វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

22/08/2017 - 08:52

បណ្តាសកម្មភាព នាខួបអនុស្សាវរីយ៍​៧២​ឆ្នាំ បដិ​វត្តន៍​សី​ហា​និង​ទិ​វា​បុណ្យជាតិ ថ្ងៃ២ កញ្ញា

សារ​មន្ទីរ​ក្រុង​កឹង​ធើ​ទើប​បើក​ការ​តាំង​ពិព័រណ៍​រូប​ថត “អំ​ណរ​ខួប​អនុស្សាវ​រីយ៍​៥០​ឆ្នាំ ទិ​វា​បង្កើត​អា​ស៊ាន (ASEAN)​” តាំង​ពិព័រណ៍​រូប​ថត “ភូមិ​ឈូក​ទី​កំ​ណើត​អ៊ំ”​និង​ដាក់​តាំង​បង្ហាញ​អំ​ពី​ប​ធាន​បទ​ “សំ​លៀក​បំ​ពាក់​គ្រឿង​អលង្ការ​បណ្តា​ជន​ជាតិ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​”។  នេះ​ជា​សង្វាក់​កម្ម​វិធី​សកម្ម​ភាព សំ​ដៅ​ដល់​អនុស្សាវ​រីយ៍​៥០​ឆ្នាំ ទិ​វា​បង្កើត​អា​ស៊ាន ​(ASEAN) ​(១៩៦៧ – ២០១៧) អនុ​ស្សាវ​រីយ៍​៧២​ឆ្នាំ​ទិ​វា​បដិ​វត្តន៍​សី​ហា និង​បុណ្យ​ជាតិ​សា​ធារ​ណរដ្ឋ​សង្គម​និយម​វៀត​ណាម (២/៩/​១៩៤៥ – ​២/៩/​២០១៧​)​។ 

ខាង​ក្រោម​នេះ​គឺ​រូប​ថត​អំ​ពី​ស​កម្ម​ភាព​មួយ​ចំ​នួន​នៃ​ខួប​អនុ​ស្សាវ​រីយ៍​៧២​ឆ្នាំ​បដិវត្តន៍​សី​ហា ​និង​ទិ​វា​បុណ្យ​ជាតិ​ ថ្ងៃ​២ កញ្ញា៖

ថាញ់​ផុង​–យ្វី​ឃូយ​-ប្រែស​ម្រួល​៖ ថាច់​សេរី​

             

 ថ្នាក់ដឹកនាំនិងប្រជាជនមកទស្សនាការតាំងពិព័រណ៍។

 តុ​តាក់​តែង​កាយ​សម្រាប់​នា​រី​។

 គ្រឿង​សម្លៀក​បំ​ពាក់​នា​រី​ជន​ជាតិ​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង។​

 រូប​ថត​ស្ដី​ពី​សម្លៀក​បំ​ពាក់​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បញ្ជាលេខ៦៨-CT/TW