អប់រំ អប់រំ

16/08/2017 - 09:31

ត្រៀម​បម្រុង​ឲ្យ​​ឆ្នាំ​សិក្សា​ថ្មី

លោក​ស្រី ង្វៀន​ហ្វាយ​ធ្វី​ហាំង នា​យិ​កា​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ហូវ​យ៉ាង ឲ្យ​ដឹង៖  ផ្នែក​អប់​រំ​ខេត្ត​នឹង​ចង្អុល​ការ​ដល់​អង្គ​ភាព​ក្រោម​ឱ​វាទ ត្រៀម​បម្រុង​បាន​ល្អ​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​២០១៧-២០១៨។

 

សា​លា​បឋម​សិក្សា​តឹង​ប៊ិញ១​ ស្រុក​ផុង​ហ៊ីប ជា​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​។

ក្នុង​រដូវ​វិស្ស​ម​កាល​នៅ​តាម​សា​លា​បាន​រៀប​ចំ​ជួស​ជុល បន្ទប់​រៀន តុ​តាំង បំ​ពាក់​បន្ថែម​គ្រឿង​ឧបករណ៍​បង្រៀន​។ល។ ចំ​ពោះ​សា​លា​ដែល​កំ​ពុង​កសាង​ថ្មី អង្គ​ភាព​គ្រប់​គ្រង​តែង​ធ្វើ​ការ​ត្រួត​ពិ​និត្យ រំ​លឹក​ដាស់​តឿន ដើម្បី​សម្រេច​បាន​ទាន់​ពេល​និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ដើម​ឆ្នាំ​សិក្សា​២០១៧-​២០១៨​។ លោក​វ៉​ថាញ់​ម៉ុង អនុ​ប្រ​ធាន​កា​រិ​យា​ល័យ​មន្ទីរ​អប់​រំ​និងបណ្តុះ​បណ្តាល​ខេត្ត​ហូវ​យ៉ាង ឲ្យ​ដឹង​បន្ថែម​៖ “រយៈ​ពេល​កន្លង ខេត្ត​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កសាង​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ។ មក​ទល់​ពេល​នេះ ទូ​ទាំង​ខេត្ត​មាន​សា​លា​​សម្រេច​បទ​ដ្ឋាន​ជាតិ​១៧០/៣៣៩​ស្រូប​អត្រា​ជាង​៥០​,១% (ក្នុង​នោះ មាន​សា​លា​មតេ្តយ្យ​ចំ​នួន​៤៥ សា​លា​បឋម​សិក្សា​ចំ​នួន​៧៦ សា​លា​មធ្យម​សិក្សា​មូល​ដ្ឋាន​ចំ​នួន​៤១ សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ចំ​នួន​៥)។ បើ​ប្រៀប​នឹង​ឆ្នាំ​សិក្សា​២០១៦ ទូ​ទាំង​ខេត្ត​ទ​ទួល​ស្គាល់​សា​លា​សម្រេច​បទ​ដ្ឋាន​ថ្មី​ចំ​នួន​២៨។ ក្នុង​នោះ ទី​រួម​ខេត្តង៉ា​បៃ​និង​ក្រុង​វីថាញ់ ជា​ភូមិ​ភាគនាំ​មុខ​របស់​ខេត្ត ក្នុង​ការ​កសាង​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​។ តាម​ផែន​ការ​នៅ​ឆ្នាំ​២០១៧ ផ្នែក​អប់​រំ​ខេត្ត​នឹង​កសាង​សា​លា​សម្រេច​បទដ្ឋាន​ជាតិ​ចំ​នួន​២៩ជា​មួយ​នឹងថវិ​កា​វិនិ​យោគ​ទុន​សរុប​១៧៧,២ពាន់​លាន​ដុង និង​ខិត​ខំ​ជំ​រុញ​អត្រា​​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​ពី​៥៥ ដល់​៦០​%​ក្នុង​ទូ​ទាំង​ខេត្ត​។

ក្នុង​សន្និ​សីទ​បំ​ប៉ន​ទ្រឹ​ស្តី​ន​យោ​បាយ​ក្នុង​រដូវ​វិស្ស​មកាល គ្រូ​ឧទ្ទេសបាន​ផ្តោត​ទៅ​លើ​បញ្ហាទ្រឹ​ស្តី​មូល​ដ្ឋាន​និង​ចំ​ណុច​ថ្មី​នៃ​សេច​ក្តី​សម្រេច​ចិត្ត​ក្នុង​អង្គ​សន្និ​សីទ​លើក​ទី​៥​នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​នី​តិ​កាលXII;​ សេចក្តី​សន្និ​ដ្ឋាន​លេខ​០៣-LK/BTGTW ចុះ​ថ្ងៃ​២៥ ខែ​មេ​សា ឆ្នាំ​២០១៧ របស់​គណៈ​ឃោស​នា​ការ​មជ្ឈិម ស្តី​ពី​បន្ត​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត សេច​ក្តី​សន្និ​ដ្ឋាន​លេខ​៩៤-KL/TW របស់​គណៈ​លេខា ស្តី​ពី​ការ​ផ្លាស់​ថ្មី​ការ​សិក្សា​ទ្រឹ​ស្តី​នយោ​បាយ​ក្នុង​ប្រ​ព័ន្ធ​អប់រំ​ប្រ​ជា​ជាតិ​។ល។ មន្ទីរ​អប់​រំ​ក៏​បាន​ចង្អុល​ការ​ដល់​សា​លានានាក្នុង​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ បង្កើន​ការ​ចល​នា កៀរ​គរ​សិស្ស​ឋិត​ក្នុង​វ័យ​សិក្សា​ឲ្យ​ចូល​រៀន​។

ផ្នែក​អប់​រំ​ខេត្ត​ហូវ​យ៉ាង ក៏​បាន​ឯក​ភាព​ពង្រីក​បន្ថែម​សា​លា​បឋម​សិក្សា​ចំ​នួន​៩​ក្នុង​ការ​បង្រៀន​និង​រៀន​តាម​កម្ម​វិធី​ភា​សា​វៀត​១-បច្ចេក​វិជ្ជា​អប់​រំ បង្កើន​ចំ​នួន​សាលា​បឋម​សិក្សា​បង្រៀន​តាម​កម្ម​វិធី​នេះ​ក្នុង​ទូ​ទាំង​ខេត្ត​ឡើង​ដល់​៧៣​/ ១៧០​។ លោក​វ៉​ថាញ់​ម៉ុង ឲ្យ​ដឹង៖ ថ្ងៃ​ប​វេស​ន​កាល​ចាប់​ពី​កម្រិត​មេត្តយ្យ​ដល់​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​នៅ​ខេត្ត​ហូវ​យ៉ាង​គឺ​ថ្ងៃ​១៤ ខែ​សី​ហា ឆ្នាំ​២០១៧ បើក​ឆ្នាំ​សិក្សា​នៅ​ថ្ងៃ​៥ ខែ​កញ្ញា ឆ្នាំ២០១៧​៕  

                      ហា​ថាញ់​-មុ​នី 

ចែករំលែកអត្ថបទ