កីឡា - ទេសចរណ៍ កីឡា - ទេសចរណ៍

16/08/2017 - 09:11

ពី​ខេត្ត​សុក​ត្រាំង​ទៅ​ទេស​ចរណ៍​នៅ​កូង​ដាវ ដោយ​នា​វា​ល្បឿន​លឿន

ក្រោយ​រយៈ​ពេល​ខ្នះ​ខ្នែង​រៀប​ចំនា​វា​ល្បឿន​លឿន​ចាប់​ពី​ត្រឹង​ដេ (សុក​ត្រាំង​) ឆ្ពោះ​ទៅ​កូង​ដាវ (បា​រៀ-​វ៉ូង​តាវ)​ បាន​សកម្ម​ភាព​ជា​ផ្លូវ​ការ​រួម​ចំ​ណែក​លើក​ស្ទួយ​ផ្នែក​ទេស​ចរណ៍​របស់​ខេត្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​។

ភ្ញៀវ​ទេសចរ​ត្រៀមចុះ​នា​វាល្បឿនលឿនSuperdong​ដែល​ចេញ​ដំ​ណើរ​ពី​ខេត្តសុក
​ត្រាំង​ទៅ​កូង​ដាវ​។

ពេល​​មាន​​នា​​វា​​ល្បឿន​​លឿន Superdong ចេញ​ដំ​ណើរ​ចាប់​ពី​ខេត្ត​សុក​ត្រាំង​ទៅ​កូង​ដាវ ក៏​ទាក់​ទាញ​បាន​ភ្ញៀវ​ទេស​ចរ​យ៉ាង​កុះ​ករ​។ បង​ឡា​មិញ​ជុង ភ្ញៀវ​ទេស​ចរ​មក​ពី​ខេត្ត​ត្រា​វិញ ឲ្យ​ដឹង៖ “ខ្ញុំ​ទៅ​លេង​ខេត្ត​សុក​ត្រាំង​ឮ​ដំ​ណឹង​ថា មាន​ផ្លូវ​នា​វា​ល្បឿន​លឿន​ដំ​បូង​បង្អស់​ទៅ​កាន់​កូង​ដាវ ម្ល៉ោះ​ហើយ​ខ្ញុំ​និង​មិត្ត​ភ័ក្តិ​បាន​ទិញ​សំ​បុត្រ​មក​ទស្ស​នា​កេរ​ដំណែល​ប្រ​វត្តិ​សាស្រ្ត​​​បដិ​វត្តន៍​នៅ​កូង​ដាវ។ ការ​បើក​ផ្លូវ​នា​វា​ល្បឿន​លឿន ដូច្នេះ​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​មិន​តែ​ខ្ញុំ​ម្នាក់​ឯង​ប៉ុណ្ណោះ​ទេ គឺ​ប្រ​ជា​ជន​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ទាំង​មូល ខណៈ​ពេល​ទៅ​ទេស​ចរណ៍នៅ​កូង​ដាវ​ក៏​មាន​ភាព​ងាយ​ស្រួល​ដោយ​​​ចំ​ណាយ​ពេល​តែ​ជាង​២​ម៉ោង​ប៉ុណ្ណោះ”​  ។

នា​វា​ល្បឿន​លឿន​កូង​ដាវ​១ បោះ​នៅ​ប្រ​ទេស​ម៉ា​ឡេ​ស៊ី ជា​មួយ​នឹង​ទុន​វិ​និ​យោគ​ចំ​នួន​៥០​ពាន់​លាន​ដុង មាន​សណ្ឋាន​២ជាន់ ៤​ឃ្លុបចំ​​ណុះ​អ្នក​ដំ​ណើរ​៣០​៦​នាក់​ ល្បឿន​មធ្យម​២៦​គា​វុត​/ម៉ោង​។ ចេញ​ដំ​ណើរ​ពី​ខេត្ត​សុក​ត្រាំង​ទៅ​កូង​ដាវ និង​ត្រ​លប់​មក​វិញ គឺ​រយៈ​ពេល​ប្រ​ហែល​១៥០​នា​ទី​ប៉ុណ្ណោះ។  តាម​ប្រ​សាសន៍​របស់​ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​នា​វា​ល្បឿន​លឿន Superdong កៀង​យ៉ាង ចាប់​ពី​ម៉ោង​៨​ព្រឹក​រៀង​រាល់​ថ្ងៃ​នឹង​មាន​នា​វា​ល្បឿន​លឿន​១ គ្រឿង​ចេញ​ដំ​ណើរ​ពី​ខេត្ត​សុក​ត្រាំង​ទៅ​កូង​ដាវ និង​ត្រ​លប់​មក​វិញ​នៅ​ម៉ោង​១៣​រ​សៀល​តម្លៃ​​សម្រាប់​មនុស្ស​ធំ​គឺ​៣១០.០០០​ដុង​/​សំ​បុត្រ កុ​មារ​គឺ​២៣០.០០០​ដុង​/​សំ​បុត្រ។ ក្រៅ​ពី​នោះ នៅ​មាន​ប្រ​ភេទ​សំ​បុត្រ​សម្រាប់​មនុស្ស​វ័យ​ចាស់ (២៦​០.​០០០​ដុង​/​សំ​បុត្រ​) និង​មនុស្ស​ពិការ​(២០០.០០០​ដុង​/សំ​បុត្រ​)។ ចាប់​ពី​កំ​ពង់​ផែ​បេន​ដឹម មក​កាន់​មជ្ឈ​មណ្ឌល​កូង​ដាវ មាន​រថ​យន្ត​ក្រុង​ដឹក​អ្នក​ដំ​ណើរ​ចុះ​ឡើង​ក្នុង​តម្លៃ​៤០.០០០​ដុង​/​សំ​បុត្រ។ លោក​កាម​ថេ​ហៅភ្ញៀវ​ទេស​ចរ​មក​ពី​សង្កាត់​៩ ក្រុង​សុក​ត្រាំង ឲ្យ​ដឹង​៖ “កាល​ពី​មុន​ខ្ញុំ​មាន​បំ​ណង​មក​លេង​កូង​ដាវ ប៉ុន្តែ​គ្មាន​ឱកាស​ដោយ​សារ​ផ្លូវ​ធ្វើ​ដំ​ណើរ​ឆ្ងាយ​ពេក​។ ទើប​ថ្ងៃ​នេះ ពេល​ឮ​ដំ​ណឹង​ថា​មាន​ផ្លូវ​នា​វា​ល្បឿន​លឿន​ដំ​បូង​បង្អស់​ដែល​ចុះ​ទៅ​ដល់​កូង​ដាវ​រយៈ​ពេលតែ​ជាង​២​ម៉ោង ម្ល៉ោះ​ហើយ​សមា​ជិក​គ្រួ​សារ​ខ្ញុំ​មាន​គ្នា​១២​នាក់ បាន​រៀប​ចំ​ដំ​ណើរទៅ​ទស្សនា​ទិដ្ឋ​ភាព​ស្រស់​ស្អាត​នៅ​កូង​ដាវ​”​។ មិន​ត្រឹម​មាន​ភាព​ងាយ​ស្រួល​ខាង​ទេស​ចរណ៍​ប៉ុណ្ណោះ​ទេ ផ្លូវ​នា​វា​ល្បឿន​​លឿន​ធ្វើ​សកម្ម​ភាព  ថែម​ទាំង​ជួយ​ដល់ប្រ​ជា​ជន​ប្រ​កប​របរ​រក​ស៊ី​និង​ដឹក​ជញ្ជូន​ទំ​និញ​បាន​ងាយ​ស្រួល​ទៀត​ផង។ បង​ថាច់​ច័ន្ទ កំ​ណើត​នៅ​សុក​ត្រាំង ឲ្យ​ដឹង​៖ “នា​វា​ចេញ​ដំ​ណើរ​លើក​នេះ ទៅ​បាន​លឿន ហើយ​តម្លៃ​ថោក​ផង សំ​ចៃ​បាន​ពេល​វេ​លា និង​ដឹក​ជញ្ជូន​ទំ​និញ​បាន​ច្រើន​ផង ម្ល៉ោះ​ហើយ​ប្រ​ជា​ជន​មាន​ក្ដី​សោម​នស្ស​រីក​រាយខ្លាំង​ណាស់”។

 តាម​ប្រ​សាសន៍​របស់​លោក​ផាម​វុាំង​ដូវ អនុ​ប្រ​ធាន​មន្ទីរ​វប្ប​ធម៌​កីឡា​​និង​ទេស​ចរណ៍​ខេត្ត​សុក​ត្រាំង ឲ្យ​ដឹង៖ តាម​គម្រោង​ឆ្នាំ​២០១៨ ក្រុម​ហ៊ុន​ភាគ​ហ៊ុន​នា​វា​ល្បឿន​លឿន Superdong–កៀង​យ៉ាង នឹង​នាំ​យក​នា​វា​ល្បឿន​លឿន​ទី​២​មួយ​គ្រឿង​ទៀត​មក​ដាក់​ដំ​ណើរ​ការ ដើម្បី​បង្ក​លក្ខណៈ​កាន់​តែ​ងាយ​ស្រួល​សម្រាប់​ភ្ញៀវ​ទេសចរ។ គម្រោង​នា​វា​ល្បឿន​លឿន​កូង​ដាវ​-ត្រឹង​ដេ គឺ​ជា​គម្រោង​ទេចរណ៍​សំ​ខាន់​មួយ​របស់​ខេត្ត ជា​មួយ​នឹង​ទិស​ដៅ​ទាក់​ទាញភ្ញៀវ​ទេស​ចរ​មក​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​និង​ទស្សនា​នៅ​ខេត្ត​សុក​ត្រាំង ក្នុង​ដំ​ណើរ​ទៅ​ទស្ស​នា​នៅ​កូង​ដាវ​៕

                            លី​ធាន​ – សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ផាម​វុាំង​ដូវ