក៏​ដោយ​ អត្រា​កម្មា​ភិបាល​ជន​ជាតិភាគ​តិច​ចូល​រួម​ក្នុង​ប្រ​ព័ន្ធ​នយោ​បាយ ចាប់ពីមជ្ឈិម​ដល់មូលដ្ឋាន​នៅ​មាន​កម្រិតមិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ការ​ងារ​ក្នុង​រយៈពេល​ខាង​មុខ។​

លើក​កម្ពស់​ស្មារ​តី​តស៊ូ​រៀន​សូត្រ​លត់​ដំ​សម្រាប់​ស្រ្តី​ជា​ជន​ជាតិ​ខ្មែរ ដើម្បី​ក្លាយ​ជាកម្មា​ភិ​បាល​ឆ្នើម​។

រដ្ឋ​មន្រ្តី ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ​ ដោ​វុាំង​ចៀង​ សំ​ណូម​ពរ  គប្បី​បង្កើន​ការ​បំប៉នអប់​រំ បណ្ដុះ​គំ​និត ដើម្បី​ជន​ជាតិ​ភាគ​តិច​ម្ចាស់​ការ​ប្រឹង​ប្រែង​រៀន​សូត្រ​ លត់​ដំ តស៊ូដើម្បី​ភាព​រីក​ចម្រើនទប់ស្កាត់សតិ​អារម្មណ៍ ទន្ទឹង​ចាំ​ពឹង​ផ្អែក​ទៅ​លើ​រដ្ឋ  កសាង​យន្ត​ការ ពិ​សេស​ដោយ​ឡែកសម្រាប់​ជ្រើស​រើស​កម្មាភិបាល បុគ្គលិក អ្នក​រដ្ឋ​ការនិស្សិត​ជា​ជនជាតិ​ភាគ​តិច​ដែល​ចប់​បរិញ្ញា​ប័ត្រ ចូល​បម្រើការ​ងារ​នៅ​តាម​ស្ថា​ប័ន ពិ​សេស​ដោយ​ឡែកក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​។ ថ្នាក់ខេត្ត ស្រុក ដែល​មាន​ជន​ជាតិ​ភាគ​តិច​ចាប់ពី៣០%​ឡើង​ទៅ គប្បី​កំ​ណត់​ច្បាស់​ គណៈប្រតិ​បត្តិ​ការ គណៈ​អចិ​ន្រ្តៃយ៍ប្រចាំ​ការ​ថ្នាក់​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត ប្រ​ធានអនុ​ប្រធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការប្រ​ជា​ជន​។ល។ ត្រូវ​សម្រេច​អត្រា​កម្មា​ភិបាល​ជាជន​ជាតិ​ភាគ​តិច​បាន​សម​ស្រប​។ 

 

ប្រ​ធាន​រដ្ឋ​សភា ង្វៀន​ធី​កីម​ង៉ឹង គូស​បញ្ជាក់​ការ​ងារ​កម្មា​ភិ​បាល​នា​រី កម្មា​ភិ​បាលជន​ជាតិ​ភាគ​តិច គឺ​ជា​ភារ​កិច្ច​របស់​ប្រ​ព័ន្ធន​យោ​បាយទូទាំងសង្គម  គណៈ​កម្មា​ធិ​ការបក្ស​គ្រប់​លំ​ដាប់​ថ្នាក់ គប្បី​មានកម្ម​វិធី​ផែន​ការ​អំ​ពី​ការ​បណ្ដុះ​បណ្ដាល ការ​ប្រើ​ប្រាស់ ការ​ជ្រើស​រើស​ចំ​ពោះ​អ្នក​គ្រប់​បទដ្ឋាន​ ចូល​រួម​ក្នុង​គណៈ​កម្មា​ធិការ​បក្ស ដឹក​នាំ​គ្រប់​គ្រង និង​បង្ក​លក្ខណ​សម្បតិ្ត​ច្រើន​ថែម​ទៀត​ដល់​កម្មា​ភិបាល​នារី កម្មា​ភិ​បាល​ជា​ជន​ជាតិ​ភាគ​តិច មាន​ឱកាស​អភិ​វឌ្ឍន៍។ ទន្ទឹម​នឹងនោះ ប្រ​ធាន​រដ្ឋ​សភាសំណូម​ពរ​កម្មា​ភិ​បាលនារី កម្មា​ភិបាល​ជា​ជន​ជាតិ​ភាគ​តិច​គ្រប់​រូប  គប្បី​យល់​ច្បាស់​ពីតួ​នា​ទី កាតព្វ​កិច្ច​របស់​ខ្លួន មិន​បង្អង់​ក្នុង​ការ​ត​ស៊ូរៀន​សូត្រ លត់​ដំ​ដើម្បីក្លាយ​ជា​គំ​រូ​ល្អ​ជ្រួត​ជ្រាប​ក្នុង​សហ​គមន៍៕

 

ថាញ់​ផុង​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀនធីកីមង៉ឹង