វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

07/08/2017 - 15:11

សួនកម្សាន្តមានប្រយោជន៍សម្រាប់កុមារនាឱកាសវិស្សមកាល

ការ​ប្រ​កួត​បាល់ទា​ត់​កុមារ​ដណ្តើម​ពាន​រង្វាន់​ទូរ​ទស្សន៍​ STV​ លើក​ទី១​ ឆ្នាំ​២០១៧ ​បាន​ប្រ​ព្រឹត្ត​​ឡើង​ចាប់​ពី​ថ្ងៃ​១៧​មិថុនា​ រហូត​ដល់​ថ្ងៃ​៩កក្កដា​ ឆ្នាំ​២០១៧​ អា​ស្រ័យ​មន្ទីរ​អប់​រំនិង​បណ្តុះ​បណ្តាល​ខេត្ត​សហការ​ជា​មួយ​ស្ថានីយ​ទូរ​​ទស្សន៍​ខេត្ត​សុក​ត្រាំង​រៀប​ចំ​ឡើង​បាន​ទាក់​ទាញ​ក្រុម​កី​ឡា​ករ​បាល់​ទាត់​កុមារ​​​​ក្នុង​ខេត្ត​ចូល​រួម​ប្រ​កួត​យ៉ាង​កុះ​ករ​។

ក្ដី​សោម​នស្ស​រីក​រាយ​របស់​ក្រុម​កី​ឡា​បាល់​ទាត់​កុមារ​ចូវ​ថាញ់​១ ខណៈ​ពេល​ទទួល​បាន​ពាន​រង្វាន់​ជើង​ឯក​។

ពាន​​រង្វាន់​​បាន​​ទាក់​​ទាញ​​ក្រុម​​កី​ឡា​​ករ​​បាល់​​ទាត់​​កុ​មារ​​ចំ​នួន​​២៩​​ក្រុម​ មក​​ពី​ស្រុក​ទី​រួម​​ខេត្ត​ ក្រុង​​​ចំ​​នួន​​១១​។ ឆ្លង​​កាត់​​ការ​​ប្រ​​កួត​​៥៥​​លើក​ ក្រុម​​​កី​​ឡា​​ករ​​បាល់​​ទាត់​​កុ​មារ​ទាំង​​ឡាយ​​បាន​​ប្រ​​កួត​​យ៉ាងពេញ​​​​ទំ​​ហឹង​ ពុះ​​ពោរនិង​​ប្រ​​កប​​ដោយ​​ភាព​​ស្វិត​​ស្វាញ​ ដើម្បី​​ដណ្តើម​​ពាន​​រង្វាន់​​ជើង​​ឯក​។ ប្អូន​​​ត្រឿង​​ឡឹម​​ហ៊ុង​ ចំ​ណុះ​​ក្រុម​​កី​​ឡា​​បាល់​​ទាត់​កុ​មារ​​ចូវ​​ថាញ់​១​ ឲ្យ​ដឹង​៖​ “ ប្អូន​ចូល​​ចិត្ត​​លេង​​បាល់​​​ទាត់​​ខ្លាំង​​ណាស់​​ រាល់​​ថ្ងៃ ប្អូន​​ធ្លាប់​លេង​​ទាត់​​បាល់​​ជា​​មួយ​​មិត្ត​​ភ័ក្តិ​​នៅ​​ព្រ​​លាន​​ដី​​។​ នេះ​​ជា​​លើក​​ដំ​​បូង​​បង្អស់​​ដែល​​ប្អូន​ចូល​​រួម​​ប្រ​​កួត​​កី​​ឡា​​បាល់​​ទាត់​​របស់​​ខេត្ត​​។ នៅ​​ពេល​​ប្រ​​កួត​ ប្អូន​​តែង​​ប្រឹង​​ប្រែង​​យ​ក​​​អស់​​ពី​​សមត្ថ​​ភាព​ ដើម្បី​​ដណ្តើម​​ជ័យ​​ជម្នះ​​ប៉ុណ្ណោះ​​។ ថ្ងៃ​​នេះ ប្អូន​​មាន​​អា​រម្មណ៍​​រីក​រាយ​​យ៉ាង​​ខ្លាំង​ ដ្បិត​​អី​​ក្រុម​​ប្អូន​​ទទួល​​បាន​​ជ័យ​​លា​ភី​​លេខ​១​​។ មិន​​តែ​​ប៉ុណ្ណោះ ប្អូន​រឹត​​តែ​​រីក​​រាយ​​ថែម​​ទៀត​ ដោយ​​សារ​​គណៈ​ចាត់​​តាំង​​បាន​​ជ្រើស​​ប្អូន​​ជា​​​កីឡា​ករ​​ដែល​ទាត់​​បាល់​​ចូល​​ទី​​បាន​​ច្រើន​​បំ​​ផុត​​”។ ថ្វី​​បើ​​ជា​​ការ​ប្រ​​កួត​​កី​​ឡា​​បាល់​​ទាត់​​កុ​​មារ​​ក៏​​ពិត​មែន​ ប៉ុន្តែ​​ប្អូន​​ៗ​មាន​​ការ​​ប្រ​​កួត​​ប្រ​​ជែង​​យ៉ាង​​ពុះ​​ពោរ​ញាំុង​​ឲ្យ​​ទិដ្ឋ​​ភាព​​នៃ​​ការ​​ប្រ​​កួត​កាន់​​តែ​​ជក់​​ចិត្ត​​និង​​ទាក់​​ទាញ​​អា​រម្មណ៍​​ដល់​​អ្នក​​ទស្ស​នា​ ប្រ​​ការ​​នេះ​​ស​ឲ្យ​​ឃើញ​​ថា​ប្អូន​​​ៗ​​ពិត​​ជា​​មាន​​ចំ​​ណង់​​ចំ​​ណូល​​ចិត្ត​​ប្រ​​ក​ប​​​ដោយ​​ភាព​​ប​រិ​សុទ្ធ​​ជា​​មួយ​​នឹង​​វិញ្ញា​​សា​​កី​ឡា​​បាល់​​ទាត់​​ខ្លាំង​​ណាស់​​។ ប្អូន​​យ័ញ​​ហ្វិញ​​សី ​អ្នក​​ចាំ​​ទី​ចំ​​ណុះ​​ក្រុម​​កី​​ឡា​ករ​​បាល់​ទាត់​​កុ​​មារ​​វិញ​​ចូវ​១​ ឲ្យ​​ដឹង​៖​ “ជា​​លើក​​ដំ​​បូង​​ប្អូន​​ចូល​​រួម​​ប្រ​​កួត​​កី​​ឡា​​បាល់​​ទាត់​​នឹង​​មិត្ត​ភ័ក្តិ​​នៅ​​លើ​​ព្រ​​លាន​​ស្មៅ​​សិប្ប​​និ​​មិត្ត​ ប្អូន​​មាន​​ចិត្ត​​ត្រេក​​អរ​​ខ្លាំង​​ណាស់​​។ ថ្វី​​បើ​​ក្រុម​​កី​ឡា​​បាល់​​ទាត់​​របស់​​ប្អូន​​ទទួល​​បាន​​ជ័លា​ភី​​លេខ​​២​មែន​ ប៉ុន្តែ​​ប្អូន​​ក៏​​​​បាន​​ជ្រើស​​ជា​​អ្នក​ចាំ​​ទី​​​ឆ្នើម​​​ផង​​ដែរ​​”​។​

លទ្ធ​​ផល​​ការ​​ប្រ​​កួត​​រង្វាន់​​លេខ​១​ បាន​​មក​​លើ​​ក្រុម​​កី​​ឡា​ករ​​បាល់​​ទាត់​​កុ​មា​រ​ចូវ​​ថាញ់​​១ រង្វាន់​​លេខ​​២ បាន​​មក​​លើ​​ក្រុម​​កី​​ឡា​ករ​​បាល់​​ទាត់​​កុ​មារ​​វិញ​​ចូវ​១រង្វាន់​​លេខ​៣​​និង​​លេខ​​៤ ជា​​លំ​​ដាប់​​ធ្លាក់​​មក​​លើ​ក្រុម​​កី​ឡា​ករ​​បាល់​​ទាត់​កុមារ​​ង៉ា​​ណាំ​៣​ ម៉ី​​ស្វៀង​​៣។​ ក្រៅ​​ពី​​នោះ​ គណៈ​​ចាត់​​តាំង​​នៅ​​ទាំង​​ជូន​​រង្វាន់​អ្នក​​ចាំ​​ទី​​ឆ្នើម ​កី​​ឡា​ករ​​ឆ្នើម​ កី​​ឡា​ករ​​ទាត់​​បាល់​​ចូល​​ទី​​ច្រើន​​បំ​​ផុត​ដល់​​ប្អូន​យ័ញ​​ហ្វិញ​​សី​ ង្វៀន​​ថែ​​យ្វី​ និង​​ត្រឿង​​ឡឹម​​ហ៊ុង​។​ តាម​​ប្រ​សាសន៍​​របស់​លោក​​គ្រូ​​លី​រ​ដ្ឋា អនុ​ប្រ​​ធាន​មន្ទី​អប់​រំ​និង​​បណ្តុះ​​បណ្តាល​​សុក​​ត្រាំង​​៖ការ​​ប្រ​កួត​​កី​​ឡា​​បាល់​​ទាត់​​កុ​មារ​​ដ​ណ្តើម​​ពាន​រង្វាន់​​ស្ថា​នីយ​ទូរទស្សន៍​ STV ​ធាតុ​ពិត​​គឺ​​ជា​​សួន​​កម្សាន្ត​​មាន​​ប្រ​​យោជន៍​​នា​​ឱ​កាស​​វិស្ស​​ម​កាល​ បន្សល់​​នូវ​អនុស្សាវ​​រីយ៍​យ៉ាង​​ល្អ​​ប្រ​​សើរ​​សម្រាប់​​ប្អូន​​ៗ​​កុ​មារ​​។ ភាព​​ជោ​គ​ជ័យ​​នៃ​​ការ​​ប្រ​កួត​​កី​ឡា​​បាល់​​ទាត់​​កុ​មារ​​ឆ្នាំ​​នេះ ជា​​កម្លាំង​​ចល​ករ​​សម្រាប់​​គណៈ​​ចាត់​​តាំង​បន្ត​​ការ​​រៀប​​ចំ​​ការ​​ប្រ​​កួត​​កី​ឡា​​នៅ​​ឆ្នាំ​​ក្រោយ​​ៗ​​ទៀត​​៕

      លី​ធាន​ – ​សេរី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀនថែយ្វី