នយោបាយ - សង្គម នយោបាយ - សង្គម

22/08/2017 - 09:08

ស្រុះ​ស្រួល​គ្នា​កសាង​ជន​បទ​ថ្មី

អា​ស្រ័យ​បង្កើន​ការបណ្ដុះ​បណ្តាល​កម្មា​ភិ​បាល​ខាង​កសាង​ជន​បទ​ថ្មីនិង​ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង​ក្នុង​ប្រ​ជា​ជន បង្ក​លក្ខណ​សម្បត្តិ​ជូន​ប្រ​ជា​ជន​ចូល​រួម​វិ​ភាគ​ទាន​ត្រួត​ពិ​និត្យ បាន​ជា​ដំ​ណើរ​ការ​កសាង​ជន​បទ​ថ្មី​នៅ​ខេត្ត​អាង​យ៉ាង បាន​ប្រ​ព្រឹត្ត​ទៅ​ដោយ​ស្រួល​។
 

​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជន​បទ​ខេត្ត​អាង​យ៉ាង បាន​វិ​និ​យោគ​ទុន​កសាង​សម​រម្យ​ ទំ​នើប។

តាម​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង ចាប់​ពី​ដើម​ឆ្នាំ​២០១៧​មក​ទល់​ពេល​នេះ ខេត្ត​រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហ្វឺន​ផ្សព្វ​ផ្សាយ​គោល​ការណ៍​កសាង​ជន​បទ​ថ្មី​បាន​១០​ថ្នាក់ ជូន​សិក្ខា​កាម​ប្រ​មាណ​១.៥៤១​រូប ដែល​ជា​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ ពី​ថ្នាក់​ខេត្ត ស្រុក ឃុំ អំ​ពី​គោល​ការណ៍ គោល​ន​យោ​បាយ​មួយ​ចំ​នួន និង​ការ​ងារ​ខាង​កសាង​ជន​បទ​ថ្មីដំ​ណាក់​កាល​២០១៦​-២០២០។ ទន្ទឹម​នឹង​នោះ ខេត្ត​បាន​បោះ​ពុម្ព​ផ្សាយ​សៀវ​ភៅ​ណែ​នាំប្រ​មាណ​១.២០០​ក្បាល និង​ឯក​សារ​ផ្សព្វ​ផ្សាយ​ពី​ការ​កសាង​ជន​បទ​ថ្មី​ក្នុង​ប្រ​ជា​ជន​ចំ​នួន​១.៥០០​ច្បាប់​។

សមមិត្ត​ឡឹម​ក្វាង​ធី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​អាង​យ៉ាង ឲ្យ​ដឹង​៖ ខេត្ត​ខិត​ខំ​ក្នុង​ឆ្នាំ​២០១៧ មាន​ឃុំ​សម្រេច​លក្ខ​ឋាន​ទាំង​១៩ យ៉ាង​តិច​បំ​ផុត​១០​ឃុំ បង្កើន​ចំ​នួន​ឃុំ​សម្រេច​លក្ខ​ឋាន​ជន​បទ​ថ្មី​ឡើង​៣១​/១១៩​ឃុំ​។ ពិ​សេស មាន​បន្ថែម​២​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ខិត​ខំ​សម្រេច​បទ​ដ្ឋាន​ក្នុង​ឆ្នាំ​0២០១៧ មុន​១​ឆ្នាំ​បើ​ប្រៀប​នឹង​ផែន​ការ​ដាក់​ចេញ; មក​ទល់​ពេល​នេះ បណ្តាឃំុ​ទាំង​អស់​នៅ​ខេត្ត​អាង​យ៉ាង មធ្យម​ភាគសម្រេច​បាន​១៣​លក្ខ​ឋាន​។ ក្នុង​៦​ខែ​ដើម​ឆ្នាំ​២០១៧  ខេត្ត​បាន​វិ​និ​យោគ​ទុន​ជាង​៦៦ពាន់​លាន​ដុង; ក្នុង​នោះ ប្រ​ជា​ជ​​ន​រួម​វិ​ភាគ​ទាន​ជិត​១៣​ពាន់​លាន​ដុង ដើម្បី​បង្កើន​កម្រិត​និង​កសាង​ផ្លូវ​គម​នា​គមន៍​ថ្មី​៩២,៦៧៩​គី​ឡូ​ម៉ែត្រ; ក​សាង​ស្ពាន​ថ្មី​បាន​៣៥​ខ្សែ ក្នុង​នោះ ស្ពាន​បេ​តុង​២៣​ខ្សែ ស្ពាន​ដែក​៧​ខ្សែ ស្ពាន​ឈើ​៣​ខ្សែ ស្ពាន​យោល​២​ខ្សែ។ ឆ្នាំ​២០១៧​ថវិ​កា​ខេត្ត​ឧបត្ថម្ភ​៥​ពាន់​លាន​ដុង អនុ​វត្ត​បណ្ដាញ​ផ្គត់​ផ្គង់​អគ្គិ​សនី​៧​កន្លែង  និង​កា​ប៊ីន​ភ្លើង​ចំ​នួន​៦​ដើម្បី​បម្រើ​ការ​ផលិត​កម្មនិង​ជូន​ប្រ​ជា​ជន​នៅ​ជន​បទ​ជាង​២០០​គ្រួសា​រប្រើ​​ប្រាស់​​។ ព្រម​ជា​មួយ​នោះ ខេត្ត​បាន​ផ្សព្វ​ផ្សាយ​សំ​ណង់​ផ្គត់​ផ្គង់​ទឹក​ស្អាត​ចំ​នួន​៣ ថវិ​កាស​រុប​ប្រ​មាណ​២០​ពាន់​លាន​ដុង​។ ការ​បណ្ដុះ​បណ្តាល​របរ​ជូន​ពល​ករ​ជន​បទ​នៅ​ខេត្ត​អាង​យ៉ាង ត្រូវ​បាន​អនុ​វត្ត​ដោយ​មាន​រូប​ភាព​សម្បូរ​បែប​។ ចំ​នួន​អ្នក​បាន​រៀន​របរ​មាន​ការ​ងារ​ធ្វើ​ថ្មី​ឬក៏​​ធ្វើ​របរ​ចាស់​ជាបន្ត ប៉ុន្តែ​ផ្ដល់​ទិន្ន​ផល និង​ប្រាក់​ចំណូល​ខ្ពស់​ជាង​ស្រូប​អត្រា​ជិត​៧៥​% បើ​ប្រៀប​នឹង​ចំ​នួន​ពល​ករ​ដែល​បាន​ឆ្លង​កាត់​វគ្គ​បណ្តុះ​បណ្តាល​រួម​។ ក្នុង​នោះ ពល​ករ​មាន​ការ​ងារ​ធ្វើ​នៅ​ក្នុង​ស្រុក​សម្រេច​បាន​៤៧​% ក្រៅ​ស្រុក​១៦%​ និង​ក្រៅ​ខេត្ត​១២%។

សម​មិត្ត​ត្រឹង​អាញ់​ធឺ ប្រ​ធាន​មន្ទីរ​កសិ​កម្មនិង​អភិ​វឌ្ឍ​ជន​បទ​ខេត្ត​អាង​យ៉ាង គូស​បញ្ជាក់​៖ កម្ម​វិ​ធី​កសាង​ជន​បទ​ថ្មី គឺ​ជា​គោល​ការណ៍​ដ៏​ត្រឹម​ត្រូវ​ទាន់​ពេល ស្រប​នឹង​ទឹក​ចិត្ត​ប្រ​ជាជន ម៉្លោះ​ហើយ​ពេល​ផ្សព្វ​ផ្សាយ​អនុ​វត្ត​មាន​ភាព​ងាយ​ស្រួល​រួម​ចំ​ណែក​ពង្រឹង​ពង្រីក​ក្តី​ជំ​នឿ​ជឿ​ចិត្ត​របស់​ប្រ​ជា​ជន​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស​៕

                     ថាញ់​ផុង​-​វិ​មាន

ចែករំលែកអត្ថបទ