នយោបាយ - សង្គម នយោបាយ - សង្គម

16/08/2017 - 09:44

ឌិញ ម៉ូង សម្រេចទិស​ដៅ​ជន​បទ​ថ្មី

ក្រោយ​រយៈ​ពេល​៦​ឆ្នាំ​ខ្នះ​ខ្នែង​ក្នុង​ការ​កសាង​ឃុំ​ឌិញ​ម៉ូង ស្រុក​ធើយ​ឡាយ ក្រុង​កឹង​ធើ បាន​សម្រេច​រួច​រាល់​១៩​/១៩​លក្ខ​ឋានឃុំ​ជន​បទ​ថ្មី​។ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជនទូ​ទាំង​ឃុំ មាន​ក្តី​រីក​រាយ​រង់ចាំ​ការ​ទទួល​ស្គាល់​ជា​ឃុំ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី។

ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​វប្ប​ធម៌​ឌិញ​ខាញ់ ត្រូវ​បាន​ប្រ​ជា​ជន​បរិ​ច្ចាគ​ដី​និង​ជំ​នួយ​សម្ភារៈកសាង។

អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ ស្តី​ពី​កសាងជន​បទ​ថ្មី ឃុំ​ឌិញ​ម៉ូង​បាន​កសាង​សម្រេច​រួច​រាល់​ឃុំ​ជន​បទ​ថ្មី។ ដល់​ចុង​ខែកក្ក​ដា  ឆ្នាំ​២០១៧   ឃុំ​ឌិញ​ម៉ូង បាន​សម្រេចលក្ខ​ឋាន​មូល​ដ្ឋាន​សម្ភារៈ​វប្ប​ធម៌​និង​ភាគ​កម្រិត​ប្រ​ជា​ជន​ចូល​រួម​ធា​នា​រ៉ាប់​រង​សុ​ខាភិបាល​ជាង​៨៥%។ នេះ​គឺ​ជា​លក្ខ​ឋាន​ពីរ​ចុង​ក្រោយ​ក្នុង​ចំ​ណោម​ក្រម​លក្ខ​ឋាន​ទាំង​១៩​ហើយ​ត្រូវ​បាន​អនុ​វត្ត​ឆាប់​ជាង​ត្រី​មាស​ទី​១​បើប្រៀប​ធៀប​ជា​មួយ​នឹង​ផែន​ការ​ដាក់​ចេញ​។ លោក​ង្វៀន​វាំុង​ធឿ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឌិញ​ម៉ូង ឲ្យ​ដឹង៖ “ឌិញ​ម៉ូង មាន​ជន​រួម​ជាតិ​ខ្មែរ​ជិត​៣០០​គ្រួ​សា​រ​។ ពិ​សេស គឺ​មា​មីង​តែង​ឈាន​មុខ​មិន​អល់​អែកក្នុង​ការ​រួម​វិ​ភាគ​ទាន​កសាង​ជន​បទ​ថ្មី។ មាន​គ្រួ​សារ​ខ្លះ​បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម ដូច៖ បរិ​ច្ចាគ​ដី​ជំ​នួយ​សម្ភារៈ​ កម្លាំង​ពល​កម្ម ចលនា​អ្នក​ភូមិ​ផង​របង​ជា​មួយ​រួម​ចំ​ណែក​កសាង​ជន​បទ​ថ្មី​។ មាន​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ជាង​២០​គ្រួ​សារ បាន​បរិ​ច្ចាគ​ដីក​សាង​ជន​បទ​ថ្មី​នៅ​ឃុំ​ឌិញ​ម៉ូង​ផង​ដែរ​។ ក្នុង​នោះ គ្រួ​សារ​បរិ​ច្ចាគ​ដី​ច្រើន​បំ​ផុត​គឺ​ជាង​២០០០​ម៉ែត្រ​កា​រ៉េ​។ មាន​គ្រួ​សារ​ខ្លះ​បរិច្ចាគ​ដី​ផង ឧបត្ថម្ភ​សម្ភារៈ​កសាង​ស្ពាន​បេ​តុង​ផង គិត​ជា​តម្លៃ​ទឹក​ប្រាក់​ចំ​នួន​៣០​លាន​ដុង​”។

ការ​កសាង​សម្រេច​រួច​រាល់​ឃុំ​ជន​បទ​ថ្មី គឺ​ជា​ឱកាស​ជួយ​គ្រួ​សារ​ជា​ច្រើនចាក​ផុត​ពី​ភាព​ក្រី​ក្រ លើក​ស្ទួយ​គុណ​ភាព​ជីវ​ភាព​។ បច្ចុ​ប្បន្ន អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​ឃុំ​ឌិញ​ម៉ូង   នៅ​ត្រឹម​៣,៥%​ប៉ុណ្ណោះ​។ តួ​យ៉ាង​ដូច​ភូមិ​វប្ប​ធម៌​ឌិញ​ខាញ់A មាន​មា​មីង​ខ្មែរ​១២​គ្រួ​សារ​។ មុន​ឆ្នាំ​២០១២ មាន​១១​/១២​គ្រួ​សារ​ក្រី​ក្រ មក​ទល់​ពេល​នេះ នៅ​តែ​១គ្រួ​សារ​ក្រី​ក្រ អា​ស្រ័យ​ម្ចាស់​គ្រួ​សារ​មាន​វ័យ​ចំ​ណាស់​ អនា​ថា​។ លោក​ដង​វាំុង​វ៉ង់ ប្រ​ធាន​ភូមិ​ឌិញ​ខាញ់A ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “​បច្ចុ​ប្បន្ន គ្រួ​សារ​ខ្មែរ​នៅ​ភូមិ​ឌិញ​ខាញ់A មាន​ជីវ​ភាព​លំ​នឹង​គ្រួ​សារខ្លះ​ឈាន​ឡើង​ធូរ​ធារ​គ្រាន់​បើ​។ អា​ស្រ័យហេតុ​នោះ ជន​រួម​ជាតិ​ខ្មែរ​មិន​ត្រឹម​តែ​បរិ​ច្ចាគដី​ សម្ភារៈ ​កសាង​ស្ពាន ផ្លូវ​ជន​បទ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សាម​គ្គី​រួម​វិភាគ​ទាន​កសាង​ព្រះវិ​ហារ កុដិ សា​លា​ក្នុង​វត្ត​អម្ព​វ័ន សម្រាប់​មា​មីង​ខ្មែរ​ទាំង​២​ភូមិ គឺ​ភូមិ​ឌិញ​ខាញ់និង​ឌិញ​ខាញ់ទៀត​ផង​”៕

        ថាញ់​ភូ​-លី​សៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ឃុំ​ឌិញ​ម៉ូង