សុខភាព សុខភាព

08/08/2017 - 09:10

សកម្មបង្ការប្រឆាំងរោគឆ្លងរាលដាលរដូវភ្លៀង

តាម​ក្រសួ​ង​សុខា​ភិ​បាល​ បច្ចុប្បន្ន​ ស្ថាន​ភាព​រោគ​ឆ្លង​រាល​ដាល​កំ​ពុង​ មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ ​ពិសេស​គឺ​រោគ​ឆ្លង​រាល​ដាល​ក្នុង​រដូវ​ភ្លៀង ​ដូច៖ ផ្តា​សាយ​ គ្រុន​ឈាម​ រលាក​ខួរ​ក្បាល​បណ្តាល​មក​ពី​វី​រុស​ ជំងឺ​ឆ្កែ​ឆ្កួត​ ជំ​ងឺ​ពង​ដៃ ​ជើង​ មាត់​។ល។​ ផ្នែក​សុខា​ភិ​បាល​បាន​អំ​ពាវ​នាវ​ប្រ​ជា​ជន​ទូ​ទៅ​ គប្បី​បង្កើន​វិ​ធាន​ការ​បង្ការ​រោគ​ឆ្លង​រាល​ដាល​ក្នុង​រដូវ​ភ្លៀង​។

 

​​ ផ្នែក​សុខាភិបាល​ណែ​នាំ​គ្រួ​សារ​ប្រ​ជា​ជន​កម្ចាត់​ដង្កូវ​ទឹក​ បង្ការ​រោគ​ឆ្លង​ រាល​ដាល។​ 

ក្រ​សួង​សុខា​ភិបាល​ បាន​ផ្តល់​អនុ​សាសន៍​ថា ​ដើម្បី​បង្ការ​ប្រ​ឆាំង​រោគ​ឆ្លង​រាល​ដាល​រដូវ​ភ្លៀង​ ប្រ​ជា​ជន​គប្បី​អនុវត្ត​ការ​ហូប​ឆ្អិន​ ផឹក​ឆ្អិន​; ធា​នា​អនា​ម័យ​សុវត្ថិ​ភាព​ ម្ហូប​​អា​ហារ​; ទទួល​ទាន​ទឹក​គ្រប់​គ្រាន់ និង​បំ​ប៉ន​សារ​ធាតុ​ចិញ្ចឹម​ ទទួលទាន​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ដើម្បី​ធា​នា​គ្រប់​វី​តា​ម៉ីន​ សំ​ដៅ​បង្កើន​ប្រ​ព័ន្ធ​ការ​ពារ​នៃ​រាង​កាយ​។ ប្រ​ជា​ជន​គប្បី​អនា​ម័យ​ផ្ទាល់​ខ្លួន​ លាង​ជម្រះ​ដៃ​ដោយ​សា​ប៊ូ​ជា​ប្រ​ចាំ​ ពិសេស​មុន​ពេល ​ចម្អិន​ម្ហូប​អា​ហារ​ និង​ក្រោយ​ពី​ចូល​បង្គន់​រួច;​ អ​នា​ម័យ​ច្រ​មុះ បំ​ពង់​ក រៀង​រាល់​ថ្ងៃ​ដោយ​ទឹក​អំ​បិល​ស។​ គ្រួ​សារ​នី​មួយ​ៗ​គប្បី​លាង​ជម្រះ​វត្ថុ​ សម្ភារៈ​ដែល​ប៉ះ​ពាល់​រៀង​រាល់​ថ្ងៃ​ ដូច៖​ គ្រឿង​ប្រ​ដាប់​លេង​សិក្ខូប​ករណ៍​រៀន​សូត្រ ​ដៃ​ទ្វារ​ កាំ​ជណ្តើរ​ តុ​កៅ​អី កម្រាល​ឥដ្ឋ​ ដោយ​​សា​ប៊ូ​ឬ​ក៏​លាង​ដោយ​ជាតិ​ជម្រះ​និ​យម​​ប្រើ​ផ្សេង​ៗ​; ប្រើ​ប្រាស់​បង្គន់​ស្រប​ អនា​ម័យ​ លា​មក​កុ​មារ​ត្រូវ​បោស ​ប្រ​មូល​កើប ​វិនិច្ឆ័យ​ឬ​បង់​ចូល​បង្គន់​អនា​ម័យ។​ ប្រ​ជា​ជន​គប្បី​អនុវត្ត​វិ​ធាន​ការ​កម្ចាត់​ដង្កូវ​ទឹក​; ប្រ​មូល​​កាក​សំ​ណល់​សំ​រាម​ដុត​ចោល​ លុប​បំ​បាត់​ថ្លុក​ឬ​របស់​របរ​ដក់​ទឹក​ ដើម្បី​កុំ​ឲ្យ​មូស​ញាស់​ពង​ ដូច៖​ ដប​ ក្រ​ឡ ​សម្ប​កដប​ លលា​ដ៍​ដូង​និង​ សម្បក​កង់​ចាស់​។ល។​ ជា​ពិ​សេស​ ​គឺ​គ្រួ​សារ​នីមួយ​ៗ​គប្បី​នាំ​កុ​មារ​ទៅ ​ចាក់​វ៉ាក់​សាំង​បង្ការ​រោគ​ឆ្លង​រាល​ដាល​ឲ្យ​បាន​គ្រប់​គ្រាន់​ ត្រូវ​តាម​ការ​កំ​ណត់​។ នៅ​ពេល​មាន​អា​ការៈ​សង្ស័យ​កើត​រោគ​ឆ្លង​រាល​ដាល​ ប្រ​ជា​ជន​គប្បី​ទៅ​កាន់​មូលដ្ឋាន​សុខា​ភិ​បាល​ភ្លាម​ ដើម្បី​ពិ​និត្យ​និង​ផ្តល់​ពិ​គ្រោះ​បាន​ទាន់​ពេល​; មិន​ត្រូវ​ព្យាបាល​នៅ​នឹង​ផ្ទះ​ដោយ​ឯក​ឯង​។ល។​

 

សាស្រ្តា​ចារ្យ​រង​-បណ្ឌិត​លោក​ ត្រឹង​ខាក់​ភូ ​ប្រ​ធាន​នាយក​ដ្ឋាន​នៃសុខា​ភិ​បាល​បង្ការ​ (ក្រ​សួង​សុខា​​ភិបាល​) ឲ្យ​ដឹង៖​ ចំ​ពោះ​មុខ​ស្ថាន​ភាព​រោគ​ឆ្លង​រាល​ដាល​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​ ដូច្នេះ​ ក្រ​សួង​សុខា​ភិបាល​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ផែន​ការ​បង្ការ​ប្រ​ឆាំង​រោគ​ឆ្លង​រាល​ដាល​ឆ្នាំ​២០១៧;​ បាន​រៀប​ចំ​សន្និ​បាត​ជាតិ​២​លើក​ សន្និ​បាត​តំបន់​ស្តី​ពី​បង្ការ​ប្រ​ឆាំង​រោគ​ឆ្លង​រាល​ដាល​៤​លើក;​ បង្កើត​ក្រុម​ពិនិត្យ​ការ​ងារ​បង្ការ​ប្រ​ឆាំង​រោគ​ឆ្លង​រាល​ដាល​ចំ​នួន​១៤៥​ក្រុម​។ មក​ទល់​ពេល​នេះ ​មាន​៣៩​ខេត្ត​ ក្រុង​ បាន​រៀប​ចំ​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក​។ រយៈ​ពេល​ខាង​មុខ​ ផ្នែក​សុខា​ភិបាល​ម្ចាស់​ការ​ត្រួត​ពិនិត្យ​ ឆាប់​ប្រ​ទះ​ឃើញ​សម្បុក​រោគ​ វិនិច្ឆ័យ​ សម្បុក​រោគ​ឲ្យ​ដាច់​ស្រ​ឡះ;​ បង្កើន​សកម្ម​ភាព​របស់​រាល់​ក្រុម​បង្ការ​ប្រ​ឆាំង​រោគ​រាល​ដាល​ចល័ត​; ទទួល​អ្នក​ជំ​ងឺ​បាន​ទាន់​ពេល​ បំ​បែក​ឲ្យនៅ​ដោយ​ឡែក​និង​ព្យា​បាល​អ្នក​ជំ​ងឺ ​ធានា​ធ្វើយ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​រោគ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ រួច​កាត់​បន្ថយ​ការ​ហួស​ចំ​ណុះ​ដល់​មូលដ្ឋាន​ពិនិត្យ​ព្យា​បាល។​ ទន្ទឹម​នឹង​នោះ​ ផ្នែក​សុខា​ភិបាល​ផ្តុំ​កម្លាំង​បង្កើន​អត្រា​ចាក់​ថ្នាំ​បង្ការ​ក្នុង​ទូ​ទាំង​ប្រ​ទេស​; ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​យុទ្ធ​នា​ការ​ចាក់​វ៉ាក់​សាំង​រលាក​ខួរ​ក្បា​ល​; បង្កើន​ការ​ខិត​ជិត​នឹង​ទី​តាំង​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ឆ្កែ​ឆ្កួត​; ធ្វើ​ឲ្យ​កាន់​តែ​សម្បូរ​បែប​ ប្រភព​ផ្គត់​ផ្គង់​វ៉ាក់​សាំង​ ធានា​គ្រប់​គ្រាន់​និង​បាន​ទាន់​ពេល​។ ក្រៅ​ពី​នេះ ​ផ្នែក​សុខា​ភិបាល​បង្កើន​សកម្ម​ភាព​ឃោសនា​ផ្សព្វ​ផ្សាយ ​​ផ្តល់​អនុសាសន៍​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​រោគ​ ឆ្លង​រាល​ដាល​និង​យុទ្ធ​នាការ​ឃោសនា​ផ្សព្វ​ផ្សាយ​ទៅ​តាម​រដូវ​កាល​នៃ​ការ​កើត​រោគ​ឆ្លង​រាល​ដាល​៕


                  ថាញ់​ផុង​-លី​សៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រឹងខាក់ភូ