នយោបាយ - សង្គម នយោបាយ - សង្គម

16/08/2017 - 09:44

យុទ្ធជនពិការមានប្រជាប្រិយភាព

ទោះ​បី​វ័យ​ចំ​ណាស់​ក៏​ពិត​មែន​ ប៉ុន្តែ​លោកហ្វិញ​វាំុងហ៊ុង កើត​ឆ្នាំ​១៩៤០ ជន​ជាតិ​ខ្មែរ​(យុទ្ធ​ជន​ពិ​ការ​៤/​៤) ស្នាក់​នៅ​ភូមិ​តា​អោក​ ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ​ បាន​រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​​កាន់តែរីកចម្រើន ។

  លោក​ហ្វិញ​វាំុង​ហ៊ុង​ (អង្គុយ​កណ្តាល)​។

ក្រោយ​ពី​ឆ្នាំ​១៩៧៥ លោក​ហ្វិញ​វាំុង​ហ៊ុង បាន​វិល​ត្រ​ឡប់​មក​ភូមិ​ស្រុកកាល​នោះ សេដ្ឋ​កិច្ច​គ្រួ​សារ​នៅ​ជួប​លំ​បាក​ច្រើន ប៉ុន្តែ​គាត់​នៅ​តែ​បន្ត​ការ​ចូល​រួម​បដិវត្តន៍​នៅ​ភូមិ​ស្រុក ក្នុង​តួ​នា​ទី​ជា​នគរ​បាល ប្រ​ធាន​ភូមិ​។ល។ ទន្ទឹម​នឹង​នោះ ដោយ​ភាពវាង​វៃ​ និង​ប៉ិន​ប្រ​សប់​ក្នុង​ការ​ជ្រើស​រើស​ទម្រង់​រូប​ភាព​បង្ក​បង្កើន​ផល​សម​ស្រប​គាត់​រួម​ជា​មួយ​នឹង​សមា​គម​អតីត​យុទ្ធ​ជន​ភូមិ​តា​អោក​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ចលនា​អភិវឌ្ឍ​សេដ្ឋ​​​កិច្ច​គ្រួ​សារ​។ លោក​ហ្វិញ​វាំុង​ហ៊ុង ឲ្យ​ដឹង៖ “​កាល​ពី​មុន​នេះ ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​ក្រ​លំបាក​ណាស់ អ្នក​ណា​ជួល​អ្វី​ធ្វើ​ហ្នឹង ដោយ​សារ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ផ្តោត​ការ​យក​ចិត្តទុក​ដាក់​ជួយ​សង់​ផ្ទះ​ឧប​ការ​គុណ​។ ​ក្រោយ​ៗ​មក​​​ឃុំ​​បាន​បញ្ជូន​ខ្ញុំ​ទៅ​ចូល​រួម​វគ្គ​ហ្វឹក​ហាត់​បច្ចេក​ទេស​ដាំ ដុះ​​ចិញ្ចឹមសត្វ ដើម្បី​អនុ​វត្ត​ក្នុង​ការ​បង្ក​បង្កើន​ផល រយៈ​ពេល​ខំ​ប្រឹង​ធ្វើ​ការ​​នឿយ​ហត់ គ្រួ​សារ​ខ្ញុំ​សន្សែ​សន្សំ​ប្រាក់​ទិញ​បាន​ដី​ស្រែ​បន្ថែម​៥​កុង​”។ បច្ចុ​ប្បន្ន លោក​ហ្វិញ​វាំុង​ហ៊ុង ត្រូវ​បាន​មា​មីង​គោ​រពរាប់​​អាន​តែង​តាំង​ជា​អ្នកមាន​ប្រជាប្រិយភាព​ក្នុង​ភូមិ​។ ក្នុង​តួ​នា​ទី​នេះ គាត់​ខ្នះ​ខ្នែងផ្សព្វ​​ផ្សាយ​ចលនា​មា​មីង​អនុ​វត្ត​ម៉ឺង​ម៉ាត់​គោល​​ន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ ពិ​សេស​គឺ​ចលនា​មា​មីង​ចូល​រួម​កសាង​ជន​បទ​ថ្មី។ល។ លោក​សេីុង​ញ៉ា នគរ​បាល​ភូមិ​តា​​អោក​ឲ្យ​ដឹង​៖ “​អា​ស្រ័យ​លោក​ហ្វិញ​វាំុង​ហ៊ុង ចលនា​មា​មីង​កាប់​ឆ្ការ​ដើម​ឈើ បរិច្ចាគ​ដី​កសាង​ផ្លូវ​បេ​តុង​ជន​បទ​ប្រ​វែង​ជាង២.០០០​ម៉ែត្រ (ពី​ដើម​ទុន​កម្ម​វិធី​១៣៥) ម្ល៉ោះ​ហើយ​ទើប​ផ្លូវ​នេះ​បាន​សម្រេច​រួច​រាល់​បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​មា​មីង​ធ្វើ​ដំ​ណើរ​ទៅមក​បាន​ងាយ​ស្រួល​។ ជា​ពិសេស​គាត់​ជាអ្នក​ស្នើ​រដ្ឋ​តប​ណ្តាញ​អគ្គិសនី​ចូល​ភូមិ​តែម្តង”។

 

តាម​ប្រ​សាសន៍​លោក​ថាច់​យ៉ួង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ចូវ​ដៀង ឲ្យដឹង៖ នៅ​ភូមិ​ឃុំ​មាន​មុខ​សញ្ញា​យុទ្ធ​ជន​ពិការ​ជា​ច្រើន​រូប  បន្ត​ការ​រួម​ចំ​ណែក​ដល់​ភូមិ​ស្រុក។ ក្នុង​នោះ មាន​យុទ្ធ​ជន​ពិ​ការ​ហ្វិញ​វាំុងហ៊ុង គឺ​ជា​គំរូ​ឆ្នើម​មួយ​រូប​ផង​ដែរ​។ ដោយ​គាត់​ចលនា​ប្រ​ជា​ជន​ក្នុង​ភូមិ​ខិត​ខំ​អភិ​វឌ្ឍសេដ្ឋ​​កិច្ច​-សង្គម រក្សា​សន្តិ​សុខ​សណ្តាប់ធ្នាប់​លើ​ភូមិ​សាស្រ្ត។ ពិ​សេស​គឺ​ការ​ងារសម្រប​សម្រួល​នៅ​មូល​ដ្ឋាន គាត់​តែង​មាន​មុខ​នៅ​ពេល​ប្រ​ជា​ជន​ក្នុង​ភូមិ​មាន​ទំ​នាស់ម្តង​ៗ​។ មិន​តែ​ប៉ុណ្ណោះ គាត់​ថែម​ទាំង​ចលនា​មា​មីង​កសាង​ជីវ​ភាព​វប្ប​ធម៌ រួម​ចំ​ណែក​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​សម្រេច​រួច​រាល់​លក្ខ​ឋាន​ជន​បទ​ថ្មី​”៕     

សេីុង​ម៉ា​ល័យ​-លី​សៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​យ៉ួង