សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

08/08/2017 - 15:32

ពូ​កែ​ការ​ងារ​រដ្ឋ ប៉ិនប្រសប់​ការ​ងារ​ផ្ទះ

បង​ស្រី​យឿង​ធី​ម៉ាញ់ ប្រ​ធាន​សា​ខា​សមា​គម​នា​រី​ភូមិ​ដុង​ថាំង ឃុំ​ដុង​ថាំង ស្រុក​កើ​-ដ ក្រុង​កឹង​ធើ បាន​ចូល​រួម​ស​កម្ម​ភាព​ការ​ងារ​អស់​រយៈ​ពេល​១៦​ឆ្នាំ បង​បាន​មា​មីង​ជន​ជាតិ​ខ្មែរ​ឃុំ​ដុង​ថាំង​ស្រ​ឡាញ់​រាប់​អាន​គាត់​ណាស់​។

បង​ស្រី​យឿង​ធី​ម៉ាញ់​ (ខាង​ឆ្វេង)​ ទៅ​សួរ​សុខ​ទុក្ខ​បង​ប្អូន​ស​មា​ជិក​។

បង​ស្រី​សេីុង​ធី​ដែត គ្រួ​សារ​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ឆ្នាំ​២​០១៦ នៅ​ភូមិ​ដុង​ថាំង​ ឲ្យ​ដឹង៖ “បង​ស្រី​ម៉ាញ់ មិន​ចេះ​បើក​បរ​ម៉ូ​តូ​ទេ នៅ​ពេល​ខ្លះ​ការ​ងារ​សមា​គម​ទាម​ទារ​ត្រូវ​ធ្វើ​ដំ​ណើរ​ទៅ​ច្រើន​កន្លែង ម្ល៉ោះ​ហើយ​រៀង​រាល់​ថ្ងៃ​មា​មីង​ភូមិ​ដុង​ថាំង តែង​ឃើញ​គាត់​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ឃុំ​ច្រើន​លើក​ច្រើន​សា ឬ​ក៏​ចុះ​ទៅ​ដល់​គ្រួ​សារ​នី​មួយ​ៗ​ក្នុង​ភូមិ​។ ដោយ​ឃើញ​គាត់​អស់​ពី​ចិត្ត ម្ល៉ោះ​ហើយ​អ្នក​ណា​ក៏​អា​ណិត​ស្រ​ឡាញ់ ពេល​ជួប​គាត់​គឺ​អ្នក​ផង​តែង​ឲ្យ​ដោយ​សារ​ជានិ​ច្ច។ មាន​ការ​លំ​បាក​ក៏​ពិត​មែន ប៉ុន្តែ​បង​ស្រី​ម៉ាញ់ បាន​ជួយ​នា​រី​ក្នុង​ភូមិ​ភាគ​ជា​ច្រើន​កសាង​ជីវ​ភាព​ល្អ​ប្រ​សើរ​”។ ច្រើន​ឆ្នាំ​បន្តប​ន្ទាប់​បម្រើ​ការ​ងារសមា​គម​នា​រី បច្ចុប្បន្ន បង​ស្រី​យឿង​ធី​ម៉ាញ់ ថែម​ទាំង​ជា​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ដុង​ថាំង​៣អា​ណត្តិ​បន្ត​បន្ទាប់​ទៀត​ផង។ ទោះ​បី​ការ​ងារ​រវល់​ច្រើន​ក៏​ពិត​មែន ប៉ុន្តែ​រៀង​រាល់​ឆ្នាំ គាត់​តែង​ទទួល​បន្ទុក​បង្រៀន​របរ​តម្បាញ កម្រាល​កំ​ណាត់​ពី​៣-៥​ថ្នាក់ ជូន​បង​ប្អូន​នា​រី​ក្រី​ក្រ​ដែល​គ្មាន​ដី​បង្ក​បង្កើន​ផល។​ កាន់​តែ​មាន​ឈ្មោះ​បោះ​សំ​ឡេង ក្រៅ​​ពី​ការ​បង្រៀន​របរ​ក្នុង​ស្រុក​កើ-​ដ គាត់​ថែម​ទាំង​បាន​ខ័ណ្ឌ ស្រុក​នានា ក្នុង​ក្រុង​កឹង​ធើ​អញ្ជើញ​ទៅ​បង្រៀន​របរ​ជា​រឿយ​ៗ​ទៀត​ផង​។ មក​ពី​គាត់​មិន​អាច​បើក​បរ​ម៉ូ​តូបាន​ ម្ល៉ោះ​ហើយ​នៅ​ពេល​ទៅ​បង្រៀន​ម្តង​ៗ គាត់​តែង​ពឹង​ប្តី​គាត់​គឺ​បង​ដាវហេវ​ឌុប​ទៅ។

ការ​ងារ​ម​មា​ញឹក​ញាប់​ក៏​ពិត​មែន ប៉ុន្តែ​តាម​បង​ស្រី ឲ្យ​ដឹង៖ “ព្រឹក​ឡើងនាង​ខ្ញុំ​ក្រោកពីព្រលឹម ដើម្បីទៅផ្សារទិញ​ម្ហូប​អា​ហារ​ចម្អិន​រួច​ស្រេច​ទុក​បម្រុង​នៅ​ពេលយើង​រវល់​ការ​ងារ​ដោយ​ចៃ​ដន្យ គ្រួ​សារ​អាច​នឹង​មាន​ម្ហូប​អា​ហារ​ទទួល​ទាន​។ ការ​លើក​ទឹក​ចិត្ត​ធំ​បំ​ផុត​គឺ​ប្តី​នាង​ខ្ញុំ គាត់​តែង​ជំ​រុញ​ឲ្យនាង​ខ្ញុំ​ខិត​ខំ​សម្រេច​ការ​ងារ​ជា​និច្ច​”។ ក្រោយ​ពី​បម្រើ​ការ​ងារ​សង្គម ប្តី​ប្រ​ពន្ធ​គាត់​វិល​ត្រ​ឡប់​មក​ផ្ទះ​ខំ​ប្រឹង​ប្រ​កប​ការ​ងារ​កសិ​កម្ម ហើយ​ប្តី​ប្រ​ពន្ធ​គាត់  គឺ​ជា​កសិ​ករ​បង្ក​បង្កើន​ផល​ពូ​កែ​ក្នុង​ឃុំ។ បច្ចុប្បន្ន គ្រួសារ​គាត់​ជា​ប្រ​ធាន​ក្រុម​ផលិត​ស្រូវ​តាម​លក្ខ​ឋាន​ VietGAP ក្នុង​ភូមិ​ផង​ដែរ​។

បង​ស្រី​សេីុង​ធី​សា​រ៉ន សមា​ជិ​កា​នៃ​សមាគម​នា​រី​ភូមិ ឲ្យ​ដឹង៖ “ចាប់​ពី​គ្រួ​សារ​នាង​ខ្ញុំ​បាន​សា​ខា​សមា​គម​នារី​ទទួល​គាំ​ពារ ឃើញ​ថា​ជីវ​ភាព​គ្រួ​សារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ឈាន​ឡើង​ជា​លំ​ដាប់​។ ពិ​សេស​គឺ​បង​ស្រី​ម៉ាញ់ តែង​ណែ​នាំ​នាង​ខ្ញុំ​បុល​ទុន និង​ជ្រើស​យក​គ្រួ​សារ​នាង​ខ្ញុំ​ចិញ្ចឹម​ទា​ទទួល​បាន​ជោគ​ជ័យ​ជា​ច្រើន​លើក​។ គាត់​ជា​អ្នក​បង្រៀន​នាង​ខ្ញុំ​និង​បង​ប្អូន​នា​រី​ក្នុង​ភូមិ​ទាំង​នេះ ចេះ​ត្បាញ​កម្រាល​កំ​ណាត់​រក​បាន​ប្រាក់​ចំ​ណូល​”។ បង​ស្រី​យឿង​ធី​ម៉ាញ់ គឺ​ជា​បក្ខ​ជន​ខ្មែរ​មួយរូបក្នុងចំ​ណោម​បក្ខ​ជន​ខ្មែរ​ទាំង​ឡាយ​ជា​គំ​រូ​ក្នុង​ការ​រៀន​សូត្រ និង​ធ្វើ​តាមសតិ​អា​ម្មណ៍សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញនៅ​ភូមិ​ភាគ​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់៕  

                          ថាញ់​ភូ-​លី​សៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
យឿងធីម៉ាញ់