នយោបាយ - សង្គម នយោបាយ - សង្គម

15/08/2017 - 19:24

ខេត្ត​​បាក​លីវ​អនុ​វត្ត​ល្អ​ការ​ងារ​តប​ស្នង​សង​គុណ

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ លោក​យឿង​ថាញ់​ទ្រុង អះ​អាង៖ ការ​ងារ​”តប​ស្នង​សង​គុណ​”គឺ​ភារ​កិច្ច​របស់​ទូ​ទាំង​បក្ស​ ទូ​ទាំង​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​។ 

 

ចំ​ណង​ជើង​រូប​៖សម​មិត្ត​ឡេ​ធី​អាយ​ណាម​ – អនុ​លេខា​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស
ខេត្តប្រ​ធាន​ក្រុមប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ
​ ដល់​វីរ​មា​តាវៀត​ណាម​។

យោង​មន្ទីរ​ការ​ងារ​ – យុទ្ធ​ជនពិ​​ការ​និង​សង្គម​កិច្ច​ខេត្ត រយៈ​ពេល​២០​ឆ្នាំ ចាប់​តាំង​ពី​បង្កើត​ខេត្ត​នៅ​ឆ្នាំ​១៩៩៧​មក​ទល់​ឥ​ឡូវខេត្ត​បាក​លីវ​បានពិ​និត្យ​ឡើង​វិញ បញ្ជាក់​ទ​ទួល​ស្គាល់​និង​ស្នើ​ទ​ទួល​ស្គាល់​សំ​ណុំ​បែប​បទ​ទទួល​របប​គោល​នយោ​បាយ​អា​ទិ​ភាព​របស់​រដ្ឋ​ជាង​៤០.០០០​ច្បាប់  សំ​ណុំ​ឯក​សារ;ស្នើ​ប្រ​ទាន ឧទ្ទិស​ជូន​កិត្តិ​នាម​វីរ​មា​តា​វៀត​ណាម​ជាង​១.៤០០​រូប បង្កើន​ចំ​នួន​វី​រមា​តា​វៀត​ណាម​ទូ​ទាំង​ខេត្ត​ស​រុប​ឡើង​ជិត​២.០០០​រូប; មាន​ជាង​៦៥.០០០​គ្រួ​សារ​ក្នុង​ក្រប​ខ័ណ្ឌ​គោល​ន​យោ​បាយ អ្នក​មាន​ស​គុណ​បាន​ទទួល​ប្រាក់​ឧប​ត្ថម្ភ​អា​ទិ​ភាព​ស​រុប​ថ​វិ​កា​ជាង​១២០​ពាន់​លាន​ដុង​/ឆ្នាំ​។ ទន្ទឹម​នឹង​នោះ ខេត្ត​កៀរ​គរ​ទឹក​ប្រាក់​បាន​ចំ​នួន​២២០​ពាន់​លាន​ដុង សម្រាប់​កសាង​និង​ជួស​ជុល​ផ្ទះ​ឧប​ការ​គុណ​ជាង​៧.០០០​ខ្នង; ជូន​បញ្ជី​ប្រិត​សំ​ចៃ​ចំ​នួន​៧៧០​ច្បាប់​ដល់​យុទ្ធជន​ពិ​ការ​ គ្រួ​សារ​យុទ្ធ​ជន​ពលី​និង​អ្នក​មាន​ស​គុណ; ផ្តល់​ជូន​ប័ណ្ណ​ធា​នា​រ៉ាប​រង​សុ​ខា​ភិ​បាល​ជាង​២២.០០០​ដល់​មុខ​សញ្ញា​ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គោល​ន​យោ​បាយ សរុប​ថវិ​កាជាង​១០​ពាន់​លាន​ដុង​/ឆ្នាំ។​

ខេត្ត​បាក​លីវ នៅ​ទាំង​យក​ចិត្ត​ទុក​ដាក់​ពិសេស ឆ្លៀត​យក​ប្រ​ភព​ជំ​នួយ​ពី​ថ​វិ​កា​មជ្ឈិម​និង​សំ​ច័យ​ប្រ​ភព​ថវិ​កា​ភូមិ​ភាគ​ដើម្បី​វិនិ​យោគទុន​ជួស​ជុល បង្កើន​កម្រិត​កសាង​សំ​ណង់​ចា​រឹក​ស្នា​ដៃ​នៃ​វីរ​យុទ្ធ​ជន​ពលី​លើ​ភូមិ​សាស្រ្ត​ជិត​៥០​សំ​ណង់ មាន​ដូចបូជ​នីយដ្ឋាន​វីរ​យុទ្ធជន​ពលី ស្ដូប​រំ​លឹក​វីរ​យុទ្ធ​ជន​ពលី ស្ដូប​រំ​លឹកព្រឹត្តិ​ការណ៍​ម៉ូវ​ថឹង អា​គារ​ចា​រឹក​ឈ្មោះ​យុទ្ធ​ជន​ពលី​នៅ​តាម​ឃុំ សង្កាត់ ទី​ប្រ​ជុំ​ជន​។ ជា​មួយ​នឹង​ការ​ខិត​ខំ​ខាង​លើ  មាន​ឃុំ សង្កាត់​ទី​ប្រ​ជុំ​ជន​ទាំង​៤៦​/៤៦​លើ​ភូមិ​សាស្រ្ត​ខេត្ត​បាក​លីវ ត្រូវ​បាន​ទទួល​ស្គាល់ អនុ​វត្ត​ល្អ​ការ​ងារ​យុទ្ធ​ជន​ពិ​ការ–ពលី​និង​អ្នក​មាន​ស​គុណ;​គ្រួ​សារ​ក្រប​ខ័ណ្ឌ​គោល​ន​យោ​បាយ​១០០%​មាន​កម្រិត​ជីវ​ភាព​ស្មើ​ឬ​ខ្ពស់​ជាង​កម្រិត​ជីវ​ភាព​មធ្យម​ភាគ​របស់​ប្រ​ជា​ជន​ក្នុង​តំ​បន់​ស្នាក់​នៅ​។

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្តយឿង​ថាញ់​ទ្រុង ស្នើ​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​និង​សប្បុ​រស​ជននា​នា បន្ត​ការ​អនុ​វត្ត​បាន​ល្អ​នូវ​ភារ​កិច្ច​សំ​ខាន់​ៗ ដូច​ជា៖ ផ្តុំ​កម្លាំង​ដឹក​នាំ ចង្អុល​ការ​បញ្ជ្រាប​ស៊ី​ជម្រៅ​នូវ​ទស្សនៈ​គោល​ការណ៍​របស់​បក្សនិង​គោល​ន​យោ​បាយ​ច្បាប់​របស់​រដ្ឋ ស្ដី​ពី​ការ​ងារ​អ្នក​មាន​សគុណ​ចំ​ពោះ​បដិ​វត្តន៍;​បង្កើន​ការ​ផ្សព្វ​ផ្សាយ អប់រំ​ន​យោ​បាយ​ សតិ​អារម្មណ៍​ជូន​កម្មា​ភិ​បាល បក្ខ​ជន បុគ្គ​លិក  អ្នក​រដ្ឋ​ការ​និង​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់ ស្ដី​ពីអ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍; ជំ​រុញ​ខ្លាំង​ក្លា​ការ​ចលនា”​ផឹក​ទឹក​នឹក​ប្រ​ភព” តាម​រូប​ភាព​យ៉ាង​សម្បូរ​បែប​។ល។

បច្ចុ​ប្បន្ន ខេត្ត​បាក​លីវ​មាន​យុទ្ធ​ជន​ពលី​ជាង​១២.០០០​រូប យុទ្ធ​ជន​ពិ​ការ​ជំ​ងឺ​ជាង​៦.៥០០​រូប អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ជាង​៦៥.០០០​រូប​។ ឆ្នាំ​២០១៧ នា​ខួប​អនុស្សា​វរីយ៍​ទិ​វាយុទ្ធ​ជន​ពិ​ការ–ព​លី២៧/៧ ខេត្ត​ឧទ្ទិស​ជូន​កិត្តិ​នាម​វីរ​មា​តា​វៀត​ណាម​ចំ​នួន​២៣; ប្រ​គល់​ជូន​ប័ណ្ណ​អ្នក​មាន​ស្នា​ដៃ​ចំ​ពោះ​មាតុ​ភូមិ​ដល់​យុទ្ធ​ជន​ពលី​៧រូប;ជូន​អំ​​ណោយ​ដល់​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍ជាង​២២​.០០០​រូប​៕

ញឹក​ប៊ិញ​ – (ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​វៀត​ណាម​)- បក​ប្រែ៖​ ថាច់​សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ខេត្ត​បាក​លីវ