ច្បាប់-គោលនយោបាយ ច្បាប់-គោលនយោបាយ

07/08/2017 - 15:11

សហការឃោសនា ផ្សព្វផ្សាយច្បាប់

ប៉ុន្មាន​ឆ្នាំ​កន្លង​ ឃុំ​ហ៊ីប​ហ្វា​ ស្រុក​កូវ​ង៉ាង​ ខេត្ត​ត្រា​វិញ ​បាន​ខ្នះ​ខ្នែង​ជា​ច្រើន​ក្នុង​ការ​សហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ អង្គ​ការ​ម​ហា​ជន​នានា​ អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ការ​ងារ​ឃោសនា​ ផ្សព្វ​ផ្សាយ​ចំ​ណេះ​​ដឹង​ខាង​ច្បាប់​​ក្នុង​​សហ​​គមន៍​ជន​ជាតិ​។

 ព្រះ​តេជ​ព្រះគុ​ណថា​ច់​តារា​ យក​សៀវ​ភៅ​ច្បាប់​ជូន​ពុទ្ធ​បរិស័ទ​ខ្ចី​អាន​។​

លោក​​ថាច់​​ហ្វាយ​​ ប្រ​​ធាន​​គណៈ​កម្ម​ការ​វត្ត​ចក្កា​រាម​ (វត្ត​ធ្លក​) ​ឃុំ​ហ៊ីប​ហ្វា​ ឲ្យ​ដឹង​៖​ "កាល​ពី​មុន​នេះ​ ឃុំ​ហ៊ីប​ហ្វា​​បាន​​ជ្រើស​វត្ត​ខ្មែរ​នៅ​ភូមិ​កំ​ពង់​ទូក​ ធ្វើ​ជាទី​តាំង​សម្រាប់​បង្កើត​ក្លឹប​ច្បាប់​នៅ​ក្នុង​វត្ត​។ ម្យ៉ាង​ទៀត​ សមា​ជិក​ក្នុង​​ក្លឹប​ច្បាប់​​តែង​​អស់​ពី​ចិត្ត​គាំ​ទ្រ​និង​រួម​គ្នា​បង្កើត​លក្ខ​ន្តិកៈ​ ដើម្បី​សកម្ម​ភាព​ឲ្យ​បាន​សម​ស្រប​ជា​មួយ​នឹង​ជីវ​ភាព​នៃ​សមា​​ជិក​​ម្នាក់​ៗ​"​។ តាម​លក្ខន្តិកៈ ​សកម្ម​ភាព​រៀង​រាល់​ខែ​ ក្លឹប​ប្រ​ជុំ​ជីវ​ភាព​២​លើក​ ក្នុង​ការ​ប្រ​​ជុំ​ជីវ​ភាព​ម្តង​ៗសំ​​ខាន់​គឺ​សហ​​កា​រ​​ឃោ​សនា​ ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​ច្បាប់​របស់​រដ្ឋ​; ផ្តល់​ពិ​គ្រោះ​ណែ​នាំ​ប្រ​ជា​ជន​ ​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ចំ​កន្លែង​​ ចំ​​ស្ថា​​ប័ន​មាន​សិទ្ធិ​សម្រេច​ក្នុង​ការ​ដោះ​ស្រាយ​តវ៉ា​ ប្តឹង​ផ្តល់​ ទំ​នាស់​ដី​ធ្លី​ឬ​ក៏​បញ្ហា​បរិស្ថាន​ក្នុង​ការ​ចិញ្ចឹម​សត្វ​។ល។​ ក្នុង​វត្ត​មាន​រៀប​ចំ​ទូត​ម្កល់​សៀវ​ភៅ​ច្បាប់​ រៀង​រាល់​ថ្ងៃ​សីល​ ក្លឹប​ជំ​នួ​យ​គតិ​យុត្តិ​ឃុំ​ហ៊ីប​ហ្វា​ តែង​សហ​ការ​ជា​មួយ​នឹង​វត្ត​អា​រាម​ អង្គ​ការ​មហា​ជន​ពាក់​ព័ន្ធ​ដល់​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ ព័ត៌​មាន​ពី​ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​កល​ល្បិច​​នៃ​មុខ​សញ្ញា​ឆក់​ប្លន់​ ដើម្បី​ប្រ​ជា​ជន​លើក​កម្ពស់​ស្មា​រតី​ប្រុង​ប្រយ័ត្ន​។

ព្រះ​​តេជ​​ព្រះ​​គុណ​​ថាច់​​តា​​រា​ ព្រះ​ចៅ​អធិការ​វត្ត​ចក្កា​រាម​ (ធ្លក)​  ឃុំ​ហ៊ីប​ហ្វា ​មាន​ថេរ​ដី​កា​៖ "ពុទ្ធ​ប​រិស័ទ​​ខ្មែរ​​ក្នុង​ចំ​​ណុះ​​ជើង​វត្ត​ជិត​៦០០​គ្រួ​សា​រ​ នៅ​ភូមិ​ធ្លក​ទទឹង​ធ្លក​បណ្តោយ​ ផ្នោ​ក្រូច​ ឃុំ​ហ៊ីប​​ហ្វា​។​ ក្នុង​វត្ត​មាន​ទូត​ម្កល់​សៀវ​ភៅ​​ច្បាប់​ផ្សេង​ៗជា​ច្រើន​ ពេល​អាន​ចប់​ទុក​ដាក់​​ក្នុង​​វត្ត​វិញ​។ រៀង​រាល់​ខែ​ សមាជិក​ក្លឹប​ច្បាប់​ក្នុ​ង​វត្ត​ តែង​ដាស់​តឿន​​ក្រើន​រំ​លឹក​ពុទ្ធ​បរិស័ទ​រស់​នៅ "អនុវត្ត​ល្អ​ការ​ងារ​សង្គម​ ប្រតិ​បត្តិ​ល្អ​ការ​ងារ​សាស​នា​" ចូល​រួម​រាល់​ចលនា​ប្រ​ឡង​ប្រណាំង​​ស្នេ​ហា​​ជាតិ​នៅ​ភូមិ​ភាគ​ ជំ​រុញ​ទឹក​ចិត្ត​មា​មីង​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី ​ដើម្បី​ឈាន​ឡើង​ចាក​ផុត​​ពី​ភាព​​ក្រីក្រ​ ឬ​ក៏​កូន​ចៅ​ពុទ្ធ​បរិស័ទ​លុះ​ដល់​វ័យ​ចូល​បម្រើ​កង​ទ័ព​ គប្បី​អនុវត្ត​កាតព្វ​កិច្ច​យោ​ធា​ធ្វើ​ដំ​​ណើរ​ចេញ​ទៅ​ការ​ពារ​មាតុ​ប្រ​ទេស​"។ ប្រ​ធាន​រណសិរ្ស​មាតុ​ភូមិ​ឃុំ​ហ៊ីប​ហ្វា ​លោក​ហ្វិញ​វុាំង​​សាញ់​ ឲ្យ​ដឹង​៖ "ឃុំ​ហ៊ីប​ហ្វា​មាន​ ប្រ​ជាជន​ចំនួន​២.២៤៨​គ្រួសារ​ ក្នុង​នោះ ​ជន​រួម​ជាតិ​ខ្មែរ​ស្រូប​​អត្រា​ជាង​៥៤%​។ ជា​ពិ​សេស​ វត្ត​ខ្មែរ​នានា​លើ​ភូមិ​សាស្រ្ត​ឃុំ​ តែង​មាន​ទូត​ម្កល់​សៀវ​​ភៅ​​ច្បាប់​។ រៀង​រាល់​ឆ្នាំ​ ឃុំ​ហ៊ីប​ហ្វា​បាន​កសាង​ផែន​ការ​ឃោសនា ​ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹង​ច្បាប់​ជូ​ន​ប្រ​​ជា​ជន​ជា​ដ​រាប​។  ដូច្នេះ​មា​មីង​ពុទ្ធ​បរិស័ទ​មាន​បំណ​ង​ចង់​ស្វែង​យល់​ព័ត៌​មាន​អំ​ពី​ច្បាប់​ធានា​រ៉ាប់​រង​សង្គម​ ច្បាប់​អត្ត​សញ្ញាណ​ពល​រដ្ឋ​ ច្បាប់​ អត្រា​នុកូលដ្ឋាន​ ច្បាប់​ពន្ធ​ដារ​ ច្បាប់​កាតព្វ​កិច្ច​​យោ​ធា ​ច្បាប់​អង្គ​ការ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ឃោសនា​ ផ្សព្វ​ផ្សាយ​អំ​ពី​ច្បាប់​សុវត្ថិ​ភាព​ចរាច​រណ៍ អនា​ម័យ​សុ​វត្ថិ​ភាព​ម្ហូប​អា​ហា​រ​ ការ​ពារ​អតិ​ថិ​ជន​ កា​រ​ពារ​បរិស្ថាន​ សុ​វត្ថិ​ភាព​ការ​ងារ​បង្ការ​អគ្គិភ័យ​​។ល។ ត្រូវ​បាន​ព្រះ​សង្ឃ​ណែ​នាំ​និង​ឲ្យ​ខ្ចី​សៀវ​ភៅ​អាន​ទាំង​អស់​"៕

​ សឺន​ម៉ាល័យ-​លី​សៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឃុំហ៊ីបហ្វា