អប់រំ អប់រំ

22/08/2017 - 09:08

ជក់​អារ​ម្មណ៍​នឹង​ការ​ច្នៃ​ប្រ​តិដ្ឋ​ផែ្នក​ទន់

ឆ្នាំ​សិក្សា​២០១៦​-​២០១៧​ មាន​សិស្ស​ជន​ជាតិ​ខ្មែរ​មួយ​រូប​គឺប្អូន​ឡឹម​ថាញ់​ឡុក រៀន​ថ្នាក់​ទី​១២ 1​សា​លា​មធ្យម​សិក្សា​ចំ ​ណេះ​ទូ​ទៅ​លិត​ហោយ​ធឿង ស្រុក​ត្រឹង​ឌេ ខេត្ត​សុក​ត្រាំង ទ​ទួល​បាន​រង្វាន់​លេខ​២​ក្នុង​ពិ​ធី​ប្រ​ឡង​វិ​ទ្យា​សាស្រ្ត-បច្ចេក​ទេស​ថ្នាក់​ជាតិ និង​រង្វាន់​លេខ​១ក្នុ​ង​ពិ​ធី​ប្រ​ឡង ច្នៃ​ប្រ​តិដ្ឋ​សម្រាប់​យុវ​វ័យ កុ​មារ​ថ្នាក់​ខេត្ត​។ ជា​មួយ​នឹង​ស្នា​ដៃ​រៀន​ពូ​កែ ថាញ់​ឡុក បាន​​ជម្រើស​ចូល​រៀន​នៅ​មហា​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​ធម្ម​ជាតិ​នៃសកល​វិ​ទ្យា​ល័យ​ជាតិ​ក្រុង​ហូ​ជី​មិញ ដោយ​មុខ​វិជ្ជា​ជំ​នាញ​ខាង​បច្ចេក​ទេស​ផ្នែក​ទន់​។

 

ឡឹម​ថាញ់​ឡុក​ជក់​អា​រម្មណ៍​ជា​មួយ​នឹង​ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​ទន់​។

ឪ​ពុក​ម្តាយ​របស់​ប្អូន​បើក​ហាង​អិន​ធើណែត ដូច្នេះ ឡឹម​ថាញ់​ឡុក តែង​ផ្តុំ​កម្លាំង​ទៅ​លើ​ការ​សិក្សា​ស្រាវ​ជ្រាវ​កម្ម​វិធី​សម្រាប់​ដំ​ណើរ​ការ​កំ​ព្យួ​ទ័រ​ដើម្បី​អនុ​វត្ត​ក្នុង​ការ​សិក្សា​រៀន​សូត្រ ប្អូន​មិន​លេង​ហ្គាម​ដូច​មិត្ត​ភក្តិ​មួយ​ចំ​នួន​ឡើយ។ ឆ្នាំ​២០១៦ ប្អូន​បាន​សិក្សា​ស្រាវ​ជ្រាវ​និង​បង្កើត​បាន​កម្ម​វិធី​ផ្នែក​ទន់​សិក្សា​ lus ទទួល​រង្វាន់​លេខ​១​ក្នុង​ពិ​ធី​ប្រ​ឡង​ច្នៃ​ប្រ​តិដ្ឋ​សម្រាប់​យុវ​វ័យ កុមារ ខេត្ត​សុក​ត្រាំង និង​រង្វាន់​លេខ​២​ថ្នាក់​ជាតិ​ក្នុង​ពិ​ធី​ប្រ​ឡង​វិ​ទ្យា​សាស្រ្ត-​បច្ចេក​ទេស ឆ្នាំ​សិក្សា​២០១៦​-២០១៧​។ ឆ្នាំ​២០១៧ ប្អូន​ឡុក​សិក្សា​ស្រាវ​ជ្រាវ​បន្ត​ទៀត​ជា​មួយ​នឹង​​ប​ធាន​បទ “លំ​ហាត់​ប្រ​ឡង​វិញ្ញា​សា​សីល ធម៌​ពល​រដ្ឋ​លើ​ប្រ​ព័ន្ធ” ដើម្បី​បង្កើត​ទំ​ព័រ វ៉ែ​បសាយ​ជួយ​ឲ្យ​សិស្ស​ថ្នាក់​ទី​១២​លំ​ហាត់​ប្រ​ឡង​វិញ្ញា​សា​សីល​ធម៌​ពល​រដ្ឋ​បាន​យ៉ាង​ងាយ​ស្រួល​។ ទោះ​បី​ក្នុង​ដំ​ណាក់​កាល​សិក្សា​ស្រាវ​ជ្រាវ និង​បង្កើត​កម្ម​វិធី​ខាង​ផ្នែក​ទន់​តែង​ជួប​ការ​លំ​បាក​និង​ខុស​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​ប្អូន​ឡុក​នៅ​តែ​ព្យា​យាម​ដើម្បី​ស្វែង​រក​នៅ​កន្លែង​ខ្វះ​ចន្លោះ​ដើម្បី​ជំ​នះ។ ប្អូន​ឡុក ឲ្យ​ដឹង៖ “ពេល​ចាប់​ផ្តើម​ធ្វើ​ផលិត​ផល​នេះ ប្អូន​ជួប​ប្រ​ទះ​លំ​បាក​យ៉ាង​ច្រើន​ក្នុង​ការ​រច​នា​សម្ព័ន្ធ​ផ្នែក​រឹង​។ ពេល​ប្អូន​ធ្វើ​បាន​ហើយ ដំ​ណើរ​ការ​សា​កល្បង​ផលិត​ផល​នេះ នៅ​កំ​ហុស​បន្ត​ទៀត​និង​ជំ​នះ​អស់​ពេល​ជា​ច្រើន ថ្ងៃ​ទើប​បាន​សម្រេច​។ អា​ស្រ័យ​ផ្ទះ​ប្អូន​មាន​ប្រ​ព័ន្ធ​អិន​ធើ​ណែត​និង​មាន​បទ​ពិ​សោធន៍​កាល​ពី​សិក្សា​ស្រាវ​ជ្រាវ​លើក​មុន​ៗ ម៉្លោះ​ហើយ​ពេល​បង្កើត​ផលិត​ផល​កំ​ហុស​ម្តង​ៗ ប្អូន​តែង​កត់​ត្រា​ទុក​ឡើង​និង​រក​វិ​ធី​ជំនះ​ភ្លាម។ ផ្តើម​ពី​នោះ ជួយ​ឲ្យ​ប្អូន​សន្សែ​សន្សំ​បាន​បទ​ពិ​សោធន៍​ច្រើន ហើយ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ដើម្បី​ឆ្លង​កាត់​លំ​បាក បង្ក​ជា​ផលិត​ផល​បាន​យ៉ាង​សុក្រឹត​”។ ផ្នែក​ទន់​ច្នៃ​ប្រ​តិដ្ឋ​ “​លំ​ហាត់​ប្រ​ឡង​វិញ្ញា​សា​សីល​ធម៌​ពល​រដ្ឋ លើ​ប្រ​ព័ន្ធ” របស់​ប្អូន​ឡុក បាន​សម្រេច​និង​ទទួល​បាន​រង្វាន់​លេខ​១​ថ្នាក់​ខេត្ត​។ តាម​ប្អូន​ឡុក កម្ម​វិ​ធី​ផ្នែក​ទន់​ជា​ឧបករណ៍​មួយ​ជួយ​ឲ្យ​សិស្ស​ពេល​លំ​ហាត់​ប្រ​ឡង​មធ្យម​សិក្សា ជាតិ​បាន​ងាយ​ស្រួល​ចំ​ពោះ​វិញ្ញា​សា​សីល​ធម៌​ពល​រដ្ឋ​។ ឆ្លង​តាម​រយៈ​នោះ នៅ​ទាំង​ធ្វើ​ឲ្យ​ផ្លាស់​ប្តូរ​របៀប​រៀន​សូត្រ​ជួយ​ឲ្យ​សិស្ស​ធ្នឹក​នឹង​របៀប​រៀន​និង​លំ​ហាត់​ប្រ​ឡង​លើ​ប្រ​ព័ន្ធ បម្រួញ​បាន​ពេល​វេ​លា​លំ​ហាត់​ប្រ​ឡង​របស់​សិស្ស​ដោយ​របៀប​ប្រ​ឡង​លើ​ប្រ​ព័ន្ធ​ជំ​នួស​ឲ្យ​ការ​ប្រ​ឡង​ដោយ​សរ​សេរ​ដៃ​ដូច​កាល​ពី​មុន​នេះ​។ ទន្ទឹម​នឹង​នោះ​ កាត់បន្ថយ​ការ​នឿយ​ហត់​របស់​គ្រូ​បង្រៀន ពេល​លំ​ហាត់​ប្រ​ឡង​វិញ្ញា​សា​សីល​ធម៌​ពល​រដ្ឋ ដោយ​របៀប​ឲ្យ​ពិន្ទុ​ស្វ័យ​ប្រ​វត្តិ​បាន​រហ័ស មាន​កម្រិត​ប្រា​កដ​ប្រ​ជា​ខ្ពស់ ជំ​នួស​ឲ្យ​ពិន្ទុ ដោយ​ដៃបង់​ពេល​វេ​លា​ច្រើន​។

បង​ស្រី​ទ្រិញ​កីម​ឡង ម្តាយ​របស់​ឡុក មោទ​នៈ ឲ្យ​ដឹង៖ “តាំង​ពី​តូច​មក​ម៉្លេះ ឡុក​តែង​មាន​ស្មារតី​រៀន​សូត្រ​ដោយ​ខ្លួន​ឯង មិន​ចាំ​បាច់​ឪ​ពុក​ម្តាយ​ក្រើន​រំ​លឹក​ឡើយ​។ ដំ​បូង​ឃើញ​កូន​ជក់​អា​រម្មណ៍​ទៅ​លើ​ម៉ា​ស៊ីន​កំ​ព្យួ​ទ័រ នាង​ខ្ញុំ​ស្មាន​ថា​កូន​វា​លេង​ហ្គាម ប៉ុន្តែ​ក្រោយ​មក​ឃើញ​កូន​ខិត​ខំ​សិក្សា​ស្រាវ​ជ្រាវ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ត្រេក​អរ​ណាស់​និង​គាំ​ទ្រ​លើក​ទឹក​ចិត្ត​ក្នុង​ការ​ជក់​អា​រម្មណ៍​ច្នៃ​ប្រ​តិដ្ឋ​របស់​កូន​។ សព្វ​ថ្ងៃ​នាង​ខ្ញុំ​សប្បាយ​ចិត្ត​និង​សុភ​មង្គល​ណាស់ ពេល​ដឹង​ច្បាស់​ថា​កូន​បាន​ជម្រើស​ចូល​រៀន​ម​ហា​វិ​ទ្យា​ល័យ​ផ្នែក​ដែល​កូន​ចូល​ចិត្ត​”៕ 

     យ្វី​អាញ់​-សុ​ផល

ចែករំលែកអត្ថបទ