សេដ្ឋកិច្ច-ការរស់នៅ សេដ្ឋកិច្ច-ការរស់នៅ

22/08/2017 - 09:08

កសិករ​វ័យ​ចំ​ណាស់​ផ​លិត​ពូ​កែ

លោក​ថាច់​ធន អា​យុ​៧២​ឆ្នាំ នៅ​អនុ​សង្កាត់​១ សង្កាត់​៧ ក្រុង​ត្រា​វិញ ខេត្ត​ត្រា​វិញ មាន​កិត្តិ​យស​បាន​ទទួល​កិត្តិ​នាម ជា​កសិ​ករ​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ​ថ្នាក់​ខេត្ត​ជា​ច្រើន​លើក​។

គ្រួ​សារ​លោក​ថាច់​ធន​កំ​ពុង​ប្រ​មូល​ផល​ត្រី​។

រយៈ​កាល​ជាង​២០​ឆ្នាំ​កន្លងគ្រួ​សារ​លោក​ថាច់​ធន មាន​ដី​ស្រែ​ចំ​នួន​៥​កុង​។ ដោយ​សារ​ធ្វើ​ស្រែ​ចម្ការ​ពុំ​សូវ​អំ​ណោយ​ផល ជីវ​ភាព​ធ្លាក់​​ក្នុង​ស្ថាន​ភាព​លំ​បាក​។ ខណៈ​ពេល​នោះ កូន​ៗ​ឋិត​ក្នុង​វ័យ​សិក្សា បង្ខំ​ចិត្ត​លោក​លក់ដី​មួយ​ស្រ​ទាប់​លើ​ដើម្បី​មាន​ប្រាក់​ផ្គត់​ផ្គង់ជីវ​ភាព​គ្រួ​សារ​។ ការ​លក់​ដីនេះ​ ធ្វើ​ឲ្យ​ដី​ស្រែ​ទំ​នាប ពុំ​អាច​ធ្វើ​ស្រែ​និង​ដាំ​ដុះ​អ្វី​បាន​។ បន្ទាប់​ពី​មួយ​រយៈ​ពេល​រំ​ពឹង​គិត លោក​សម្រេច​ចិត្ត​ជីក​ស្រះ​ចិញ្ចឹម​ត្រី​គ្រប់​ប្រ​ភេទ មាន​ដូច​៖ ត្រី​ខ្សាច់​ដំ​រី ត្រី​ឆ្ពង់ ត្រី​ស ត្រី​ភី​ឡា​ព្យា​។ល។ លទ្ធ​ផល​ចៃ​ដន្យ​ ពេល​ត្រី​គ្មាន​ជំ​ងឺ​ដំ​កាត់​អី្វ ឆាប់​ធំ​ធាត់ ចិញ្ចឹម​រយៈ​កាល​៦​ខែ គឺ​បាន​ប្រ​មូល​ផល​។ លោក​ថាច់​ធន ឲ្យ​ដឹង​៖ “ខ្ញុំ​មិន​ប្រ​មូល​ផល​​មួយ​លើក​ទេ គឺ​ប្រ​មូល​ផល​រាល់​ថ្ងៃ​ជា​មួយ​នឹង​គោល​លំ​នាំ “ចាប់​រំ​លស់ លែង​បន្ថែម​”។ តាម​ការ​បក​ស្រាយ​របស់​លោក គឺ​អូស​រាល់​ថ្ងៃ​ជ្រើស​យក​ត្រី​ធំ​ល្មម​ដើម្បី​ថ្លឹង​លក់ ត្រី​តូចលែង​ចិញ្ចឹម​បន្ត នោះ​គឺ​“ចាប់​រំ​លស់​”។ ចំ​ណែក​“លែង​បន្ថែម​”បាន​ន័យ​ថា​លោក​ទៅ​ទិញ​ពូជ​នៅ​កន្លែង​ភ្ញាស់​មក​ចិញ្ចឹម គួប​ផ្សំ​នឹង​ត្រី​កើត​ធម្ម​ជាតិ​ក្នុង​ស្រះ ម៉្លោះ​ហើយ​ក្នុង​ស្រះ ត្រី​ខ្នាត​ធំ​តូច​មាន​គ្រប់ ដូច្នេះ​លោក​អាច​ប្រ​មូល​ផល​បាន​រាល់​ថ្ងៃ​។ លោក​ថាច់​ធន ឲ្យ​ដឹង​បន្ថែម​៖ “ដើម្បី​រួម​ចំ​ណែក​ក្នុង​ផលិត​កម្ម ចិញ្ចឹម​ជល​ផល​សម្រេច​បាន​ប្រ​សិទ្ធ​ភាព មាន​ចំ​ណុច​សំ​ខាន់​៣​យ៉ាង គឺ​ទុន​បច្ចេក​ទេសនិង​​ចេះ​​របៀប​ថែ​ទាំ​។ ទន្ទឹម​នឹង​នោះ ខ្ញុំ​សាក​សួរ​បទ​ពិ​សោធន៍ ដើម្បី​យក​មក​អនុ​វត្ត​នូវ​ទម្រង់​រូប​ភាព​របស់​ខ្លួន​”។ អ្នក​មីង​ថាច់​ធី​ប៉ៀក ប្រ​ពន្ធ​លោក​ថាច់​ធន ឲ្យ​ដឹង​៖ គាត់​យក​ត្រី​ទៅ​លក់​នៅ​ផ្សារ​រាល់​ថ្ងៃ​ចំ​ណូល​ទៀង​ទាត់​ជាង​២០០​ពាន់​ដុង  ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ។ អ្នក​មីង​ថាច់​ធី​ប៉ៀក ឲ្យ​ដឹង​បន្ថែម៖ “ខ្ញុំ​រីក​រាយ​ណាស់ អា​ស្រ័យ​មាន​ស្រះ​ត្រី​នេះ ទើប​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​បាន​ធូរ​ធារ​ដូច​សព្វ​ថ្ងៃ សង់​បាន​ផ្ទះ​សម​រម្យ គិត​គូរ​ឲ្យ​កូន​ចៅ​រៀន​សូត្រ​ត្រឹម​ត្រូវ​”។

 ឆ្លៀត​យក​ប្រ​ភព​ស្មៅ​ធម្ម​ជាតិ​ជុំ​វិញ​ស្រះ លោក​ថាច់​ធន​ទិញ​គោ​២​ក្បាល​មក​ចិញ្ចឹម​។ គោ​កើត លោក​ជ្រើស​កូន​គោ​ល្អ​ៗ​ទុក​ចិញ្ចឹមបន្ត​ពូជ កូន​គោ​ពុំ​សូវ​ល្អ​ចិញ្ចឹម​លក់​សាច់​។ រហូត​មក​ទល់​នឹង​បច្ចុប្ប​ន្ន ហ្វូង​គោ​របស់​គ្រួសារ​លោក​ធន​កើន​ឡើង​ជិត​២០​ក្បាល​។ តាម​ការ​គិត​គូរ​របស់​លោ​ក​ធន​មួយ​ឆ្នាំៗ​ គោ​កើត​បាន​១០​ក្បាល នាំ​មក​ប្រាក់​ចំ​ណូល​ជាង​១០០​លាន​ដុង​។

 លោក​ង្វៀន​វាំុង​បឺវ ប្រ​ធាន​សមា​គមកសិក​រសង្កាត់​៧ ក្រុង​ត្រា​វិញ បញ្ជាក់​៖ “គ្រួ​សារ​ពូ​ធន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រក​ស៊ី​។ ផ្តើម​ពី​នោះ គ្រួ​សារ​ពូ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ឈាន​ឡើង​ធ្វើ​មាន​ធ្វើ​បាន​។ ឆ្លង​តាម​រយៈ​​នោះ ពូ​ធន​បាន​សមា​គម​កសិ​ករ​គ្រប់​លំ​ដាប់​ថ្នាក់​ទទួល​ស្គាល់​ជា​កសិ​ករ​ផលិត និង​ធ្វើ​អា​ជីវ​កម្ម​ពូ​កែ។ ​មិន​ត្រឹម​តែ​ធ្វើ​មាន​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះទេ ពូ​នៅ​ទាំង​ចែក​បទ​ពិ​សោធន៍​ក្នុង​ការ​បង្ក​បង្កើន​ផល​ដល់​មា​មីង​ទៀត​ផង​”៕

សឺន​ម៉ា​ល័យ​-មុ​នី

ចែករំលែកអត្ថបទ